Trending now

ផែន​ការ​មេ​ដើម្បី​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​

18:39 | 28/05/2020

​អាជ្ញាធរខេត្ត​ព្រះសីហនុ​គ្រោង​នឹង​បង្កើត​ផែនការមេ​ដើម្បី​អភិវឌ្ឍ​តំបន់ឆ្នេរ​នៅក្នុង​ខេត្ត​នេះ​ជាពិសេស​ឆ្នេរ​ខ្សាច់​ថ្មី​ដែលមាន​ទីតាំង​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅកាន់​តំបន់​ថ្មី​មួយ​ដែល​ហៅថា «​ឆ្នេរ​ជំទាវ​ម៉ៅ​»​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ទេសចរណ៍​ជាន់ខ្ពស់​ខេត្ត​ព្រះសីហនុ​។​

ផែន​ការ​មេ​ដើម្បី​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​ថ្លែងថា​ឆ្នេរសមុទ្រ​ភាគច្រើន​នៅក្នុង​ទីក្រុង​គឺមាន​ភាព​កកកុញ​ដែលជា​បញ្ហា​ប្រឈម​ដល់​ការអភិវឌ្ឍ​បន្ថែមទៀត​។​

​ឆ្នេរ​ថ្មី ដែលមាន​ឈ្មោះថា «​ឆ្នេរ​ជំទាវ​ម៉ៅ​» មាន​ទំហំ​ធំ ដូច្នេះ អាជ្ញាធរខេត្ត​អាចធ្វើ​ការអភិវឌ្ឍ​បាន​។​

​ទោះយ៉ាងណា លោក តាំង សុចិត្រ​គ្រឹ​ស្នា មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​អំពី​គម្រោង​ដែល​នឹងត្រូវ​សាងសង់​លើ​ឆ្នេ​នេះ​នោះទេ​។​

​លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​បន្ត​ឲ្យ​ដឹងថា​៖ «​យើង​កំពុងតែធ្វើការ​សិក្សា​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ បន្ទប់​សម្រាក កន្លែង​ចត​ឡាន សួនច្បារ និង​ទីលាន​បាល់ទះ​នៅលើ​ឆ្នេរ​ក្នុងចំណោម​កន្លែង​ផ្សេងៗ​ទៀត​។ នៅពេលដែល​យើង​បញ្ចប់​ការសិក្សា យើង​នឹង​បញ្ជូន​គម្រោង​ទៅកាន់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដើម្បី​អនុម័ត​។​»

​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍន៍​តំបន់ឆ្នេរ​អូរត្រេះ​២ ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ខេត្ត​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​ខេត្ត​ក៏​នឹង​រៀបចំ​សួន​កម្សាន្ត​សម្រាប់​ឆ្នេរ​អូរត្រេះ ២ សម្រាប់​បម្រើ​ដល់​សាធារណជន​ផងដែរ​។​

​គម្រោង​សម្រាប់​ឆ្នេរ​អូ​ត្រេះ ២ ត្រូវបាន​រចនា​និង​សាងសង់​ដោយ​ក្រុមហ៊ុន Otres 2 Management Company​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ឆ្នេរ​អូរត្រេះ ២ មាន​ប្រវែង ១,៧៤៦ ម៉ែត្រ ខណៈដែល​ផែនការ​នេះ​គឺ​ដើម្បី​ចូលរួម​លើកស្ទួយ​មុខមាត់​និង​ភាពស្រស់ស្អាត​នៃ​តំបន់​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ បង្កើន​សោភ័ណភាព​ឆ្នេរ​សាធារណៈ ការពារ​បរិស្ថាន​និង​សណ្តាប់ធ្នាប់​សង្គម ផ្តល់​អនាម័យ​ល្អ​ជំរុញ​សេវាកម្ម និង​ធ្វើឱ្យ​ផលិតផល​ទេសចរណ៍​មាន​និរន្តរភាព​។​

​លោក គួច ចំរើន បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​នឹង​រៀបចំ​កន្លែង​ចត​រថយន្ត បង្កើត​សួន​ច្វារ ដាំ​ដើមឈើ​បន្ថែម រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ដាក់​កន្លែង​អង្គុយ បង្គន់​អនាម័យ កន្លែង​ហាត់ប្រាណ​តាមបែប​ធម្មជាតិ​លើ​ឆ្នេរ សួន​កុមារ​និង​រថយន្ត​លក់​អាហារ​ចល័ត​។​

​លោក គួច ចំរើន បាន​បន្ថែមថា លោក​ក៏បាន​ជំរុញ​ក្រុមហ៊ុន​ឱ្យ​បន្តធ្វើ​ការសិក្សា​ឆ្នេរ​ផ្សេងៗ​ទៀត​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដល់​ឆ្នេរ​ជំទាវ​ម៉ៅ​ដែលមាន​ចម្ងាយ​ប្រហែល ១៥ គីឡូម៉ែត្រ​ដើម្បី​ស្វែងរក​គំនិត​កែលម្អ​ថ្មីៗ​និង​ធ្វើឱ្យ​វា​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​សាធារណជន​។​

​លោក​បាន​ថ្លែងថា​៖ «​នៅពេលដែល​យើង​បាត់បង់​ឆ្នេរ យើង​នឹង​បាត់បង់​ភ្ញៀវទេសចរ​។​» លោក​បាន​បន្ថែមទៀតថា​តំបន់ឆ្នេរ​សមុទ្រ​ត្រូវតែ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​ទាំង​ឆ្នេរ​ខ្សាច់​និង​ឆ្នេរ​ដែលមាន​ថ្ម​។​ប្រភេទ​សត្វ​បក្សី​កម្រ​ដូចជា​សត្វ​ក្ងោក​និង​សត្វ​ដទៃទៀត​នឹងត្រូវ​បាន​ណែនាំ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​មិនគួរ​គិតថ្លៃ​សេវា​បន្ថែម​សម្រាប់អ្នកទេសចរ​ដែល​យក​តុ កៅអី និង​កន្ទេល​មកកាន់​ឆ្នេរ​នោះទេ ព្រោះ​វា​ជាទី​សាធារណៈ​។ យើង​ត្រូវការ​អ្នក​អភិវឌ្ឍន៍​រួមគ្នា​ដើម្បី​សម្អាត​និង​ថែរក្សា​សោភ័ណភាព​របស់​ឆ្នេរ​តាមរយៈ​ការសំអាត​យក​កាកសំណល់​ចេញ​»​។​

​យោងតាម​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ចាប់ពី​ខែមករា​ដល់​ខែមេសា ភ្ញៀវ​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅតាម​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ស្ទើរតែ​មិនមាន​ទាល់តែសោះ​។​

​ខណៈដែល​អ្នក​ដែល​មកកាន់​ខេត្ត​នេះ​គឺជា​ប្រជា​ពល​ដ្ឋ​ក្នុងស្រុក​ឬ​ភ្ញៀវទេសចរ​បរទេស​ដែល​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ចំនួន​នៃ​អ្នក​មកលេង​កម្សាន្ត​មានការ​កើនឡើង​វិញ​នៅក្នុង​ខែ​នេះ​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១៦១.៧៥០ នាក់ ថយចុះ ១៨ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស