Trending now

ប្រជាជនកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម

09:30 | 15/02/2021 (បូកសរុបដោយឌីណា)

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាមកាន់តែខិតជិតមកដល់ ទោះបីនេះជាទំនៀបទម្លាប់ជាតិសាសន៍ដទៃក្តី តែនៅកម្ពុជាទម្លាប់សែនព្រេននិងការរៀបចំប្រារព្ធពិធីនេះ មិនតូចតាចនោះទេ។ពលរដ្ឋខ្មែដែលមានសែស្រឡាយកាត់ចិន កាត់វៀតណាមបានរៀបចំពិធីសែនព្រេនមិនចាញ់ជនជាតិចិនឬជនជាតិវៀតណាមនៅក្នុងប្រទេសគេនោះឡើយ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងភរិយា។ (រូបថត៖ acebook.com/hunsencambodia)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ខែកុម្ភៈ បានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យ កើតឡើងដោយការធ្វេសប្រហែសណាមួយដែល ធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈ ការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល”។

ទោះបីចូលឆ្នាំចិន-វៀតណាមស្ថិតក្នុងបរិបទកូវីដ-១៩ ក៏អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឫស្សីត្រៀមជ្រូកខ្វៃសម្រាប់លក់ច្រើនជាងឆ្នាំមុខៗដែរ ដែលមានប្រមាណពី២០០ទៅ១០០០ក្បាល់។ អាជីវករមួយចំនួន អះអាងថា ទោះបីជ្រូកខ្វៃឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន ក៏មានអ្នកបញ្ជាទិញជាហូរហែដែរ។

លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​បញ្ជាក់ថា ការ​សែន​ជ្រូក​ខ្វៃ គឺ​តំណាង​ឲ្យ​រកស៊ី​មានបាន ហូប​ឆ្ងាញ់ និង​គេង​លក់​ស្រួល​។ បើតាម​លោក លឹម ក​ញ្ច​រ៉ុង ការ​សែន​ជ្រូក​ខ្វៃ​ក៏ត្រូវ​មាន​ក្បួន​សែន ដើម្បី​សែន​យ៉ាងណា​ឲ្យ​ត្រូវ​នឹង​ទីតាំង ដើម្បី​ទទួលបាន​នូវ​អ្វីដែល​ល្អ​។

អ្នកស្រី ស៊ី យឿន អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឫស្ស លើកឡើងថា ភ្ញៀវដែលចាប់ផ្ដើមបញ្ជាទិញជ្រូកខ្វៃរបស់អ្នកស្រី គឺមានតាំងពីអំឡុងថ្ងៃទី២០មករា។ អ្នកលក់ជ្រូកខ្វៃប្រមាណ២០ឆ្នាំរូបនេះបន្តថា ក្នុងមួយថ្ងៃមានអ្នកបញ្ជាទិញប្រមាណ៦០ក្បាល ទើបត្រៀមជ្រូកជាង១ពាន់ក្បាលសម្រាប់លក់នៅអំឡុងពេលចូលឆ្នាំចិននេះ។

ការ​សែន​ជ្រូក​ខ្វៃ គឺ​តំណាង​ឲ្យ​រកស៊ី​មានបាន ហូប​ឆ្ងាញ់ និង​គេង​លក់​ស្រួល​។ (រូបថត៖ Thmey Thmey.com)

អ្នកស្រី និយាយថា៖««កាលពីឆ្នាំមុនៗ ខ្ញុំត្រៀមជ្រូកប្រមាណ៧០០ក្បាល់ប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះត្រៀមទុកជាង១ពាន់ក្បាល់ ដោយសារឃើញមានអ្នកកក់ជាង៦០ក្បាលក្នុងមួយថ្ងៃ។ ឆ្នាំនេះជ្រូកថ្លៃជាងឆ្នាំមុន ដោយសារទិញជ្រូកមកពីគេថ្លៃដែរ។ ជ្រូកខ្វៃខ្ញុំ លក់ឲ្យគេទិញយកទៅលក់បន្តច្រើនហើយលក់រាយក៏ដាច់ដែរ។ ពលរដ្ឋយើងមើលទៅនៅតែនិយមសែនជ្រូកអ៊ឺចឹង ហើយមួយរយៈនេះកូវីដ-១៩ថមថយផង បានលក់ដាច់ជាឆ្នាំមុខ»។

ចំណែកអាជីវករលក់ផ្កាស្រស់នៅខេត្តតាកែវ អ្នកស្រី អ៊ួន ក្រពុំ បានឱ្យដឹងនៅថ្ងៃទី៩ កុម្ភៈនេះថា ការលក់ផ្កាសម្រាប់តុបតែង ផ្តើមដាច់ពីបីថ្ងៃមកហើយ ហើយវានឹងដាច់​រហូតដល់ថ្ងៃដែលគេត្រូវសែនតែម្តង។ ចូលឆ្នំាចិនឆ្នំានេះការលក់បន្លែមិនសូវ​ដាច់នោះទេ ប៉ុន្តែលក់ផ្កាស្រស់ដាច់គួសម។ អ្នកស្រីឲ្យដឹងថា«ខ្ញុំបាន កុម្ម៉ង់ផ្កា​ពីប្រទេសវៀតណាមមួយថ្ងៃប្រមាណ១០០ថូ មកលក់ក្នុងនោះមានដូចជាស្ពៃរឿង ផ្កានាំសំណាង ផ្កាលីលី និងផ្កាអង្គាសិល ហើយនៅក្នុងចំណោមផ្កាទំាងនោះ ផ្កាដែលលក់ដាច់ជាងគេ គឺផ្កាលីលី ព្រោះវាទុកបានយូរហើយវាមានក្លិនក្រហូប»។

ការលក់ផ្កាស្រស់ (រូបថត៖ kohsantepheapdaily.com.kh)

អ្នកលក់ផ្កាអង្គាសីលអះអាងថាពួកគាត់បានចំណាយដើមពី១ពាន់ទៅ៣ពាន់ដុល្លារក្នុងការទិញដើមអង្គាសីលមកលក់។ ការលក់ដើមអង្កសីលមិនខុសពីទំនិញផ្សេងៗនោះទេ នៅឆ្នាំនេះដាច់គួរសមតែអ្នកលក់ថាមិនទាន់ដឹងចំណេញឬខាតនោះទេ ។ គេចាំមើលរហូតដល់ថ្ងៃសែន តែម្តងទើបដឹង ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន