Trending now

ប្រវត្តិនិងអត្ថន័យនៃការសំពះរបស់ខ្មែរ

20:51 | 30/04/2020

ការសំពះ​របស់​ខ្មែរ​មាន​ប្រវត្តិ​ប្រមាណ​៥០០ឆ្នាំ​មុនគ្រឹះ​សករាជ​មក​ម្ល៉េះ​ គ្រាន់​តែមិនទាន់​មានការ​ប្រមូលចងក្រង​ធ្វើ​ឯកសារ​ដូចសព្វថ្ងៃ។​ នេះ​បើតាម​លោកបណ្ឌិត​ ចិន្ត​ ច័ន្ទ​រតនា ​ប្រធាន​មូល​និធិកេរ​ដំណែលខ្មែរនិង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន។

សំពះទី១-​ ដៃ​ផ្គុំ​ដាក់​ត្រឹម​ដើមទ្រូង​ ៖ ជាការ​សំពះ​ចំពោះ​អ្នកមានវ័យ​ឬឋានៈ​ស្មើគ្នា​ ដូចជា​មិត្តភក្តិ។

លោកបណ្ឌិត ​ចិន្ត​ ច័ន្ទរតនា​ មាន​ប្រសាសន៍​បន្តថា​ នៅតាម​ជញ្ជាំង​ប្រាសាទ​នានា​បាន​បង្ហាញយ៉ាងច្បាស់ពីរបៀប​នៃ​ការគោរព​ឬការសំពះ​ ទៅតាម​ឋានានុក្រម​ទាំងអស់​ តាំងពី​ការសំពះ​ព្រះពុទ្ធ​ អាទិទេព និងព្រះមហាក្សត្រ​ជាដើម។

លោក បណ្ឌិត ​ចិន្ត​ ច័ន្ទរតនា៖​ «យើងអត់មានឯកសារជាលាយល័ក្ខអក្សរនោះទេ? ក៏ប៉ុន្តែយើងឃើញថា សកម្មភាពឬក៏ភស្តុតាងដែលនៅសល់ហ្នឹងគឺរហូតមកដល់សព្វថ្ងៃយើងគិតថា បើសិនជាមានបុណ្យសពហើយដាច់ខាតត្រូវតែមានការសំពះហើយ ជាការគោរពប្រតិបត្តិជាលើកចុងក្រោយ​របស់កូនចៅ។ ទី២ យើងឃើញហើយនៅតាមចម្លាក់ជាពិសេសនៅសម័យមុនអង្គរ សម័យហ្វូណន សម័យចេនឡា រហូតមកដល់សម័យអង្គរយើងឃើញថា ចម្លាក់ជាច្រើនដែលនិយាយអំពីការគោរព ការលើកដៃប្រណម ហើយមានការកគោរពមួយទៀតគឺយកដៃស្តាំដាក់លើទ្រូងខាងឆ្វេងនៅចំបេះដូងតែម្តង ហ្នឹងក៏ជាការគោរពដែរ។ យើងឃើញច្រើនតាំងពីសម័យមុនអង្គររហូតមកដល់សម័យអង្គរជាពិសេសនៅក្នុងសតវត្សទី១០ ទី១១គឺយើងឃើញច្រើន រហូតដល់សតវត្សទី១២»

សំពះ​ នៅ​ពេល​ដែល​យើង​ឈរ​ត្រូវចេះ​បន្ទន់ជើង​ម្ខាង​ឬបន្ទន់​ជង្គង់ទាំងពីរឱនក្បាល​បន្តិច ​ទឹក​មុខញញឹម​ជានិច្ច។​ ឥរិយាបថ​នៃ​ការសំពះនេះ​មិនត្រូវ​ធ្វើដោយ​កាយ​វិការ​រហ័សរហួន ​ឬប្រញាប់​ពេកទេ ​ត្រូវមាន​ភាព​ទន់ភ្លន់​សមរម្យ​តាមកាល​វេលា។

អ្វី​ដែល​គួរចៀសវាង​ក្នុងពេល​សំពះនោះ គឺសំពះ​ដោយមិន​បានតម្រឹម​បាតដៃ​និងម្រាមដៃ​ឱ្យ​ជាប់​ស្មើគ្នា ​ដោយ​បើ​កម្រាមដៃ​ចំហ​ឃ្លាតពីគ្នា។​ ការសំពះ​របៀបនេះ​មិនមាន​ន័យថា​ ជាការ​គោរព​ប្រតិបត្តិ​ដោយមិនយកចិត្ត​ទុកដាក់។​ នេះបើ​តាមការ​តាក់តែង​ក្នុងសៀវភៅ​ អត្ថប្រយោជន៍​និងតម្លៃនៃ​សិល្បៈ ​ដែលរៀប​រៀង​ដោយ​អ្នកគ្រូ​ កែវ​ ណារុំ​ និង​អ្នកគ្រូ​ ព្រំ ​ស៊ីសាផាន្ធា។

ផ្អែកតាមរូបចម្លាក់អប្សរាតាមជញ្ជាំងនៅអង្គរ ឬរបាំអប្សរា និង សម័យហ្វូណន និងរឿងព្រេង ព្រះថោង នាងនាគ មានពិធីមង្គលការ

លោកបណ្ឌិត ​ចិន្ត​ ច័ន្ទរតនា​ បានពន្យល់​អំពីរ​បៀប​និងអត្ថន័យ​នីមួយៗ​នៃការ​សំពះ​របស់ខ្មែរ​យ៉ាងដូច្នេះថា៖​

សំពះទី១-​ ដៃ​ផ្គុំ​ដាក់​ត្រឹម​ដើមទ្រូង​ ៖ ជាការ​សំពះ​ចំពោះ​អ្នកមានវ័យ​ឬឋានៈ​ស្មើគ្នា​ ដូចជា​មិត្តភក្តិ។

សំពះទី២- ​ចុងម្រាម​ដៃ​ផ្គុំ​ដាក់ត្រឹមមាត់ ​៖ ជាការ​សំពះ​ចំពោះ​អ្នក​មាន​វ័យចាស់​ជាង ​ឋានៈធំ​ជាងឬចៅ​ហ្វាយនាយ​។

សំពះទី៣-​ ចុង​ម្រាមដៃ​ផ្គុំ​ដាក់​ត្រឹម​ចុងច្រមុះ ​៖ ជាការ​សំពះ​ចំពោះ​ឪពុកម្តាយ​ អាណាព្យាបាល​ ជីដូនជីតា​ និង​គ្រូបាធ្យាយ​ជាដើម។

សំពះទី៤-​ ចុង​ម្រាមដៃ​ដាក់​ចំ​ប្រជុំចិញ្ចើម ៖​ ជាការ​សំពះ​ចំពោះ​ព្រះសង្ឃ ​ព្រះមហាក្សត្រឬ​វត្ថុស័ក្តិសិទ្ធជាដើម​។

សំពះទី៥)​ ផ្គុំ​ម្រាម​មេដៃ​ដាក់​ត្រឹម​ប្រជុំ​ចិញ្ចើម​ឡើងលើ​ ៖ សំពះ​ព្រះរតនត្រ័យ ​ព្រះព្រហ្ម ​ទេវតានិងការ​បួង​សួង​ផ្សេងៗ។

ផ្អែកតាមរូបចម្លាក់អប្សរាតាមជញ្ជាំងនៅអង្គរ ឬរបាំអប្សរា និង សម័យហ្វូណន និងរឿងព្រេង ព្រះថោង នាងនាគ មានពិធីមង្គលការ ដែលបានប្រើប្រាស់ការសំពះតាំងពីពេលនោះមក។ ដូច្នេះចង់មិនចង់ប្រវត្តិនៃការសំពះនេះបានកើតលើទឹកដីកម្ពុជា មិនតិចជាង២ពាន់ឆ្នាំមកនោះទេ។ កត្តានេះហើយ ដែលសបញ្ជាក់ឲ្យឃើញថា ទម្លាប់នៃការសំពះ បានកើតមុនប្រទេសផ្សេងៗ ដូចជា ប្រទេសថៃ ឡាវ និងភូមា ជាដើម។ នេះជាការលើកឡើងរបស់ សាស្រ្តាចារ្យសំបូរ ម៉ាណារ៉ា។

ដោយឃើញពីគុណតម្លៃនៃការសំពះរបស់ខ្មែរ និងការខ្លាចបាត់បង់សុជីវធម៌ តាមរយៈការសំពះនេះ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា ចង់ឲ្យមានកម្មវិធីចាក់ផ្សាយវីដេអូអប់រំឡើងវិញ តាមកញ្ចក់ទូរទស្សន៍ និងការបង្កើតភាពជាគំរូ មានលោកគ្រូ អ្នកគ្រូ ឪពុក ម្ដាយ ដោយផ្ដើមដំបូងបំផុត នៃការសំពះនៅផ្ទះ និងសាលាជាដើម។

ដូនតាខ្មែរបានរក្សាការសំពះនេះបង្ហាញអំពីសុជីវធម៌របស់ខ្មែរ ប៉ុន្ដែមកដល់សម័យបច្ចុប្បន្ន ដោយសារឥទ្ធិពលវប្បធម៌បរទេសវាយលុក ទើបធ្វើឲ្យទម្លាប់ការសំពះមានការធ្លាក់ចុះ។ ការធ្លាក់ចុះ​នៃ​ការ​សំពះ​បណ្ដាល​មក​ពីការបាត់បង់​ភាព​ជាគំរូ នៅផ្ទះ នៅសាលារៀន និង​សង្គម។ លោក​សាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា បន្ថែម។

«ក្មេងៗបច្ចុប្បន្ននេះមិនមែនត្រឹមតែអៀនសំពះមិត្តភក្ដិនោះទេ គឺអៀនមិនហ៊ានសំពះឪពុក ម្ដាយថែមទៀត។ ដូច្នេះហើយខ្ញុំមានកម្មវិធីបណ្ដុះសិស្សរបស់ខ្ញុំ ដាច់ខាតឲ្យចេះសំពះឪពុក ម្ដាយ»។ សាស្រ្តាចារ្យសំបូរ ម៉ាណារ៉ា និយាយ។ «កាលកូនៗនៅក្មេងរៀននៅថ្នាក់ទី ១-៥ កម្មវិធីសិក្សាបានបណ្ដុះឲ្យសិស្សានុសិស្សចេះសំពះ លោកគ្រូ អ្នកគ្រូ ឪពុក ម្ដាយ។ ប៉ុន្ដែរហូតដល់ពេលកូនរៀនចប់ថ្នាក់បឋម កូនៗលែងសំពះ ឯលោកគ្រូ អ្នកគ្រូ និងឪពុក ម្ដាយ ក៏លែងខ្វាយខ្វល់អប់រំកូនអំពីការសំពះ»។

នៅពេលយុវវ័យមិនទម្លាប់ការសំពះ តើសង្គមខ្មែរ រងផលប៉ះពាល់អ្វី? ឆ្លើយតបសំណួររបស់អ្នកសម្របសម្រួលនៅកម្មវិធី «កៅអីក្ដៅ»នេះ លោកស្រាស្រ្តាចារ្យ បានបញ្ជាក់ «យើងនឹងបាត់បង់អត្តសញ្ញាណជាខ្មែរ»។

ផ្អែកតាមរូបចម្លាក់អប្សរាតាមជញ្ជាំងនៅអង្គរ ឬរបាំអប្សរា និង សម័យហ្វូណន និងរឿងព្រេង ព្រះថោង នាងនាគ មានពិធីមង្គលការ

ទន្ទឹមនឹងការបាត់បង់អត្តសញ្ញាណខ្មែរ លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា បានសម្ដែងអារម្មណ៍មួយទៀតថា «នៅពេលខ្ញុំទៅបរទេស ខ្ញុំឃើញសកម្មភពប្រទេសដែលមានវប្បធម៌សំពះ រក្សាបានល្អជាងយើង ខ្ញុំខ្មាសគេ។ តែអារម្មណ៍ខ្ញុំខ្មាសមិនមែនអារម្មណ៍គិត ទុដ្ឋិនិយមនោះទេ តែខ្ញុំនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យកូនខ្មែរ មើលឃើញពីតម្លៃសុជីធម៌ខ្មែរ តាមរយៈការសំពះនេះឡើងវិញ។ ខ្ញុំធ្វើជាគំរូ នៃការសំពះ និងខ្ញុំបណ្ដុះសិស្សានុសិស្សរបស់ខ្ញុំឲ្យមានទម្លាប់សំពះឡើងវិញ»។

ពាក់ព័ន្ធនឹងភាពវ័យចំណាស់នៃវប្បធម៌ដ៏ចំណាស់របស់កម្ពុជា លើកិច្ចការសំពះនេះ លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា បានបញ្ជាក់ថា ការសំពះរបស់ខ្មែរ មានភាពខុសប្លែកពីបណ្ដាប្រទេសផ្សេងៗ ដោយការសំពះខ្មែរ មានការបិទបាំង ដោយដៃប្រណុំម្រាមដៃ១០ បិតក្លៀកជិត ហើយមានភាពទន់ភ្លន់ ដូចរបាំអប្សារា ដែលបង្ហាញអំពីសុជីវធម៌ ថ្លៃថ្នូរ ស្លូតត្រង់ ស្មោះត្រង់ និងមានគុណធម៌ នៃតម្លៃសុជីវធម៌របស់ខ្មែរ។

ដោយឃើញពីគុណតម្លៃនៃការសំពះរបស់ខ្មែរ និងការខ្លាចបាត់បង់សុជីវធម៌ តាមរយៈការសំពះនេះ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា ចង់ឲ្យមានកម្មវិធីចាក់ផ្សាយវីដេអូអប់រំឡើងវិញ តាមកញ្ចក់ទូរទស្សន៍ និងការបង្កើតភាពជាគំរូ មានលោកគ្រូ អ្នកគ្រូ ឪពុក ម្ដាយ ដោយផ្ដើមដំបូងបំផុត នៃការសំពះនៅផ្ទះ និងសាលាជាដើម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស