Trending now

បឹងទន្លេសាប

16:34 | 23/08/2020

ទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ ជាបឹងដែលផ្តល់ទិន្នផលត្រីច្រើនជាងគេលើពិភពលោក ជាជម្រកសត្វស្លាបទឹកធំជាងគេនៅក្នុងតំបន់ ជាកន្លែងដែលអាចប្រមូលផលសត្វពស់ច្រើនជាងគេលើពិភពលោក (៥លានក្បាលក្នុង ១ ឆ្នាំ) ហើយបាតុភូតដែលមានតែមួយនៅលើពិភពលោកគឺនៅពេលរដូវវស្សា ទន្លេសាបស្រូបយកទឹកពីជំនន់ទន្លេមេគង្គ ហើយនៅរដូវទឹកសម្រក គឺទន្លេសាបបញ្ចេញទឹកពីអាងរបស់ខ្លួនមកទន្លេមេគង្គវិញ។

ភូមិ​បណ្តែត​ទឹក​មួយ​នៅក្នុង​បឹង​ទន្លេសាប ខេត្តពោធិសាត់​។ (រូបថត៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​)

ទន្លេសាប ជា​កូន​សមុទ្រ​ទឹកសាប​ដោយសារ​វិសាលភាព​ដ៏​ធំ​របស់​បឹង​នេះ​។ បឹង​ទន្លេសាប ជា​អាង​ស្តុក​ទឹកធម្មជាតិ និង​ជា​ជំរក​មច្ឆជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​។ នៅ​រដូវប្រាំង​បឹង​មាន​ទំហំ​តូច ប្រហែល ២៧០០ គ​.​ម​២ និង​មាន​ជម្រៅ​ជាង​១​ម៉ែត្រ​ប៉ុណ្ណោះ​។ នៅ​រដូវវស្សា​វិញ ទឹកទន្លេ​មេគង្គ​ច្រាល​ឡើង​តាម​ទន្លេសាប ចូលមក បឹង​ទន្លេសាប ធ្វើឱ្យ​បឹង​នេះ​មាន​ទំហំ​ដល់​ទៅ​ជាង ១៦០០០ គ​.​ម​២ និង​ជម្រៅ​ដល់​ទៅ ៩​ម៉ែត្រ​។ បឹង​ទន្លេសាប ពង្រីក វិសាលភាព​របស់ខ្លួន​នៅ​រដូវវស្សា ដោយ​ពង្វាត​ផ្ទៃ​ទឹក​ចូល​ទៅតាម​តំបន់​ព្រៃរនាម ដែល​នៅ​ជុំវិញ បង្ក​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការពង​កូន​របស់​មច្ឆា​ជាតិ​។ កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​បឹង​ទន្លេសាប ក្លាយជា​ប្រភព​ត្រី​ទឹកសាប​ធំជាងគេ​នៅលើ​ពិភពលោក​។ បឹង​ទន្លេសាប ផ្គត់ផ្គង់​ជីវភាព ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៣​លាន​នាក់ ផ្តល់​ត្រី​ទឹកសាប ៧៥%​នៃ​ផលិតផល​ត្រី​ទឹកសាប​សរុប​ក្នុង ប្រទេស​។​

នៅពេលដែល​ភ្លៀង​មូសុងវស្សា​ថយចុះ​ក្នុង​ខែវិច្ឆិកា ទឹកទន្លេ​មេគង្គ​ក៏​ចាប់ផ្តើម​ស្រក​ចុះ​។ ទឹក​ក្នុង​បឹង​ទន្លេសាប ក៏​ហូរ​ត្រឡប់​ចេញមក ឆ្លងកាត់​ទន្លេសាប​ចូលក្នុង​ទៅ​ទន្លេមេគង្គ​វិញ​។ ស្របពេល​ជាមួយគ្នា​នោះ ហ្វូង​មច្ឆជាតិ​ដ៏​ច្រើន​ឥត​គណនា ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​ផងដែរ​។

​ព្រឺ​ត្តិ​ការណ៍ បានធ្វើ​ឲ្យ​ប្រជាជន​រស់នៅក្នុង​តំបន់ ទទួលបាន​ផលប្រយោជន៍​ពី​ការធ្វើ​ចរាចរ​ផ្លាស់​ទី​នៃ​ហ្វូង​ត្រី​ដ៏​មហាសាល​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។ ពួកគេ​រស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក ដើម្បី​ធ្វើការ​នេសាទ​តែម្តង ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។

​មុខរបរ​ពី​ការនេសាទ​ត្រី របស់ប្រជាជនរស់នៅជុំវិញបឹងនេះ ។ (រូបថត៖ RFA)

​លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ជា​សមាជិក និង​ជា​អ្នករៀបចំ​កម្មវិធី​ទូរទស្សន៍​ភូមិសាស្ត្រ​ជាតិ (National Geographic) ព្រមទាំង​ជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) មានប្រសាសន៍ថា​៖ «​ទន្លេសាប គឺជា​ទីតាំង​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​ដ៏​ច្រើន​លើសលប់​ក្នុង​លោក ដែល​ចេញពី​បឹង​ទន្លេសាប​។ ការធ្វើ​ចរាចរ​ផ្លាស់​ទីនេះ គឺជា​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​មហាសាល ដោយមាន​ចំនួន​មច្ឆជាតិ​ចូលរួម​ដ៏​ច្រើន​បំផុត ដែល​បាន​កើតមានឡើង​នៅ​បាត​ទន្លេសាប តែ​យើង​មិនអាច​មើលឃើញ ដែលជា​ការផ្លាស់​ទី​ដ៏​ធំ​អស្ចារ្យ​បំផុត​មួយ មិនគួរ​ឲ្យ​ជឿ​នៅលើ​ភពផែនដី​នេះ​។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ដែល​មនុស្ស​ភាគច្រើន​មិនដែល​បានដឹង និង​មិនដែល​បានឮ​អំពី​វា​»​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ការទន្ទ្រាន​កាប់ឆ្ការ​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើ​កម្ម​សិទ្ធ​ជា​ដី​កសិកម្ម ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​បច្ចុប្បន្ន ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ពិសេស​ក្នុង​រដូវ​ត្រី​ពង​-​កូន និង​ធំធាត់ បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​។ ក្នុងនោះ ជីវចម្រុះ​ជាច្រើន​ប្រភេទ ក៏បាន​បាត់បង់​ផងដែរ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ជីវភាព​ប្រជា​នេសាទ​ដែល​រស់នៅក្នុង​តំបន់​ជួប​បញ្ហា​ខ្វះខាត និង​អ្នកខ្លះ​ក៏បាន​ផ្លាស់ប្តូរ​មុខរបរ​ពី​ការនេសាទ​ត្រី នៅ​ប្រកបមុខរបរ​ផ្សេងៗ​វិញ​./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម