Trending now

«ផ្សារណាត់»បាត់ដំបង

10:33 | 03/09/2020

ផ្សារណាត់ជាផ្សារដ៍ធំមួយ ស្ថិតនៅចំកណ្ដាលទីប្រជុំជនក្រុងបាត់ដំបងដែល មានទីតាំងកាត់ទទឹងផ្លូវសំខាន់ៗដូចជា ផ្លូវលេខ ១ ផ្លូវលេខ ២និងផ្លូវលេខ៣ និង ផ្នែកខាង មុខបែរចំស្ទឹងសង្កែ។ ផ្សារនេះសាងសង់ឡើងក្នុងឆ្នាំ១៩៣៦ តាមរចនាបទអាតដេកូ (Art Deco) ដែលត្រូវបានល្បីសុះសាយថាៈ ជា សំណង់បេតិកភ័ណ្ឌ។

«ផ្សារណាត់»បាត់ដំបង។ (រូបថត៖ /visitcambodia.travel/kh)

នៅក្នុង​ក្របខណ្ឌ​នៃ​ការរៀបចំ​ដែនដី​នគរូបនីយកម្ម​នៅក្នុង​តំបន់​ឥណ្ឌូចិន ដែល​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​ខ្លួន បារាំង​បាន​បញ្ជូន​ស្ថាបត្យករ​ដ៏​ល្បីឈ្មោះ​មួយរូប គឺ​លោក អ៊ែរ​នេស អេ​ប្រា​ដ មក​ឥណ្ឌូចិន​។ នេះ​បើតាម​យោងតាម​ឯកសារ​ស្តីពី​ការជួសជុល​ផ្សារ​ធំថ្មី​ភ្នំពេញ​។​

​នៅពេល​លោក អ៊ែរ​នេស អេ​ប្រា​ដ ដែល​ជាមាន​ជំនាញ​បុរាណវិទ្យា និង​ការរៀបចំ​ក្រុង​ដែរនោះ បាន​មកដល់​ឥណ្ឌូចិន លោក​បាន​គ្រប់គ្រង​សាលា​វិចិត្រសិល្បៈ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ចាប់ពី​ឆ្នាំ​១៩២១​។​ ​ឯកសារ​ដដែល​សរសេ​រថា ស្ថាបត្យករ​រូបនេះ​បាន​បដិសេធចោល​នូវ​បែបបទ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ក្នុងការ​សាងសង់​សំណង់​ផ្សារ ដោយ​អនុវត្ត​រចនាប័ទ្ម​ទំនើប​បែប​ឥណ្ឌូចិន​វិញ ដោយមាន​បំពាក់​ប្រព័ន្ធ​រក្សា​អនាម័យ និង​មាន​ភាពសមស្រប​។​

​យោងតាម​ឯកសារ​នេះ ការសាងសង់​ផ្សារណាត់​ក្នុង​ខេត្តបាត់ដំបង់ ក៏ត្រូវ​បានធ្វើ​ឡើង​ក្នុង​គំនិត​នេះ​ដូចគ្នា ក៏ដូចជា​ផ្សារ​មួយចំនួនទៀត​នៅក្នុង​ប្រទេស​វៀតណាម​ដែរ​។ ឯកសារ​សរសេរ​យ៉ាង​ដូច្នេះ​៖«​នៅក្នុង​ប្រទេស​កម្ពុជា​យើង ផ្សារ​ដែលមាន​ដូចនេះ គឺ​ឋិត​នៅក្នុង​ខេត្តបាត់ដំបង​ដែល​ត្រូវបាន​សង់​ក្នុង​ឆ្នាំ​១៩៣០ និង​នៅក្នុង​ខេត្តកំពង់ចាម​។ នៅ​ប្រទេស​វៀតណាម ក៏មាន​ផ្សារ​ដែលមាន​លក្ខណៈ​ដូចគ្នានេះដែរ ដូចជា​ផ្សារ តាន់​ដឹង (​សង់​ឆ្នាំ​១៩២៧) និង​ផ្សារ cholon (​សង់​ឆ្នាំ​១៩២៩)»៕


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ