Trending now

ប្រទេសកម្ពុជា លុបថ្ងៃឈប់សម្រាករបស់បុគ្គលិក មន្ត្រីរាជការ ៦ ថ្ងៃ

13:08 | 07/08/2019 (យោងតាម postkhmer សរុបដោយវិច្ឆិកា)

ក្នុងចំណោមថ្ងៃឈប់សម្រាកពីការងារចំនួន ២៨ ថ្ងៃ ត្រូវបានរដ្ឋាភិបាលកាត់បន្ថយចំនួន ៦ ថ្ងៃចេញ មកនៅត្រឹម ២២ ថ្ងៃប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ខាងមុខ។ សម្រាប់ថ្ងៃឈប់សម្រាកដែលត្រូវបានលុបចេញនោះ គឺមាន ៣ ថ្ងៃ ដែលត្រូវបានគេទទួលស្គាល់ជាសកល ដូចជាទិវាកុមារអន្តរជាតិ ១ មិថុនា ទិវារំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា សម្រាប់កម្ពុជា និងទិវាសិទ្ធិមនុស្ស ១០ ធ្នូ។

សម្តេចតេជោ ហ៊ុន សែន


អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់ សម្រាក​ការងារ​របស់​មន្ត្រីរាជការ​ និយោជិត ​កម្មករ​ប្រចាំ​ឆ្នាំ​ ២០២០ ​ដែល​ចុះហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុះ​ថ្ងៃទី ២ ខែ សីហា ​បាន​បង្ហាញ​ថា ​ឆ្នាំ ២០២០ ​ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រ​ខ្មែរ ​ព្រះករុណា ​ព្រះ​បាទ​សម្តេច​ ព្រះបរមនាថ​ នរោត្ត​ម ​សីហមុនី ​ត្រូវបាន​កាត់​បន្ថយ​ចំនួន​ ២ ថ្ងៃ ​មក​នៅត្រឹម​ ១ ថ្ងៃ ​គឺ​នៅ​ថ្ងៃទី ២៩ ​ខែតុលា។ ចំណែក​ថ្ងៃ​ឈប់​សម្រាក​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​ត្រូវបាន​បង្កើន​ដល់​ ៤ ថ្ងៃ ​គឺ​នៅ​ថ្ងៃ​ទី ១៣-១៤-១៥-១៦ ខែ​មេសា។

ក្រៅពី​កំណត់​យ៉ាង​ដូច្នេះ​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បានសម្រេច​លុប​ពិធី​បុណ្យជាតិ​ចំនួន ២​ ផ្សេង​​ទៀត​ ដូចជា ​ពិធី​បុណ្យ​មាឃ​បូជា ​ទិវា​ជាតិ​នៃ​ការចង​ចាំ ។

អនុក្រឹត្យ​នោះ​បញ្ជា​ក់ថា​៖ «ចំពោះ​ក្រសួង ​ស្ថាប័ន​មានភារ​កិច្ច​ទំនាក់​ទំន​ង​​អន្តរជាតិ​ត្រូវ​​រក្សា​​មន្ត្រី​ប្រចាំការ​ជា​អចិន្រៃ្តយ៍ ​សម្រាប់​ដោះស្រាយ​ការងារ​។​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណាដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ ត្រូវ​ចាត់​ទុកជា​និរា​ករណ៍»។

កាលពី​ខែមីនា​កន្លងទៅ ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់បាន​ប្រកាសថា ​ចាប់​ពី​ឆ្នាំ ២០២០ ​ទៅ​ ថ្ងៃ​ឈប់​សម្រាក​សម្រាប់​មន្ត្រីរាជការ ​និង​កម្មករ​នឹងត្រូវ​កាត់បន្ថយឲ្យ​មក​នៅ​តិច​ជាង ​២៨ ថ្ងៃ ​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ​លោក​លើកឡើងថា​ កម្ពុជា ​ជា​ប្រទេស​ក្រីក្រ ​ប៉ុន្តែ​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​ប្រទេស​អ្នក​មាន​ទៅ​ទៀត៕

(យោងតាម postkhmer សរុបដោយវិច្ឆិកា)

(យោងតាម postkhmer សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍