Trending now

ប្រាសាទកោរសក់ មានអាយុកាលជិត ១០០០ឆ្នាំ បង្អួតភ្នែកទេសចរគួរជាទីគយគន់

16:58 | 30/10/2020 (សរុបដោយវិច្ឆិកា)

ប្រាសាទកោរសក់ សង់លើខឿន ៣ជាន់ កម្ពស់ប្រហែល ៦ម៉ែត្រ បែរមុខទៅគ្រប់ទិសទាំងបួន។ ប្រាសាទនេះ កសាងពីថ្មភក់ មានទ្វារចូលគ្រប់ទិសទាំងបួន។ ផ្នែកខាងលើនៃប្រាង្គបាក់រលំជាច្រើនអន្លើ ហោជាងសំខាន់ៗ ដែលមានចម្លាក់ទេវកថាផ្សេងៗក៏ធ្លាក់បាក់បែកជ្រុះមកដីដែរ។ នៅលើជញ្ជាំងមានចម្លាក់អប្សរ និងក្បាច់ផ្កាភ្ញី ដែលស្ថិតនៅក្នុងរចនាប័ទ្មបាយ័ន។

មានអាយុកាលជិត ១០០០ឆ្នាំ ប្រាសាទកោរសក់រងការខូចខាតច្រើនអន្លើ តែអាចបង្អួតភ្នែកទេសចរគួរជាទីគយគន់

ស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ប្រាសាទកោរសក់ជាប្រាសាទមួយ ( ឯកសារបារាំងហៅថា ប្រាសាទអក្សរ T) នៅភាគខាងលិចនៃក្រុមប្រាសាទព្រះពិធូរ ខណៈក្រុមប្រាសាទនេះគឺស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ។

ប្រាសាទកោរសក់ សង់លើខឿន ៣ជាន់ កម្ពស់ប្រហែល ៦ម៉ែត្រ បែរមុខទៅគ្រប់ទិសទាំងបួន។ ប្រាសាទនេះ កសាងពីថ្មភក់ មានទ្វារចូលគ្រប់ទិសទាំងបួន។ ផ្នែកខាងលើនៃប្រាង្គបាក់រលំជាច្រើនអន្លើ ហោជាងសំខាន់ៗ ដែលមានចម្លាក់ទេវកថាផ្សេងៗក៏ធ្លាក់បាក់បែកជ្រុះមកដីដែរ។ នៅលើជញ្ជាំងមានចម្លាក់អប្សរ និងក្បាច់ផ្កាភ្ញី ដែលស្ថិតនៅក្នុងរចនាប័ទ្មបាយ័ន។

នៅលើដីខាងលិចប្រាង្គបន្ដិចមានជើងទម្រសិវលិង្គធំមួយ តែមិនឃើញសិវលិង្គទេ។ សិវលិង្គ និងជើងទម្រ កាល ពីមុនប្រហែលជាតម្កល់នៅក្នុងប្រាង្គខាងលើ។ ក្បែរជើងទម្រនោះ មានបំណែកផ្ដែរមួយឆ្លាក់រូបព្រះកាល លម្អ ដោយក្បាច់ដ៏វិចិត្រច្បាស់ល្អ ដែលសិល្បករបុរាណបានឆ្លាក់ចូលសាច់ថ្មយ៉ាងជ្រៅ។

ក្រៅពីនោះ គេក៏ឃើញមានបំណែកផ្ដែរមានរូបព្រះវិស្ណុផ្ទំ ហើយបំណែកផ្ដែរផ្សេងទៀតបង្ហាញពីរឿងកូរសមុទ្រទឹកដោះផងដែរ។

ប្រាសាទនេះមានកំពែងថ្មភក់ព័ទ្ធជុំវិញមានបណ្ដោយ ៤៥ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងមានក្លោងទ្វារ ឬគោបុរៈពីរ មួយនៅខាងលិចមួយនៅខាងកើត។

ចំណែកនៅខាងលិចប្រាសាទ មានស្ពានហាលមួយយ៉ាងល្អរាងកាកបាទ អមដោយបង្កាន់ដៃនាគនៅគ្រប់ផ្លូវឡើង ហើយមានសសរខ្លីទ្រជុំវិញ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់