Trending now

នាវាទេសចរណ៍ Westerdam នៃប្រទេសហូល្លង់ចូលចត​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

16:54 | 28/11/2019 (សរុបដោយវិច្ឆិកា)

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Westerdam បាននាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០១ថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ។

នាវាទេសចរណ៍ Westerdam មានសញ្ជាតិហូល្លង់។

មន្ត្រីច្រកទ្វារអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងបន្តថា នាវាទេសចរណ៍ Westerdam មានសញ្ជាតិហូល្លង់មានបណ្ដោយ ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ក្នុងនោះភ្ញៀវ​ទេស​ចរសរុបចំនួន ១.៨៦៧នាក់ ស្រី ១.០០១នាក់ មាន ៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៩៥នាក់ ស្រី ១៤៤នាក់ មាន ៤៤សញ្ជាតិ ។

នាវាទេសចរណ៍ Westerdam បាននាំភ្ញៀវទេសចរបរទេសមកពី​ប្រទេស​វៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥ និង ២០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នាវាមានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណា​ចក្រកម្ពុជា នៅវេលាម៉ោង ៦រសៀល ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ និងតាមឆ្នេរសមុទ្រក្រុងខេត្តព្រះសីហនុ។

សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាទេសចរណ៍ Westerdam ក៏បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពេញមួយថ្ងៃផងដែរ។ នៅដើមខែវិច្ឆិកានេះ មាននាវាទេសចរណ៍មកពីតំបន់អឺរ៉ុប និងអាស៊ី ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាបន្តបន្ទាប់ ព្រោះចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ និងដល់ខែមេសា ដើមឆ្នាំ ២០២០​ខាងមុខ ជារដូវប្រាំង ការធ្វើដំណើរ តាមផ្លូវសមុទ្រ មានភាពងាយស្រួល មិនជួបហានិភ័យនូវព្យុះ ភ្លៀង ដូចរដូវវស្សា៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍