Trending now

មនុស្សកុះករ សាកមកលេង ផារ៉ាដាយរីសត នាដែនដីឦសាន មណ្ឌលគិរី ​ដឹងតែស្រស់ស្រាយ

15:13 | 03/08/2020 (សរុបដោយ ហេង វុធ្ធ)

គេចពីកន្លែងមនុស្សច្រេីន​ មកសំងំនៅទីកន្លែងស្ងប់ស្ងាត់​ ស្រូបយកខ្យល់អាកាសបរិសុទ្ធ​ គយគន់ទេសភាពស្អាតៗ​ បន្ធូរអារម្មណ៍ ជាមួយនឹងផារ៉ាដាយរីសត - Paradise Resortដែលស្ថិតនៅខេត្តមណ្ឌលគិរី។ វាមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ធ្វើដំណើរប្រហែល១៣នាទី។

« ផារ៉ាដាយរីសត-Paradise Resort ​»

ពេលខ្លះនៅទីក្រុងមនសុ្សអ៊ូអរខ្លាំង ខ្យល់អាកាសមិនល្អ ​ប្រាកដជាមានការធុញទ្រាន់នឹងការជួបជុំដែលពោរពេញទៅដោយមនុស្សច្រេីនកុះករមែនទ? មិនដឹងថាត្រូវបបួលគ្នាទៅកន្លែងណាមែនទេ? ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំរីហ្សតមួយកន្លែនាទឹកដីឦសាន ខេត្តមណ្ឌលគិរី នោះគឺ « ផារ៉ាដាយរីសត-Paradise Resort ​»។

រីសតដ៏ស្រស់ស្រាយមួយនេះ មានកន្លែងស្នាក់នៅប្រភេទបឹងកាឡូ និងតង់ទៅតាមតម្រូវការ។ សម្រាប់បន្ទប់បឹងកាឡូមួយយប់តម្លៃ៥០ដុល្លារ គេងបានគ្នា៣-៤នាក់(គ្រែពីរ) និងតង់មួយយប់តម្លៃ ៣០ដុល្លារ​ គេងបានគ្នា២នាក់។ មួយវិញទៀត នៅខាងមុខបន្ទប់មានទីធ្លាធំទូលាយសម្រាប់បងប្អូនអង្គុយជួបជុំគ្នាញុាំអី ជជែកគ្នាលេង​បានផងដែរ។

« ផារ៉ាដាយរីសត-Paradise Resort ​»

នៅទីនេះ ធានាថាប្លែកភ្នែក​ ប្លែកអារម្មណ៍ ជាមួយនឹងការស្នាក់ដ៏មានផាសុកភាព​ ស្រស់ស្រាយជាមួយនឹងធម្មជាតិជុំវិញខ្លួន។ អាំងសាច់ ស្តាប់ភ្លេង ថតរូប មើលថ្ងៃរះ ថ្ងៃលិច ជាលក្ខណៈPrivate​ លក្ខណៈគ្រួសារ​ ឬមិត្តភក្តិដឹងតែជាប់ចិត្ត មិនអាចបំភ្លេចបានហ្មង។ លោកអ្នកអាចកម្ម៉ង់ម្ហូប ឬយកអាហារចូលដោយឥតគិតថ្លៃ។ រឹតតែពិសេស លោកអ្នកក៏អាចចូលថតរូបលេងកំសាន្តដោយឥតគិតថ្លៃផងដែរ។

ផារ៉ាដាយរីសត - Paradise Resortនេះ ស្ថិតនៅផ្លូវលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៧ និង ១១៨ ចុះពីផ្លូវជាតិលេខ៧៦ បត់ស្តាំ​ចម្ងាយប្រហែល៦00ម៉ែត្រ​សម្រាប់បងប្អូនធ្វេីដំណេីរពីមកភ្នំពេញ​ហើយសម្រាប់បងប្អូនធ្វេីដំណេីរចេញពីទីរួមខេត្តមកដល់បង្គោលលេខ១១៧-១១៨ បត់ចូលឆ្វេងដៃ ៦០០ម៉ែត្រដូចគ្នា។

នារីម្នាក់ Check In នៅផារ៉ាដាយរីសត-Paradise Resort »

គួរបញ្ជាក់ថា « ផារ៉ាដាយរីសត-Paradise Resort ​» គឺជាកន្លែងសម្រាកលំហែរកាយថ្មី ​ដែលធ្វើឱ្យអារម្មណ៍អ្នកមកកម្សាន្តមានភាពស្រស់ស្រាយជាមួយធម្មជាតិជុំវិញ ធានាថាប្លែកភ្នែក​ ប្លែកអារម្មណ៏​ ជាមួយនឹងការស្នាក់ដ៏មានផាសុកភាព​។ នៅក្នុងនោះលោកអ្នកអាចមកស្នាក់នៅជាលក្ខណៈផ្ទាល់ខ្លួន ​ក្រុមគ្រួសារ ឬមិត្តភក្តិក៏បាន ​ធានាថាដឹងតែស្រស់ស្រាយសប្បាយចិត្តតែម្តង មកកម្សាន្តម្តងនឹងចង់មកលេងម្តងទៀត។ ហើយសម្រាប់កាតស្នាក់នៅបន្ទប់បឹងហ្គាឡូមួយយប់តំលៃ ៥០$​ គេងបានគ្នា ៣ ទៅ ៤នាក់ ចំណែកតង់មួយយប់តម្លៃ ៣០$​ គេងបានគ្នា ២ នាក់ ។

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: khmerplaces.com និង knongsroktv.com)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ