Trending now

ពិព័រណ៍​នៅ Mirage «តើ​ខ្ញុំ​ធម្មជាតិ?» ស្រាយ​ចម្ងល់​រវាង​​​​មនុស្ស និង​ធម្មជាតិ

12:18 | 23/09/2020

អង្គុយ​សញ្ជឹង​គិត​នឹក​អាណិត​ដល់​អ្នក​ម្ដាយ ដែល​ខំ​ពពោះ​ជាង ៩ ខែ ទម្រាំ​សម្រាល​ក្លាយ​ជា​ទារក​​ដ៏​តូច​បាត​ជើង​ក្រហម​រងាល​ រហូត​​ដល់​​ពេញ​រូប​ពេញ​រាង​ក្លាយ​ជា​ស្ដ្រីវ័យ ៣៨ ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន​ ខ្ចៅ ទូច បាន​ចោទ​សួរ​ខ្លួន​ឯង​អំពី​ប្រភព ​មុន​​​មិន​ទាន់​ចាប់​​កំណើត​ និង​វាល​វដ្ដ​សង្សារ។

ពិព័រណ៍​នៅ Mirage «តើ​ខ្ញុំ​ធម្មជាតិ?» ស្រាយ​ចម្ងល់​រវាង​​​​មនុស្ស និង​ធម្មជាតិ

ខ្ចៅ ទូច ​វិចិត្រការិនី​មក​ពី​បាត់ដំបង​​​ចោទ​សួរ​ខ្លួន​ឯង​ថា​៖ «មុន​ពេល​​ខ្ញុំ​​កើត តើ​ខ្ញុំ​នៅ​ឯណា? តើ​ខ្ញុំ​នឹង​ទៅ​ទីណា? តើ​​ខ្ញុំ​កំពុង​ធ្វើ​អ្វី? ហេតុ​អ្វី​បាន​​ជា​ខ្ញុំ​កើត​​មាន​ជីវិត​នេះ ហើយ​ដើម្បី​អ្វី?»។ អ្នកស្រី​​មាន​អារម្មណ៍​ច្របូល​ច្របល់​ ដោយ​ពេល​ខ្លះ​មាន​អារម្មណ៍​​ខឹង​ ពេល​​ខ្លះ​​ពិបាក​ចិត្ដ​ ហើយ​ពេល​ខ្លះ​​ប្រើ​ពាក្យ​មិន​សម​គួរ​។ ហេតុ​អ្វី​អ្នកស្រី​មាន​អារម្មណ៍​​ផ្លាស់ប្ដូរ​ជានិច្ច​​។ ពេល​មើល​ឃើញ​បុប្ផា​ និង​រុក្ខជាតិ​ អ្នកស្រី​​ស្ញប់ស្ញែង​ធម្មជាតិ​លើស​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​ជាមួយ​នឹង​ភាព​ស្ងៀមស្ងាត់​ បញ្ចេញ​ភាព​ទាក់​ទាញ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់​រហូត​ដល់​អស់​អាយុ​សង្ខារ និង​​ជា​ប្រយោជន៍​ដល់​ភព​ផែន​ដី​ថែម​ទៀត​។

ខ្ចៅ ទូច ជា​អតីត​សិស្ស​នៅ​​ហ្វារពន្លឺ​សិល្បៈ បាន​ឱ្យ​ដឹងថា​៖ «​ពួក​គេ​ងើប​ពី​ព្រលឹម​ រួច​ក៏​ញញឹម​រហូត​ដល់​ស្លាប់​ទៅ​វិញ​។ ក្រោយ​ពី​ពួក​គេ​ស្លាប់​ ក៏​នៅ​តែ​​ញញឹម​ ហើយ​ពួក​គេ​បាន​ក្លាយ​ជា​ដី រួច​ក៏​ផ្ដល់​ជីវិត​ឱ្យ​រុក្ខជាតិ​ដទៃ​ទៀត។ ១ ​ជីវិត​របស់​ពួក​គេ​បាន​លះ​បង់​ ដោយ​​មិន​ចង់​បាន​អ្វី​ខ្ញុំ​ឡើយ​។ តើ​នេះ​ជា​​ធម្មជាតិ​ឬ? តើ​ខ្ញុំ​អាច​ដូច​ពួក​គេ​ដែរ​ឬ​ទេ?»។ ការ​សញ្ជឹង​គិត​នេះ បាន​បង្កើត​ជា​ស្នាដៃ​ពិព័រណ៍ «​តើ​ខ្ញុំ​ ធម្មជាតិ?» របស់​វិចិត្រការិនី​ ខ្ចៅ ទូច ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ វិចិត្រសាល​សិល្បៈ​សហសម័យ មីរ៉ាស្ស​ (Mirage) ក្នុង​សៀមរាប រហូត​ដល់​ខែ​វិច្ឆិកា ​ឆ្នាំ​នេះ។ ពិព័រណ៍ «​តើ​ខ្ញុំ​ ធម្មជាតិ?» ផ្ដោត​លើ​ការ​ប្រណិប័តន៍​សមាធិ និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស និង​ធម្មជាតិ​។ វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង​នេះ​ផង​ដែរ​។

វិចិត្រការិនី​ដែល​ស្វែង​រក​ការ​អប់រំ​ផ្លូវ​ចិត្ត និង​អារម្មណ៍​នៅ​មជ្ឈមណ្ឌល​វិបស្សនាកម្មដ្ឋាន ធម្មលដ្ឋិកា នៅឯ​ខេត្ដ​បាត់ដំបង រូប​នេះ​ ជឿថា​ ធម្មជាតិ​ និង​ការ​តាំង​សមាធិ​ពិត​ជា​ទំនាក់ទំនង​នឹង​គ្នា​ស្អិត​ល្មួត​។ ដូច្នេះ ​ស្នាដៃ​គំនូរ​មាន​ការ​រចនា​ដ៏​ផ្ចិតផ្ចង់​ពី​សរសៃ​ដើម​ឫស្សី​តូចៗ​ និង​គំនូរ​ប្រេង​ផ្ទាំង​​នីមួយៗ​អាច​ប្រើ​ពេល​ដល់​​រាប់​ខែ​ឯណោះ​។ យោង​តាម មីរ៉ាស្ស​ បាន​ឱ្យ​ដឹង​ថា ពិព័រណ៍​​នេះ​នឹង​បង្ហាញ​ពី​ស្នាដៃ​ស្នូល​ ២ របស់​គាត់ គឺ «​ពេល​ប្រសូត​» ​ការ​ជ្រើស​រើស​ទឹក​ថ្នាំ​ប្រេង និង​អាក្រូលិក​លើ​ឈើ និង​ «​ទទេស្អាត» ជា​ចំណុច​មូល​តូច​ៗ​នៅ​លើ​ក្រដាស​គំនូរ​​។ ខ្ចៅ ទូច បាន​បន្ដ​ថា​៖ «​ខ្ញុំ​ចង់​បង្ហាញ​​ថា សន្ដិភាព និង​សុខដុមភាព អាច​កើត​​មាន​ចំពោះ​មនុស្ស​គ្រប់​រូប​។ សម្លឹង​មើល​ខ្លួន​ឯង និង​អ្នក​ដទៃ​ជុំវិញ​ខ្លួន ខ្ញុំ​ឃើញ​ថា យើង​សុទ្ធ​តែ​ខិតខំ​ប្រឹងប្រែង​​។ ខ្ញុំ​ចង់​ឱ្យ​យើង​ទាំង​អស់​គ្នា​ទទួល​បាន​សន្ដិភាព និង​ចេះ​ត្រិះ​​រិះ​ពិចារណា​។ ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​ពី​កម្លាំង សម្រស់​ និង​ភាព​បរិបូរ​របស់​ខ្លួន​»។

មាន​កំណើត​ក្នុង​ឆ្នាំ ​១៩៨២ នៃ​ខេត្ដ​បាត់ដំបង អ្នកស្រី ខ្ចៅ ទូច បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ហ្វារពន្លឺ​សិល្បៈ ចន្លោះ​ឆ្នាំ ​១៩៩៨-២០០៣ និង​ក្លាយ​ជា​អ្នកគ្រូ​នៅ​ទីនោះ​រហូត​ដល់​ឆ្នាំ ​២០០៨ ពេល​អ្នកស្រី​ចាប់​អាជីព​សិល្បៈ​ពេញ​លេញ​។ អ្នកស្រី​បាន​ក្លាយ​ជា​អ្នក​ម្ដាយ​ក្នុង​​ឆ្នាំ ​២០០៩ និង​បាន​ចំណាយ​ពេល ៥ ឆ្នាំ​នៅ​ជាមួយ​គ្រួសារ​។ ក្នុង​ឆ្នាំ ​២០០៩ នោះ និង​ឆ្នាំ ​២០២០ ថ្មី​នេះ អ្នកស្រី ទូច បាន​ជាប់​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Sovereign Asia Art Prize។​ អ្នកស្រី ទូច ជាប់​លេខ​ ២ នៃ​កម្មវិធី «​​You Khin Memorial Women's Art Prize 2010» និង​ត្រូវ​បាន​ជ្រើសរើស​ក្នុង​អត្ថបទ​សិល្បករ​ទាំង​ ១០​ របស់​កម្ពុជា​ដោយ​ទស្សនាវដ្ដី South East Asia Globe។ សម្រាប់​ការ​បើក​វិចិត្រ​សាល​ឡើង​វិញ មីរ៉ាស្ស​ បាន​ប្រកាន់​ខ្ជាប់​នូវ​របៀប​​របប​គន្លង​ថ្មី​​ក្រោយ​ពី​បាន​បិទ​ទ្វារ ៥ ​ខែ។ ពិព័រណ៍​ ខ្ចៅ ទូច ស្ថិត​ក្នុង​បញ្ជី​ដែល​គ្រោង​ដាក់​តាំង​បង្ហាញ​កាល​ពី​ដើម​​ឆ្នាំ តែ​ត្រូវ​ពន្យារ​ពេល​ព្រោះ​កូវីដ។ វិចិត្រការិនី​ដែល​ស្វែង​រក​ការ​អប់រំ​ផ្លូវ​ចិត្ត និង​អារម្មណ៍​នៅ​មជ្ឈមណ្ឌល​វិបស្សនាកម្មដ្ឋាន ធម្មលដ្ឋិកា នៅឯ​ខេត្ដ​បាត់ដំបង រូប​នេះ​ ជឿថា​ ធម្មជាតិ​ និង​ការ​តាំង​សមាធិ​ពិត​ជា​ទំនាក់ទំនង​នឹង​គ្នា​ស្អិត​ល្មួត​។ ដូច្នេះ ​ស្នាដៃ​គំនូរ​មាន​ការ​រចនា​ដ៏​ផ្ចិតផ្ចង់​ពី​សរសៃ​ដើម​ឫស្សី​តូចៗ​ និង​គំនូរ​ប្រេង​ផ្ទាំង​​នីមួយៗ​អាច​ប្រើ​ពេល​ដល់​​រាប់​ខែ​ឯណោះ​។

ពិព័រណ៍​អ្នកស្រី​ ខ្ចៅ ទូច ​នឹង​បន្ត​ដាក់តាំង​ដល់ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​។ រូបថត សហ​ការី

យោង​តាម មីរ៉ាស្ស​ បាន​ឱ្យ​ដឹង​ថា ពិព័រណ៍​​នេះ​នឹង​បង្ហាញ​ពី​ស្នាដៃ​ស្នូល​ ២ របស់​គាត់ គឺ «​ពេល​ប្រសូត​» ​ការ​ជ្រើស​រើស​ទឹក​ថ្នាំ​ប្រេង និង​អាក្រូលិក​លើ​ឈើ និង​ «​ទទេស្អាត» ជា​ចំណុច​មូល​តូច​ៗ​នៅ​លើ​ក្រដាស​គំនូរ​​។ ខ្ចៅ ទូច បាន​បន្ដ​ថា​៖ «​ខ្ញុំ​ចង់​បង្ហាញ​​ថា សន្ដិភាព និង​សុខដុមភាព អាច​កើត​​មាន​ចំពោះ​មនុស្ស​គ្រប់​រូប​។ សម្លឹង​មើល​ខ្លួន​ឯង និង​អ្នក​ដទៃ​ជុំវិញ​ខ្លួន ខ្ញុំ​ឃើញ​ថា យើង​សុទ្ធ​តែ​ខិតខំ​ប្រឹងប្រែង​​។ ខ្ញុំ​ចង់​ឱ្យ​យើង​ទាំង​អស់​គ្នា​ទទួល​បាន​សន្ដិភាព និង​ចេះ​ត្រិះ​​រិះ​ពិចារណា​។ ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​ពី​កម្លាំង សម្រស់​ និង​ភាព​បរិបូរ​របស់​ខ្លួន​»។

មាន​កំណើត​ក្នុង​ឆ្នាំ ​១៩៨២ នៃ​ខេត្ដ​បាត់ដំបង អ្នកស្រី ខ្ចៅ ទូច បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ហ្វារពន្លឺ​សិល្បៈ ចន្លោះ​ឆ្នាំ ​១៩៩៨-២០០៣ និង​ក្លាយ​ជា​អ្នកគ្រូ​នៅ​ទីនោះ​រហូត​ដល់​ឆ្នាំ ​២០០៨ ពេល​អ្នកស្រី​ចាប់​អាជីព​សិល្បៈ​ពេញ​លេញ​។ អ្នកស្រី​បាន​ក្លាយ​ជា​អ្នក​ម្ដាយ​ក្នុង​​ឆ្នាំ ​២០០៩ និង​បាន​ចំណាយ​ពេល ៥ ឆ្នាំ​នៅ​ជាមួយ​គ្រួសារ​។ ក្នុង​ឆ្នាំ ​២០០៩ នោះ និង​ឆ្នាំ ​២០២០ ថ្មី​នេះ អ្នកស្រី ទូច បាន​ជាប់​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Sovereign Asia Art Prize។​ អ្នកស្រី ទូច ជាប់​លេខ​ ២ នៃ​កម្មវិធី «​​You Khin Memorial Women's Art Prize 2010» និង​ត្រូវ​បាន​ជ្រើសរើស​ក្នុង​អត្ថបទ​សិល្បករ​ទាំង​ ១០​ របស់​កម្ពុជា​ដោយ​ទស្សនាវដ្ដី South East Asia Globe។ សម្រាប់​ការ​បើក​វិចិត្រ​សាល​ឡើង​វិញ មីរ៉ាស្ស​ បាន​ប្រកាន់​ខ្ជាប់​នូវ​របៀប​​របប​គន្លង​ថ្មី​​ក្រោយ​ពី​បាន​បិទ​ទ្វារ ៥ ​ខែ។ ពិព័រណ៍​ ខ្ចៅ ទូច ស្ថិត​ក្នុង​បញ្ជី​ដែល​គ្រោង​ដាក់​តាំង​បង្ហាញ​កាល​ពី​ដើម​​ឆ្នាំ តែ​ត្រូវ​ពន្យារ​ពេល​ព្រោះ​កូវីដ។

(ប្រភពព័ត៌មាន: Postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ