Trending now

ប្រាសាទ “ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

13:17 | 08/08/2020 (សរុបដោយ ហេង វុធ្ធី)

ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅស.វ ទី ១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។ អាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ ដែលវាជាទិដ្ឋភាពមួយធ្វើឲ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។

ទិដ្ឋភាពនៃប្រាសាទមួយ“ទទឹងថ្ងៃ”ជាទិដ្ឋភាពមួយដែលកម្របានឃើញ និងគួរឲ្យចងចាំ

ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅស.វ ទី ១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។ អាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ ដែលវាជាទិដ្ឋភាពមួយធ្វើឲ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។ គួរឲ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានទេសចរទៅដល់ទេ ទាំងទេសចរជាតិ និងអន្តរជាតិ។ សម្រាប់គូស្នេហ៍ដែលចង់ថតរូបមុនអាពាហ៍ពិពាហ៍ ប្រសិនបើអាច គួរតែទៅថតរូបនៅទីនោះព្រោះមានប្លង់ស្អាតៗ ហើយវាក៏បានរួមចំណែកផ្សព្វផ្សាយពីប្រាសាទដ៏ឯកោមួយនេះដល់ទេសចរឲ្យគេបានស្គាល់ផងដែរ។

ទិដ្ឋភាពនៃប្រាសាទមួយ“ទទឹងថ្ងៃ”ជាទិដ្ឋភាពមួយដែលកម្របានឃើញ និងគួរឲ្យចងចាំ

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។

ទិដ្ឋភាពនៃប្រាសាទមួយ“ទទឹងថ្ងៃ”ជាទិដ្ឋភាពមួយដែលកម្របានឃើញ និងគួរឲ្យចងចាំ

ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងសៀមរាប តែផ្លូវធ្វើដំណើរក៏ពុំមានអ្វីជាឧបសគ្គធំដុំដែរ។ មកដល់ប្រាសាទនេះអ្នកនឹងប្លែកអារម្មណ៍ ច្បាស់ណាស់ដែលប្រាសាទបុរាណសតវត្សរ៍ទី១០ មួយនេះត្រូវបានបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែស្លាកស្នាមដែលនៅសេសសល់បានបង្កើតចេញជាទិដ្ឋភាពមួយដែលធ្វើឲ្យទេសចរចង់ទស្សនា និងផ្តិតយករូបភាព ជាមួយនឹងស៊ុមទ្វារជាច្រើនដែលនៅបញ្ឍរពាសពេញផ្ទៃប្រាសាទ បើទោះបីជាតួប្រាសាទត្រូវបានរលំរប៉ាត់រប៉ាយក្តី។

ទិដ្ឋភាពនៃប្រាសាទមួយ“ទទឹងថ្ងៃ”ជាទិដ្ឋភាពមួយដែលកម្របានឃើញ និងគួរឲ្យចងចាំ

អ្វីដែលពិសេសជាងនេះទៀត ប្រសិនបើបានជាទៅដល់នាពេលរសៀលវិញ ពន្លឺព្រះសូរិយាដែលជះចូលបរិវេណប្រាសាទ កាត់ព្រៃឬស្សីដែលដុះស្តុកនៅជុំវិញប្រាសាទ បង្កើតបានជាទេសភាពមួយគួរជាទីគយគន់ អន្លង់អន្លោច ស្រណោះស្រណោក អមជាមួយនឹងសំឡេងបក្សីយំអើងកងពេញព្រៃ ពិតជាប្លែកខុសពីអារម្មណ៍ដែលនៅប្រាង្គប្រាសាទក្នុងតំបន់អង្គរ។

ទិដ្ឋភាពនៃប្រាសាទមួយ“ទទឹងថ្ងៃ”ជាទិដ្ឋភាពមួយដែលកម្របានឃើញ និងគួរឲ្យចងចាំ

គួរបញ្ជាក់ថា ប្រាសាទទទឹងថ្ងៃ នេះជាប្រាង្គប្រាសាទបុរាណខ្មែរសម័យដើមអង្គរ សាងសង់នាសតវត្សរ៍ទី១០ (គេពុំបានដឹងថាស្ថិតនៅក្នុងរជ្ជកាលមហាក្សត្រអង្គណាទេ) ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ ទីឋាននៃប្រាសាទនេះមានស្រះមួយនៅពីមុខ កសិណទឹកព័ទ្ធជុំវិញ ជាមួយនឹងព្រៃឬស្សី ហើយជាប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយនៅក្នុងបរិវេណប្រាសាទ គេឃើញមានសេសសល់ជើងទម្រ២ ដែលទម្រមួយមានក្បាច់ជាត្របកឈូក រូបរាងជាយោនីនាងឧមា ឯមួយទៀតមិនមានរូបរាង ឬព័ត៌មានច្បាស់លាស់អំពីការប្រើប្រាស់ទេ។

ប្រសិនជាបានទៅលេងក្រុមប្រាសាទបាគង កុំភ្លេចឆ្លៀតចូលប្រាសាទទទឺងថ្ងៃផង ព្រោះទិដ្ឋភាពនៃប្រាសាទមួយនេះជាទិដ្ឋភាពមួយដែលកម្របានឃើញ និងគួរឲ្យចងចាំ!!!

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tnaot.com និង kampucheers.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម