Trending now

បណ្ណាល័យ​វិទ្យាស្ថាន​បារំាង​​បើក​ទូលាយ​សម្រាប់​និស្សិត ​ចង់​ដឹង​​ប្រវត្ដិ​សាស្រ្ដខ្មែរ ​និង​ប្រលោម​លោក​ចាស់ៗ

09:01 | 06/06/2017

ភ្នំពេញៈ ​ក្រៅពី​សៀវភៅ​ជាភាសា​បារាំង​ និង​សៀវភៅ​ភាសា​អង់គ្លេស ​បណ្ណា​ល័យ​នៃ​វិទ្យាស្ថាន​ភាសាបារាំង (Institut Francais du Cambodge) ​ក៏មាន​សៀវភៅ​ប្រវត្ដិសាស្រ្ដ​ និង​ប្រលោម​លោក​ភាសាខ្មែរ ដែល​ទាំង​សម័យ​និង​ចាស់ៗ​និពន្ធ​ដោយ​កវី​ជើង​ចាស់រាប់​​សិប​ក្បាល​ ដែល​អាច​ឲ្យ​សិស្ស-និស្សិត​ចូល​អាន​ និង​ខ្ចី​យក​ទៅ​អាន​ដោយ​សេរី។

លោក ​សុខ ​ថា ​បណ្ណារក្ស​ នៃ​បណ្ណាល័យ​នេះ​ បាន​ថ្លែង​ប្រាប់ ​គេហទំព័រ ​LIFT-យុវវ័យ នា​ថ្ងៃ​នេះ​ថា បណ្ណា​ល័យ​នេះ ​គឺជា​បណ្ណាល័យ​សាធារណៈ​ បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៩១-៩២ ​ដោយ​ជនជាតិ​បារាំង សហការ​ជាមួយ​ខ្មែរ ។

លោក​បន្ដ​ថា ​«បណ្ណាល័យ​នេះ​មាន​សៀវភៅ​គ្រប់​ប្រភេទ ​សរុបទៅ​ជាង​ពីរម៉ឺន​ក្បាល ​ក្នុង​នោះ​មាន​សៀវ​ភៅ​ជាភាសា​បារាំង​ប្រហែល ​៧០ ភាគរយ​ សៀវភៅ​ប្រលោម​លោក ​និង​ប្រវត្ដិសាស្រ្ដ​ខ្មែរ​ជាង ​២០ ភាគរយ​និង សៀវ​ភៅ​ ផ្សេងៗ​ជាភាសា​អង់គ្លេស​ ដែលអង្គការ​ មួយ​ចំនួន​ឧបត្ថម្ភ​ជាង ​១០ ​ភាគរយ​» ។

លោក​បាន​លើក​ឡើង​ថា ​នៅ​បណ្ណាល័យ​នេះ​ សៀវភៅ​សំខាន់​ជាង​គេ គឺ​សៀវភៅ​ប្រវត្ដិ​សាស្រ្ដ ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​ លន់នល់ ​និង​សង្គម​រាស្រ្ដ​និយម​​ រួម​ជាមួយ​និង​សៀវភៅ​ប្រលោម​លោក​ខ្មែរ​មាន​ទាំង​សម័យ​ និង ​ចាស់ៗ​ជាច្រើន​ថែម​ទៀត​ ។

បើ​តាម​លោក ​សុខ​ ថា ​បណ្ណាល័យ​នេះ បាន​បើក​ទូលាយ​ឲ្យ​មហាជន ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ​ចូល​អាន​ ប៉ុន្ដែ​ចំពោះ​ការ​ខ្ចី​សៀវភៅ​យក​ទៅ​អាន​នៅ​ផ្ទះ ​ចំពោះ​សិស្ស-និស្សិត ត្រូវ​ចុះឈ្មោះ​និង​បង់​ថ្លៃ​សេវា​ម្នាក់​ពីរដុល្លារ​សម្រាប់​​ការ​ខ្ចី​រយៈ​ពេល ​១ ឆ្នាំ ​អ្នក​ធ្វើ​ការត្រូវ​បង់​១០ ដុល្លារ​ និង​ជន​បរទេស​ត្រូវ​បង់​ ៥ ដុល្លារ​។

បណ្ណា​ល័យ​នៃវិទ្យា​ស្ថាន​ភាសាបារាំង ​ក្រៅ​ពីមាន​សៀវភៅ​រាប់ម៉ឺន​ក្បាល ​ក៏មាន​ស៊ីឌី​ជាសៀវភៅ ​និង​ឯក​សារ មាន​បន្ទប់​ប្រើ​ប្រាស់​កុំព្យូទ័រ ​វិចិត្រ​សាល​ពិព័រណ៍​ស្នាដៃ​ផ្សេងៗ ​និង​កន្លែង​បញ្ចាំង​ភាពយន្ដ​ផងដែរ ។

សិស្ស-និស្សិត​ និង​សាធារជន ​អាច​ចូល​ទៅ​អាន​សៀវភៅ​នៅ​បណ្ណា​ល័យ​នេះ ​បាន​ចាប់​ពីថ្ងៃ​អង្គារ ​ដល់​ថ្ងៃ​សៅរ៍ ពី​ម៉ោង ​៨ព្រឹក ​ដល់ ​ម៉ោង​ ៦កន្លះ​ល្ងាច ​៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន