Trending now

ប្រាសាទ​នាគព័ន្ធ និង​ជំនឿ​ក្នុង​ការព្យាបាល​ជំងឺ​

06:01 | 22/04/2020 (សរុបដោយ ហេង វុធ្ធ)

ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ហើយប្រាសាទ​នេះ មាន​ស្រះ សន្សំ​ទឹកបរិសុទ្ធ​៨ ដោយ​រៀបចំ​អោយមាន ជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​នៃ សញ្ញា​មន្ទី​ពេទ្យ​។

ប្រាសាទ​នាគព័ន្ធ

ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ។ មានរូបចម្លាក់ទាំង ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។

រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង ៤ ។ គេ​ពិនិត្យឃើញមានចម្លាក់សេះថ្មមួយ​ក្បាល ដែល​មាន​មនុស្សជាច្រើនឱបព័ទ្ធ ។ មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។

ប្រាសាទ​នាគព័ន្ធ

នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។

ប្រាសាទ​នាគព័ន្ធ ត្រូវបាន​សាងសង់​ឡើង​នៅ​រជ្ជកាល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នា​ឆ្នាំ​១១៩១ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធសាសនា​មហាយាន​។ ប្រាសាទ​នេះ ស្ថិតនៅ​ផ្លូវ​វង់​ធំ​នៃ​តំបន់​អង្គរ សាងសង់​លើ​ទំហំ​ដី ៣៥០​ម៉ែត្រ បួន​ជ្រុង​ស្មើ មាន​ច​មា្ងយ ១៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប​។ ប្រាសាទ​នេះ មាន​ស្រះ សន្សំ​ទឹកបរិសុទ្ធ​៨ ដោយ​រៀបចំ​អោយមាន ជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​នៃ សញ្ញា​មន្ទី​ពេទ្យ​។ សិលា​ចារិក​ប្រាសាទ​ព្រះខ័ន នៅត្រង់​ល្បះ​ទី​៤១ បាន​និយាយ​អំពី​នាគព័ន្ធ​ថា​៖ មាន​កោះ​ដ៏​ឧត្តុងឧត្តម​មួយ​លេច​ស្រស់​ចែងចាំ​ងអស់​ស្រះ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​នោះ ហើយ​ដែល​លាងជម្រះ​បាបកម្ម​នៃ​អ្នក​ដែល​បាន​មក​ដល់​ទីនោះ​។

​ប្រាសាទ​នាគព័ន្ធ​មាន​សណ្ឋាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ទាំង​អស់ គឺមាន​តែ​ប្រាសាទ​មួយ​សង់​នៅ​កណ្តាល​បាត​ស្រះ​។ ប្រាសាទ​មាន​រាង​ប្រហាក់ប្រហែល​នឹង​ចេតិយ ប៉ុន្តែ​នៅ​ជ្រុង​កំពែង​ទាំង​៤​ទិស ដែល​មាន​រូបចំលាក់ ហើយ​ចម្លាក់​ទាំង​៤​ទិស ជា​តំណាងអោយ​ធាតុ​ទាំង​៤ គឺ ធាតុដី​តំណា​ដោយ រូបចំលាក់​ក្បាលមនុស្ស​ស្ថិត​នៅ​ទិស​ខាងកើត ធាតុភ្លើង​តំណាង​ដោយ រូបចំលាក់​ក្បាល​តោ​ស្ថិតនៅ​ទិស​ខាងត្បូង ធាតុខ្យល់​តំណាង​ដោយ​រូបចំលាក់​ក្បាល​សេះ​ស្ថិត​នៅ​ទិស​ខាងលិច ធាតុទឹក​តំនាង​ដោយ​រូបចំលាក់​ក្បាលដំរី ស្ថិត​នៅ​ទិស​ខាងជើង​។ នៅលើ​រូបចម្លាក់​ទាំង​៤​នោះ​គឺ​មាន​ចំពួយ​សម្រាប់​បង្ហូរទឹក​ចុះមក ហើយ​ទឹក​ដែល​ហូរ​ចេញ​តាម​ចំពួយ​ទាំង​៤​នោះ ត្រូវបាន​គេ​ជឿ​ថា​ជា​ទឹក​សក្តិ​សិទ្ធិ​ដែល​អាច​ព្យាបាល​ជំងឺ​បាន​។

ប្រាសាទ​នាគព័ន្ធ

ទិស​ខាងកើត​នៃ​ប្រាសាទនាគព័ន្ធ​តំណាងឱ្យ​ព្រះ​វិស្ណុ សម្រាប់​ព្យាបាល​មនុស្ស​ណា​ដែល​ខ្វះ​ធាតុ​ដី ។ ជំនាន់​នោះ​បើ​មនុស្ស​ណា​ខ្វះ​ធាតុ​នេះហើយ គេ​ត្រូវតែ​បញ្ជូន​មនុស្ស​នោះ​ដើម្បី​មក​ព្យាបាល ដោយ​អង្គុយ​សំពះ​នៅ​ខាងក្រោម​មាត់​ព្រះ​វិស្ណុ ដែល​មាន​ក្បាល​ជា​រូប​មនុស្ស ហើយ​ព្រះគ្រូ​ដែល​ព្យាបាល​ត្រូវ​ដងទឹក​ពី​ក្នុង​ស្រះ ដែល​ជា​ទឹក​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​ចាក់​ពីលើ​, ទឹក​នោះ​ហូរ​ចូល​តាម​មាត់​ព្រះ​វិស្ណុ ធ្លាក់​មក​ស្រោច​លើ​ក្បាល​អ្នកជំងឺ ពេល​នោះ​អ្នកជំងឺ​នឹង​ជាសះស្បើយ​, មាន​ធាតុដី​នេះ​ឡើង​វិញ​។

ទិស​ខាងលិច​នៃ​ប្រាសាទ​តំណាងឱ្យ​ក្បាល​សេះ សម្រាប់​ព្យាបាល​ឱ្យ​មនុស្ស​លោក​ដែល​ខ្វះ​ធាតុ​ខ្យល់ ។ បើសិនជា អ្នក​ណា​ត្រូវ​ហោរា​ទាយ​ដឹងថា ខ្វះ​ធាតុខ្យល់ អ្នក​នោះ​ត្រូវតែ​មក​ព្យាបាល​នៅ​ប្រាសាទ​នេះ ដោយ​ឱ្យ​អង្គុយ​នៅ​ពីក្រោម​មាត់​សេះ​ហើយ​លើកដៃ​ទាំង​ពីរ​សំពះ​ឡើង​លើ ហើយ​ព្រះគ្រូ​ដែលជា​អ្នក​ព្យាបាល បាន​ដងទឹក​ក្នុង​ស្រះ​ដែល ជា​ទឹក​ថ្នាំ​ខ្មែរ​ដ៏​ស័ក្តិសិទ្ធិ​នោះ​មក​ចាក់​ពីលើ ហើយ​ទឹក​នេះ​ធ្លាក់​ចូល​មក​ក្នុង​មាត់​សេះ​បន្ត​ហូរ​មក​ស្រោច​លើ​ក្បាល ខ្លួន ប្រាណ​អ្នកជំងឺ ធ្វើឱ្យ​អ្នកជំងឺ​នឹង​មាន​ធាតុខ្យល់​នេះ​ឡើង​វិញ​។​

ទិស​ខាងត្បូង​នៃ​ប្រាសាទ​សំរាប់​មនុស្ស​ខ្វះ​ធាតុ​ភ្លើង ។ នៅ​ទិស​ខាងត្បូង​នោះ មាន​រូប​ក្បាល​តោ​សម្រាប់​ព្យាបាល ដោយ​ព្រះគ្រូ​តម្រូវ​ឱ្យ​អ្នកជំងឺ​ដែល​ខ្វះ​ធាតុភ្លើង​អង្គុយ​សំពះ​នៅក្រោម​ក្បាល​តោ ដោយ​ព្រះគ្រូ​ចុះ​ដងទឹក​ពី​ក្នុង​ស្រះ​មកចាក់​តាម​ទ​រ ហើយ​ទឹក​ថ្នាំ​នោះ​នឹង​ហូរ​ធ្លាក់​តាម​មាត់​តោ​មក​ស្រោច​លើ​ខ្លួនប្រាណ អ្នកជំងឺ ធ្វើឱ្យ​មនុស្ស​ដែល​មាន​អាការៈរោគ​ខ្វះ​ធាតុ​ខាងលើ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើងវិញ ។​

ប្រាសាទ​នាគព័ន្ធ

​ទិស​ខាងជើង បើ​មនុស្ស​ណា​ម្នាក់​ត្រូវបាន​ហោរាសាស្ត្រ​ទាយ​ថា​មាន​ខ្វះ​ធាតុទឹក ត្រូវ​បញ្ជូន​មក​ទិស​ខាងជើង ដែល​មាន​រូប​ក្បាលដំរី សម្រាប់​ព្យាបាល​ឱ្យ​ជា ដោយ​ព្រះគ្រូ​ព្យាបាល​តម្រូវ​ឱ្យ​អ្នកជំងឺ​មក​អង្គុយ​ក្រោម​ព្រះបាត​ដំរី ហើយ​លើកដៃ​ទាំង​ពីរ​ឡើង​លើ​សំពះ ពេល​នោះ​ព្រះគ្រូ​ចុះ​ទៅ​ដងទឹក​ក្នុង​ស្រះ​នៃ​ប្រាសាទ​ដែល​ជា​ទឹក​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​មកចាក់​តាម​ទរ ហើយ​បន្ត​ហូរ​ធ្លាក់​តាម​មាត់​ដំរី ស្រោចស្រព​លើ​ខ្លួនប្រាណ​អ្នកជំងឺ ធ្វើឱ្យ​អ្នកជំងឺ​មាន​ធាតុទឹក​នេះ​ឡើង​វិញ​ភ្លាមៗ​នាពេល​នោះ​ដែរ​។

រឿងព្រេង​និទាន​ខ្មែរ​បាន​តំណាល​ថា កាលពីដើម​ឡើយ​នៅ​ក្នុង​ស្រះ​មួយ​ដែល​ស្តេច​ជំនាន់​នោះ​បាន សាងសង់​ប្រាសាទ​ក្នុង​ទឹកស្រះ​នេះ មាន​ប្ញ​ស​ឈើ ប្ញ​សព្រៃ​១.២០០​មុខ​ដែល​ត្រាំ​នៅក្នុង​ស្រះ​នេះ ដោយប្ញស​ឈើ​ទាំង ១.២០០​មុខ​នេះ គឺ​សុទ្ធតែ​ដើម​ថ្នាំ​ទាំង​អស់​សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​ដែល​ខ្វះ​ធាតុ ទាំង​៤ គឺ​ធាតុទឹក​, ធាតុ​ដី​, ធាតុ​ភ្លើង​, ធាតុ​ខ្យល់ ហើយ​ទឹក​ថ្នាំ​ដែល​ត្រាំ​ក្នុង​ស្រះ​គឺជា​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​បំផុត សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​។

ទិដ្ឋភាពនៅជំវិញប្រាសាទ​នាគព័ន្ធ

មកដល់​ពេល​បច្ចុប្បន្ន​នេះ អ្នកស្រុក​នៅ​តែ​មាន​ជំនឿ​ថា ប្រាសាទ​នាគព័ន្ធ​នៅតែ​មាន​សក្តានុពល​ខាង​ព្យាបាល​ជំងឺ​។ តួ​យ៉ាង​នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​រុក្ខជាតិ​ដុះ​ជាច្រើន ដែល​សុទ្ធសឹង​ជា​ថ្នាំ​។ អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​បានឲ្យដឹងថា រុក្ខជាតិ​ដែល​មាន​នៅ​តំបន់​នៅ​មាន​ដូចជា​៖ វល្លិ​ប្រេង​, ឥសីផ្សំស្រេច​, ទ្រាល​ស្វា​, ត្រ​យឹង​, កញ្ជើបាយដាច​, អណ្ដាត​ត្រកួន​, ព្រះ​កម្ចាត់​, វល្លិ​មាស​, ព្រះ​ដង្គាប់​, សង្ឃ័រ​, ត្រ​លំប៉េ​, ម្កាក់​ព្រៃ​...​ជាដើម​៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ