Trending now

ប្រជាជនកម្ពុជាទាំងអស់គ្នាដែលចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ -១៩ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ!

12:23 | 12/04/2020 (បូកសរុបដោយឌីណា)

ដើម្បីធានសុវត្ថិភាពក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ- ១៩ នាឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​បាន​រៀបចំ​ដ៏ប្លែកៗ។

សូមជម្រាបថា រដ្ឋាភិបាល បានសម្រេច​លុប​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ឆ្នាំនេះ ដោយសារតែ​បារម្ភ​ខ្លាច​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល នឹង​សង​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ ដល់​ស្ថាប័នរដ្ឋ​និង​ឯកជន​វិញ នៅពេល​សមស្រប​។

ក្រៅពីនេះ គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ បានប្រកាស​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ដែល​គ្រោង​ធ្វើ​នៅ​ខេត្តកំពង់ធំ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល។ (រូបថត៖ Thmey thmey.com)

សម្តេច គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ បាន​សរសេរ​លិខិត​ទៅកាន់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែមេសា ថា សំណើរ​សូម​គោលការណ៍​ផ្អាក​នេះ ធ្វើឡើង​តាម​ព្រះរាជតម្រិះ​របស់​ព្រះករុណា ព្រះមហាក្សត្រ​។​

ម៉្យាងទៀត ការសម្តែង​គុន​ល្បុក្កតោ​ទ្រង់ទ្រាយ​ធំ​ចំនួន​២ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ ត្រូវបាន​ផ្អាក ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទោះបី​ការផ្អាក​នេះ វា​បាន​ប៉ះពាល់​ដល់​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ពី​កីឡា​ប្រពៃណី​ដល់​មហាជន​ក៏ដោយ តែ​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​បរិបទ​បច្ចុប្បន្ន​។

កម្មករ​-​កម្មការិនី តាម​បណ្ដា​រោងចក្រ​នានា បាន​តាំងចិត្ត​ធ្វើការ​នៅ​ថ្ងៃ​ចូលឆ្នាំ។ (រូបថត៖ Thmey thmey.com)

ដូច្នេះ កម្មករ​-​កម្មការិនី តាម​បណ្ដា​រោងចក្រ​នានា បាន​តាំងចិត្ត​ធ្វើការ​នៅ​ថ្ងៃ​ចូលឆ្នាំ ដោយ​មិន​ទៅ​ស្រុកកំណើត ដើម្បី​បញ្ជៀ​ស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ឃ្លី​ប​វីដេអូ ដែល​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចែកចាយ​ជា​បន្តបន្ទាប់​សម្រាប់​ក្រុម​អ្នកសារព័ត៌មាន​។​

ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បានចេញ​វិធានការ ចំពោះ​កម្មករនិយោជិត​ណា ឈប់សម្រាក «​ដោយ​ឯកឯង​» ក្នុងអំឡុង​ចូលឆ្នាំ​ខ្មែរ នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ មុន​ចូល​បំពេញការងារ​វិញ ហើយ​នឹងមិន​ទទួលបាន​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល​១៤​ថ្ងៃ​នេះឡើយ​។

មិនមែន​តែ​វិស័យ​ឯកជន​ឡើយ គ្រប់​ស្ថាប័នរដ្ឋ ក៏ត្រូវ​តម្រូវ​ឲ្យ​នៅ​ធ្វើការ​ធម្មតា​ដែរ ក្នុងអំឡុង​ចូលឆ្នាំ​នេះ​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស