Trending now

និស្សិត​វៀតណាម ​និងចិនរៀន​ភាសា​ខ្មែរ​ច្រើនជាងគេ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

16:38 | 06/01/2020 (សរុបដោយ ហេង វុធ្ធី)

និស្សិត​បរទេស​ចំនួន ៣៥៦​នាក់ មកពី​៧​ប្រទេស បានមក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ និង​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៩​។ ក្នុងចំណោម​និស្សិត​ទាំង​៧​ប្រទេស​នេះ និស្សិត​ដែល​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​នៅ​កម្ពុជា​ច្រើនជាងគេ គឺ​និស្សិត​ចិន និង​វៀតណាម​។ នេះ​បើតាម​លោកស្រី​បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

និស្សិត​វៀតណាម ​និងចិនរៀន​ភាសា​ខ្មែរ​ច្រើនជាងគេ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (រូបថត៖ thmeythmey)

និស្សិត​ទាំង ៣៥៦​នាក់ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ និង​ផ្លាស់ប្ដូរ​ការសិក្សា រួមមាន ចិន ១៥៩​នាក់​, វៀតណាម ១២៩​នាក់​, ឡាវ ២៧​នាក់​, ជប៉ុន ១៣​នាក់​, កូរ៉េ ១២​នាក់​, ម៉ាឡេស៊ី ១១​នាក់ និង​ថៃ ៥​នាក់ ។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី​បណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ថ្នាក់​ភាសា​ខ្មែរ​សម្រាប់​និស្សិត​បរទេស​នេះ បាន​បង្កើត​នៅ​ឆ្នាំ​១៩៩០​។ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និស្សិត​បរទេស​មានកា​រ​កើនឡើង ដោយសារ​ប្រទេស​យើង ចូល​សមាហរកម្ម​អាស៊ាន និង​សេដ្ឋកិច្ច​ទីផ្សារ ធ្វើ​ឲ្យ​ជនបរទេស​ចាប់អារម្មណ៍​ស្វែងយល់​ពី​កម្ពុជា និង​មក​សិក្សា​នៅទីនេះ​ច្រើន​»​។

​និស្សិត​បរទេស​ដែល​មក​រៀន​នៅទីនេះ ត្រូវ​រៀន​ជាមួយ​និស្សិត​កម្ពុជា លើកលែងតែ​និស្សិត​ចិន​ប៉ុណ្ណោះ ដែល​រៀន​ជា​ក្រុម​របស់​ពួកគេ​។ បើតាម​លោកស្រី​បណ្ឌិត អ៊ុំ រ៉ាវី និស្សិត​បរទេស​ដែល​មក​សិក្សា​ភាសា​ខ្មែរ​នៅទីនេះ បាន​អនុវត្ត​ការនិយាយ​ជាមួយ​និស្សិត​ខ្មែរ និង​សាស្ត្រាចារ្យ ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​។​

​លោកស្រី​បណ្ឌិត អ៊ុំ រ៉ាវី អះអាងថា​៖ «​សម្រាប់​និស្សិត​បរទេស​ដែល​បញ្ចប់​ការសិក្សា​នៅទីនេះ ខ្ញុំ​ឃើញ​មាន​ច្រើន​ទាំង​និស្សិត​ចិន​, និស្សិត​ជប៉ុន​, វៀតណាម និង​ឡាវ អ្នកខ្លះ មក​ធ្វើការ​នៅ​ស្ថានទូត​, អ្នកខ្លះ ជា​អ្នកបកប្រែ ខ្លះ​ជា​លេខា​ទូត និង​អ្នក​ខ្លះទៀត ជា​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ផ្នែក​ភាសា​ខ្មែរ​ប្រចាំ​នៅ​សាកលវិទ្យាល័យ​គាត់​ផងដែរ​»​។

​ក្រៅពី​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ និស្សិត​បរទេស​មួយចំនួន ក៏​បានមក​សិក្សា​ជំនាញ​សិក្សា​អន្តរជាតិ​, ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thmeythmey.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់