Trending now

ផ្សារទឹកនៅដងស្ទឹងសៀមរាប ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

16:09 | 22/08/2020

ញៀវទេសចរជាតិ និងអន្តរជាតិ សប្បាយរីករាយនឹងការទស្សនា និងទិញផលិតផលនានានៅផ្សារទឹក និងការជិះទូក លេងកម្សាន្ត នៅដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងឱកាសថ្ងៃឈប់សម្រាក សងចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០

ខេត្តសៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០-- នៅកម្មវិធីសម្រាកសៀមរាបសម្រាប់ ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរពីថ្ងៃទី១៧ដល់២១សីហាឆ្នាំ២០២០នេះ បានទទួលភ្ញៀវទេសចរ យ៉ាងច្រើនមកលេងខេត្តសៀមរាប ដោយរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាបបានរៀបចំកម្មវិធីកម្សាន្តជាច្រើនដែលក្នុងនោះផ្សារទឹក ឃើញមានភាពទាក់ ទាញ និងទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្តាអ្នកទៅទស្សនា។

លោក ហុង ក្រឹម មន្រ្តីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលទទួលខុសត្រូវនៅតំបន់ ផ្សារទឹកនេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះថា ភ្ញៀវទេសចរដែលមកទស្សនា នៅតំបន់មាត់ស្ទឹងសៀមរាបនេះតែងតែទៅទស្សនានិងទិញផលិតផលនានានៅផ្សារទឹកនេះ ហើយ យកទៅអង្គុយទទួលទាននៅផែដែលអាជ្ញាធរបានរៀបចំនៅបណ្តោយមាត់ស្ទឹងនិងអ្នកទេសចរខ្លះក៏បានជិះទូកកម្សាន្តសប្បាយ ថតរូបដោយភាពញញឹម។

លោកបានបន្តថា តំបន់ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ទទួលខុសត្រូវក្នុងការ រៀបនៅមាត់ស្ទឹងសៀមរាបចំនៅមុខមន្ទីរបក្សខេត្ត ក្នុងនោះមានស្តង់ម្ហូបអាហារចំនួន៣២ទូក ផ្សារទឹក១៥ ទូកជិះកម្សាន្តចំនួន៤៥គ្រឿង ទូកកាយយ៉ាក់ចំនួន១០ និងទូកហង្សចំនួន៥ ដោយចាប់ផ្តើមដំណើរការពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។

កញ្ញា ជឹម ប៉ូលិកា អ្នកទេសចរម្នាក់ដែលបានទៅទស្សនាផ្សារទឹកនេះ បានបង្ហាញពីការចាប់ អារម្មណ៍ថា ពេលបានទស្សនាផ្សារទឹកនេះហើយ កញ្ញាឃើញថា មានភាពប្លែក និងមានការ សប្បាយរីករាយជាខ្លាំង ជាពិសេសពេលជិះទូកទិញផលិតផល និងថតរូបលេងកម្សាន្តអមដោយ តន្រ្តីស្គរដៃប្រគំកំដរយ៉ាងពីរោះរណ្តំ កញ្ញា ជឹម ប៉ូលិកា យល់ឃើញ ថា ការរៀបចំឱ្យមានផ្សារទឹក នៅស្ទឹងសៀមរាប នៅក្នុងកម្មវិធីសម្រាកសៀមរាបនេះ គឺបានបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដែលមានតាំងពីបុរាណកាលមក និងបានធ្វើឱ្យយុវជនយុវនារីជំនាន់ក្រោយបានឃើញ និងឈ្វេងយល់បានកាន់តែច្បាស់ពីវប្បធម៌របស់យើងផងដែរ។ ជាពិសេសនោះ គឺបានសប្បាយ រីករាយនិងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា នៅថ្ងៃឈប់សម្រាកនេះផងដែរ៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់