បន្ទាប់ពីការប្រកួតចប់ថ្ងៃទី១ ពីសំណាក់ទូកទាំង២៩៧ទូកមកពីបណ្តាលខេត្តនានា នៅរាត្រីថ្ងៃដដែលនេះដែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទាន ភ្លើងទៀនជ័យ លើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នចំនួន១៤ ចាប់ផ្ដើមចេញដំណើរ បណ្ដែតឡើងតាមដងទន្លេសាប។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងប្រទានភ្លើងទៀនជ័យ (រូបថតៈ news.sabay.com.kh)
ប្រទីបដែលមកពីស្ថាប័នចំនួន១៤ ប្រទីបព្រះបរមរាជវាំង ប្រទីបព្រឹទ្ធសភា ប្រទីបរដ្ឋសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីបក្រសួងយុត្តិធម៌ ប្រទីបក្រសួងការពារជាតិ ប្រទីបក្រសួងមហាផ្ទៃ ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រទីបក្រសួងពាណិជ្ជកម្ម ប្រទីបក្រសួងទេសចរណ៍ ប្រទីបក្រសួងរ៉ែនិងថាមពល ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ប្រទីបសាលារាជធានីភ្នំពេញ ចាប់ផ្ដើមចេញដំណើរ បណ្ដែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ព្រមទាំងមានការបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះផងដែរ៕
(ប្រភព៖ sabay.com.kh)
មតិពីមិត្តអ្នកអាន