Trending now

និស្សិតឡាវប្រឡងនិយាយភាសាវៀតណាម

23:26 | 25/10/2019

ការប្រឡងនិយាយភាសាវៀតណាមសម្រាប់និស្សិតឡាវ នៅភាគខាងជើងវៀតណាមបានប្រព្រឹត្តិទៅនៅមហាវិទ្យាល័យធារាសាស្រ្ត ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់ប្រទេសវៀតណាម” បានបង្កើតឡើងទីលា នលេងដ៏មានអត្ថន័យ និងអត្ថប្រយោជន៍សម្រាប់និស្សិតឡាវ ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅវៀតណាម។

និស្សិតឡាវប្រឡងនិយាយភាសាវៀតណាម

“ខ្ញុំពិតជាមានមោទនភាពណាស់ ខណៈ ដែល បានចូលរួមការប្រឡង ដោយទ្រង់ ទ្រាយធំដូច្នេះ។ ខ្ញុំបានជ្រើសរើសយកប្រធានបទអំពីជីវភាពរស់នៅ និងបទពិសោធន៍របស់ខ្ញុំនៅពេលមកដល់វៀតណាម ក៏ដូចជាការលំបាក និងចំណាប់អារម្មណ៍របស់ខ្លួនចំពោះប្រទេសវៀតណាមផងដែរ”។

“ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានតំណាងឲ្យមហាវិទ្យាល័យធុរកិច្ច និង បេច្ចេកវិទ្យាចូលរួមការប្រឡងនិយាយភាសារវៀតណាម។ ខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីទទួលបានលទ្ធផលខ្ពស់ផងដែរ”។

លោកអ្នកនាងទើបនឹងបានស្ថាប់តំណាងមកពីគ្រឹះស្ថានអប់រំចំនួន ៤២ អង្គភាព ដែលបានចូលរួមការប្រឡងនិយាយភាសាវៀតណាម។ នាបច្ចុប្បន្ននេះ ពួកគាត់កំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា អនុបណ្ឌិត បណ្ឌិត នៅវៀតណាម។

ដោយមានសមត្ថភាពនិយាយភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ រួមទាំងការសំដែងដ៏រស់រវើករបស់សមូហភាពនិស្សិតឡាវ ដែលកំពុងបន្តការសិក្សានៅវិទ្យាស្ថានហិរញ្ញវត្ថុនោះ មេរៀនប្រឡង ក្រោមប្រធានបទ កេរដំណែល Lao Kho (Son La) - និមិត្តរូបដ៏ខ្ពង់ខ្ពស់នៃចំណងមិត្តភាពវៀតណាម ឡាវ របស់និស្សិត Alounni Xaysongkham ទទួលបានចំណាប់អារម្មណ៍ពីសំណាក់គណមេប្រយោគ និងទស្សនិកជន។ ចែករំលែកអំពីប្រធានបទនេះ Alounni បានសំណេះ សំណាលថា៖

“ប្រធានបទអំពីប្រវត្តិសាស្ត្រភូមិ Lao Kho បាននិយាយ អំពីសកម្មភាព បដិវត្តន៍ របស់លោកប្រធាន Cay Son ដែលត្រូវបានប្រជាជនជួយឧត្ថប្ថម្ភ រៀបចំការតស៊ូ រហូតដល់ពេលប្រទេសដណ្ដើមបានឯករាជ្យ”។ “ខ្ញុំមានបំណងចង់ផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅ ជាពិសេសគឺប្រពៃណីដ៏ល្អប្រសើរ និងចំណងមិត្តភាពរវាងឡាវ និងវៀតណាម ប្រកបដោយចីរភាព ដែលត្រូវបានលោកប្រធាន និងលោកប្រធានហូជីមិញពូនជ្រំផងដែរ”។

ដោយស្លៀកសំលៀកបំពាក់ប្រពៃណី Viphavady Inthapatha ដែលជានិស្សិតមកពីមហាវិទ្យាល័យគមនាគមន៍ និងដឹកជញ្ជូន បាននាំមកនូវបរិយាកាសរស់វរវើកតាមរយៈមេរៀនប្រឡង ក្រោមប្រធានបទ វៀតណាម ក្ដីសុបិនរបស់ខ្ញុំ។ Viphavady បានសំណេះសំណាលថា៖ “ក្រោយរយៈពេល ៤ ឆ្នាំ សិក្សារៀនសូត្រនៅវៀតណាមមកម៉្លេះ ខ្ញុំពិតជារំភើបចិត្តណាស់ចំពោះមនោសញ្ចេតនារបស់លោកគ្រូ អ្នកគ្រូ មិត្តភក្តិវៀតណាមសម្រាប់និស្សិតឡាវ។ ខ្ញុំចាត់ទុកវៀតណាមជាស្រុកកំណើតទី ២ របស់ខ្លួន។ ខ្ញុំបានជ្រើសរើសយកអត្ថបទអំពីចីវភាពរស់នៅ បទពិសោធន៍ និងរាល់ការលំបាក របស់ខ្លួន ក៏ដូចជាចំណាប់អារម្មណ៍អំពីទឹកដីវៀតណាម”។

ពិតណាស់ថា ទន្ទឹមនឹងការហាត់និយាយឲ្យបានច្បាស់លាស់ និងទឹកមុខនៅលើឆាកប្រឡងក៏ត្រូវបានបេក្ខជន បេក្ខនារីត្រៀមរៀបចំយ៉ាងល្អិតល្អន់ផងដេរ។ ទន្តឹមនឹងនេះ ពួកគេក៏បានត្រៀមរៀបចំសំលៀកបំពាក់ ឧបករណ៍សំដែង ដើម្បីទាក់ទាញប្រជាប្រិយភាពទៀតផង។ អ្នកកាសែតសែត Phung Huy Thinh សមាជិកមួយរូប នៃគណមេប្រយោគបានវាយតម្លៃថា៖

“ខ្ញុំពិតជាកោតសរសើរចំពោះសមត្ថភាពនិយាយភាសាវៀតណាមរបស់និស្សិតឡាវណាស់។ ពួកគាត់និយាយភាសាវៀតណាមច្បាស់ណាស់។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះបេក្ខជនមួយចំនួន ហើយការប្រឡងលើកនេះពិតជាមានគុណភាពខ្ពស់ណាស់”។

“ខ្ញុំគិថា នេះគឺជាការប្រឡងមានអត្ថន័យ និងផលប្រយោជន៍ជាច្រើន។ តាម រយៈការប្រឡងនេះ ខ្ញុំបានស្គាល់រាប់អានមិត្តភក្តិឡាវជាច្រើន។ ក្នុងការប្រឡង លើកនេះ បេក្ខជន បេក្ខនារីសុទ្ធតែនិយាយភាសាវៀតណាមយ៉ាងច្បាស់លាស់ ដែលបានផ្សព្វផ្សាយអំពីសារដ៏សំខាន់ៗ អំពីវប្បធម៌វៀតណាម និងឡាវ”

“ខ្ញុំឃើញថាបរិយាកាសនៃការប្រឡងនេះពិតជារស់វរើកណាស់ បេក្ខជន និង បេក្ខនារីបានត្រៀមរៀបចំសម្រាប់ការប្រឡងនេះយ៉ាងល្អប្រលើ។ ខ្ញុំ សង្ឃឹមថាពួកគាត់នឹងទទួលបានស្នាដៃខ្ពស់ក្នុងការប្រឡងលើកនេះ”។

ការប្រឡងនិយាយភាសាវៀតណាមឆ្នាំ២០១៩ បានប្រព្រឹត្តិទៅក្នុងរយៈពេល ៨ ម៉ោង។ ជាលទ្ធផល ពានរង្វាន់លេខ ១ បានទៅលើវិទ្យាស្ថានការទូត និងមហាវិទ្យាល័យគរុកោសល្យ (មហាវិទ្យាល័យ Thai Nguyen)។ ចំណែកឯបេក្ខជនមកពីសាលាបច្ចេកទេស មហាវិទ្យាល័យគមនាគមន៍ មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស និងមហាវិទ្យាល័យ Quang Ninh ដណ្ដើមបាន ពានរង្វានលេខពីរ។ ក្រុមទាំងនេះនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រប្រឹត្តិទៅនាថ្ងៃទី ៨ ខែវិច្ចិការខាងមុខ៕

(ប្រភព៖ VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់