Trending now

ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១

13:37 | 04/09/2020

ប្រាសាទប្រែរូបត្រូវ​បានកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័ន បច្ឆា​មរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះ​លទ្ធិ​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទ​មេ​បុណ្យ​ ក៏ប៉ុន្តែប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយ​ប្រាសាទ​មេបុណ្យ ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទ​ភ្នំ​ព្រម​ទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយ​មាន​រៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។

ប្រាសាទប្រែរូប

ប្រាសាទប្រែរូប​ជា​ស្ថាបត្យកម្ម​របស់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ នៅក្នុង​សតវត្ស​ទី១០​ឆ្នាំ៩៦១សម្រាប់ បូជា​ថ្វាយ​ដល់ ព្រះ​ឥសូរ​ក្នុង​ព្រហ្មញ្ញសាសនា។ ប្រាសាទ​តំបន់​អង្គរ​មួយ​នេះ​ជា​ប្រភេទ​ប្រាសាទ​ភ្នំ កសាងឡើង ​​ពី​ថ្មបាយក្រៀម និង​ឥដ្ឋ ។ ប្រាសាទប្រែរូប​ឋិត​នៅ​ចម្ងាយ ប្រមាណ២ គីឡូ​ម៉ែត ទិសឥសាន នៃ​ស្រះស្រង់ និង ចម្ងាយ ប្រាំ​រយ​ម៉ែត​ខាងត្បូង បារាយណ៍​ខាងកើត។ ប្រាសាទ ប្រែរូប​មាន​ពណ៌​យ៉ាង​ស្រស់ស្អាត​នៅពេល ដែលមាន​ពន្លឺ​ថ្ងៃ​ចាំង​មក ជា​ពិសេស​ពេលព្រឹក​និង ពេល​ថ្ងៃរសៀល​បានធ្វើឱ្យ​ថ្ម ប្រាសាទ​នេះ​ឡើងជា​ពណ៌​ក្រហម។ ប្រាសាទ​នេះ​មាន​រាង៤ជ្រុង​ស្មើគ្នា ព័ទ្ធ ជុំវិញ​ដោយ​កំពែង២ជាន់ មាន​ផ្លូវ​ចូល​នៅ​ភាគ​ខាងកើត​កសាងឡើង​ពី​ឥដ្ឋ ប៉ុន្តែ​បច្ចុប្បន្ននេះ​​មានការ​កសាង​ផ្លូវ​ថ្មី​កាត់​ផ្លូវ​ដែល​មាន​ ស្រាប់។ នៅតាម​ច្រកចូល​ភាគ​ ខាងកើត​ផង ដែរ​មាន​តួ​ប៉ម៣តម្រៀប​គ្នា​ពី​ជើង​ទៅ​ត្បូង​ដែល​តួ​ប៉ម មួយ​ក្នុងចំណោម​តួ​ប៉ម​ទាំងនោះ មាន​សភាព​ហាក់​ដូចជា​ពុំទាន់​បានសាងសង់រួច ឬ​មានការ​រុះរើ​ឡើងវិញ​នៅ​ជំនាន់ក្រោយៗមក ។ មាន​បណ្ណាល័យ​នៅ​អម​សងខាង​ច្រកចូល​ហើយ​មាន​ជណ្ដើរ​ឡើងទៅ​កាន់​តួ​ប៉ម​កណ្ដាល ​ប្រាសាទ​​ដែលមាន​តោ​ថ្ម​អង្គុយ​យាម​សងខាង ។ នៅ​ផ្នែក​ខាង​លើ​មាន​តួ​ប៉ម​ចំនួន​ប្រាំ ដែលមាន ៤នៅ​ជ្រុងនីមួយៗ និង​មួយទៀត នៅ​ផ្នែក​កណ្ដាល ។ មាន​រូប​ទេវ​ឈរ​ចាំ​យាម​នៅតាម​ច្រកទ្វារ​បញ្ឆោត​ទាំង៣នៃ​តួ​ប៉ម​កណ្ដាល​ហើយ​ មាន​ឆ្លាក់​ជារូប​ព្រះឥន្ទ​ទ្រង់ គង់​នៅលើ​ជំនិះ​របស់​ទ្រង់​គឺ​សត្វ ដំរី​ក្បាល។

ប្រាសាទប្រែរូប


ប្រាសាទ​នេះ​ មាន​គំរូ​ប្លង់​យ៉ាង​ល្អ ដែលមាន​រចនាបថ​ស្រដៀង​គ្នា​ទៅនឹង​ប្រាសាទ​មេបុណ្យខាងកើត។ ប្រាសាទ​នេះ​តំណាងឱ្យ​ភ្នំ ព្រះ​សុមេរុ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​គិតថា​ជាទី​សម្រាប់​បូជាព្រះសព របស់ ព្រះ មហាក្សត្រ ដោយ​សម្អាង​ទៅលើ​ទីតាំង​ដែលមាន​រាង៤ ជ្រុង​ទ្រវែង នៅ​ទល់មុខ នឹង​ជណ្ដើរ ឡើង ទៅ កំពូល ទាំង​ប្រាំ។ ទី​នោះគេ​គិតថា ជាប​ច្ឆា និង​នៅ​ភាគ​ឥសាន​មាន​តួ​ប៉ម​តូច​មួយ ដែល​សម្គាល់ថា​ជា​កន្លែង​សម្រាប់លាង​ធាតុ។ តាមពិតទៅ ​ទីតាំង​ដែលមាន​រាង៤ជ្រុង​ទ្រវែង​នោះ​ គឺជា​កន្លែង​សម្រាប់​តម្កល់​រូប​ព្រះ​គោ​បែរ​មុខ​​ទៅ​រក​ប្រាសាទ ​ដែល​បច្ចុប្បន្ននេះ​ត្រូវ​បាត់បង់​ទៅហើយ ​និង​តួ​ប៉ម​ភាគ​ឥសាន​នោះ​គឺជា​ទី​តម្កល់​នូវ​សិលា​ចារិក​​ ។ ​សូមបញ្ជាក់ថា​ ប្រាសាទប្រែរូប​នេះ​មាន​​​រូបរាង​ប្រហាក់ប្រហែល​ទៅនឹង ប្រាសាទមេបុណ្យខាងកើត ដែលជាស្នាដៃ​របស់​ទ្រង់​ដូចគ្នា ។ ការកសាង​ប្រាសាទប្រែរូប​ដែលមាន​កំពូល៥ស្ទើរ​ដូចគ្នា បេះបិទ​ទៅនឹង ប្រាសាទ​នៅ​កណ្តាល បារាយណ៍​ខាងកើត​នេះ មានមតិ​ខ្លះយល់ថា​ដោយសារ​ប្រាសាទ មេបុណ្យ​ខាងកើត​មាន​ការពិបាក​ទៅធ្វើ​ពិធីផ្សេងៗនៅ​ទីនោះ ទើប​សាងសង់​ប្រាសាទ​ដូចគ្នានេះ​នៅ​ដីគោកវិញ​ម្តង។ តាម​ឯកសារ​របស់​អ្នកស្រី​ត្រឹ​ងា​បានឱ្យដឹងថា នៅ​ប្រាង្គកណ្តាល​របស់​ប្រាសាទ ប្រែរូប​មាន​តម្កល់ លិង្គ​រាជេន្ទ្រ​ភ​ទ្រេ​ស្វរ ដែលជា​លិង្គ​គោរព​ត​គ្នា​មក​តាំងពី​សម័យ​ចេនឡា​មកម្ល៉េះ។ នៅ​ប្រាង្គ​ទិសឥសាន មាន​តម្កល់លិង្គ រាជេន្ទ្រ​វ​ម៌េ​ស្វរ ជា​លិង្គ​របស់​អាទិទេព និង​ប្រាង្គ ដទៃទៀត​គឺ​សម្រាប់​ឧទ្ទិស​ថ្វាយ ចំពោះ​ព្រះ​ញាតិ វង្ស​របស់​ទ្រង់។



ប្រាសាទប្រែរូប

តាមការ​បង្អាញ​ពីមន្ដ្រី​ផ្នែក​បុរាណវិទ្យា នៃក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាម​សិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការ​កសាង​យ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ ព្រះបាទ​រាជេន្ទ្រវរ្ន័ន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ទ្រភទ្រេស្វរៈ ដាក់​នៅនឹងតួ​ប្រាសាទកណ្តាល ហើយក៏មានបង្អាញដោយរូប សំណាក​ព្រះ​អង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទង​ទៅ​នឹង លទ្ធិព្រហ្មញ្ញសាសនា៕



(ប្រភពព័ត៌មាន: khmerpostasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ