Trending now

នាវាទេសចរណ៍ MARELLA DISCOVERY នាំភ្ញៀវទេសចរជាង ២.០០០នាក់ចូល​ច​ត​កំ​ព​ង់​ផែ​​​អ​ន្ត​រជាតិក្រុងព្រះសីហនុ

11:43 | 29/12/2019

ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ --នាវាទេសចណ៍ MARELLA DISCOVERY បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២.០០០​នា​ក់ចូលចត​កំព​ង់​ផែ​​អ​ន្ត​រជាតិក្រុងព្រះសីហនុនៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩នេះប្រកបដោយសុវត្ថិភាព ដើម្បីធ្វើ​ទ​ស្ស​ន​កិច្ច​នៅ​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុជារយៈពេលមួយថ្ងៃ មុននឹងចាកចេញទៅ​កាន់​ប្រ​ទេ​ស​វៀ​ត​ណា​ម ។

នាវាទេសចរណ៍ MARELLA DISCOVERY នាំភ្ញៀវទេសចរជាង ២.០០០នាក់ចូល​ច​ត​កំ​ព​ង់​ផែ​​​អ​ន្ត​រជាតិក្រុងព្រះសីហនុ។

តាមមន្ត្រីប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាMARELLA DISCOVERY មានសញ្ជាតិ MALTA មានបណ្តោយប្រវែង ២៦៤.៣០ម៉ែត្រ ទទឹង ៣២.​៣​ម៉ែ​ត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ១.៧១៣នាក់ ស្រី ៨​៨​៦នាក់ មាន ១៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៦៣នាក់ ស្រី ១៦០នាក់ មាន ៤៣​ស​ញ្ជា​តិ ។

នាវា MARELLA DISCOVERY បាននាំភ្ញៀវទេសចរបរទេសជាង ២.០០០នាក់ ចាក​ចេ​ញ​ពី​ប្រ​ទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៨ និង ៤០នាទី ព្រឹក​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ហើយនាវាទេសចរណ៍ មានគម្រោងចាកចេញពីដែនសមុទ្រ នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៩ល្ងាច ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមនាវា MARELLA DISCOVERY ធ្វើ​ដំ​ណើ​រ​ក​ម្សា​ន្ត​តា​ម​តំ​បន់រមណីយដ្ឋានរាម ស្រុកព្រៃនប់ រមណីយដ្ឋានក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕




(ប្រភពព័ត៌មាន: akp)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ