Trending now

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ នៅខេត្តបាត់ដំបង​ (កម្ពុជា)

16:11 | 22/08/2020 (សរុបដោយ ហេង វុធ្ធី)

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ ។ផ្ទះនេះសាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភីង និងភរិយា លោកស្រី យិន ។

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ នៅខេត្តបាត់ដំបង​

លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន៧នាក់ៈ ប្រុស១ ស្រី៦។ ក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។ ផ្ទះបុរាណស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ចំងាយ២គម ពីសាលាខេត្ត បាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្នោះ ដែលអាចទស្សនា បាន។ បច្ចប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ។

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ នៅខេត្តបាត់ដំបង​ (កម្ពុជា)

ផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថាហោណាំង (រានហាល)​ នៅខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរៈ ខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ។ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង វត្តគរ នៅខេត្តបាត់ដំបង​ (កម្ពុជា)

ផ្ទះបុរាណនេះចែកជាបីផ្នែកៈ

ទី១ រានហាលខាងមុខ និងចំហៀង

ទី២ នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។

ទី៣ ទល់មុខបន្ទប់គេងទាំងពីរមានទ្វារ មានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀងនិងជណ្ដើរដែលធ្វើពីឈើ។ ចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត។

នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។ ផ្ទះបុរាណមានការទាក់ទាញចំពោះភ្ញៀវជនជាតិបារាំងមានចំនួនច្រើនជាងគេនិងអាចទស្សនាជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹង ប្រកបរបដាំបន្លែ​ នេសាទត្រី ។

ដំណើកំសាន្តឆ្ពោះទៅកាន់ផ្ទះបូរាណ គឺជាដំណើទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលធ្វើអោយភ្ញៀវមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបូរាណចាស់ៗបង្កប់ដោយលក្ខណៈ ស្ថាបយកម្មខ្មែរ ដែលនៅគង់វង្ស ដូចជា ឧបករណ៍ប្រើប្រាស់សំរាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបទខ្មែរបូរាណ។

ប្លងគំរូនៃផ្ទះបុរាណខ្មែរ

ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនាបថនៃដំបូល ។

ប្លងគំរូនៃផ្ទះបុរាណខ្មែរ


អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្នកស្រុកអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ក្នុងនោះដែរ ផ្ទះដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ គឺជាប្រភេទផ្ទះដែលមានរចនាបថបែបខ្មែរ មានចំនួន៥ប្រភេទ គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង) ប្រភេទផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិនត្រូវបានអនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។

ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរក៏បានគិតគូដល់ថ្នាំពណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬពណ៌ស៊ីម៉ងត៍ ហ្វ៊ីប្រូ ឬស័ង្កសីត្រូវប្រើពណ៌ក្រហម ឬពណ៌បៃតង ជញ្ជាំងឥដ្ឋខាងក្រោមអាចលាបពណ៌ស៊ីម៉ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងពណ៌ឈើ ចំណែកឯជញ្ជាំង ទ្វារ បង្អួច ដែលធ្វើអំពីឈើត្រូវទុកសាច់ឈើធម្មជាតិ ឬក៏លាបពណ៌ដូចឈើធម្មជាតិ។ ពណ៌ក្រៅពីនេះដែលមានសភាពស្រស់ឆើតឆាយ ត្រូវបានហាមឃាត់ ពុំអនុញ្ញាតឡើយ។

ប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់១ និងតំបន់២ អាចរុះរើ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដូចមានចែងក្នុងព្រះរាជក្រឹត្យ នស/រកត/០១៩៩/១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ និងបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០២ បប ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៤ ព្រមទាំងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤។

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់