Trending now

ទេសចរណ៍សហគមន៍នៅខេត្តLai Chau ប៉ែកពាយព្យវៀតណាម

09:02 | 13/06/2018

បណ្ដាទួរទេសចរណ៍ស្វែងយល់វប្បធម៌ប្រពៃណីរបស់ ប្រជាជននៅតំបន់ព្រៃភ្នំប៉ែកពាយព្យវៀតណាមដែលក្នុងនោះមានខេត្ត Lai Chauផងបានទាក់​ទាញ​ភ្ញៀវទេសចណ៍នៅក្នុងនិងក្រៅប្រទេសយ៉ាង ខ្លាំង។ដោយមានទេសភាព​ធម្មជាតិ​ស្រស់ស្អាតរួមជាមួយភាពពហុបែប វប្បធម៌របស់បណ្ដាជនជាតិរស់នៅខេត្តLai Chau​​គ្រួសារជាច្រើនក្នុង តំបន់កំពុងពង្រីករូបភាពទេសចរណ៍សហគមន៍។

ឃុំ Ban Hon

តែងតែចូលទស្សនាភូមិ Na Luong ឃុំNa Tam ស្រុកTam Duong។​ នេះត្រូវ
បានចាត់​ទុកជា​ទីកន្លែង​ទេសចរណ៍គួរឲ្យទាក់ទាញបំផុតក្នុងខេត្តLai
Chau។ ភូមិ Na Luongស្ថិតនៅក្បែរ​ទន្លែ​Nam Mu ហើយនៅខាងក្រោយ
ភូមិសុទ្ធសឹងជាភ្នំ។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ​មានភ្ញៀវ​ទេចរ
​​ជា​ច្រើនបានមកទស្សនាភូមិ។តាមលោក Nguyen Xuan Huy ជាភ្ញៀវ​
ទេសចរ​មកពីខេត្តPhu Yen ភាគកណ្ដាលវៀតណាមបានឲ្យដឹងថា

“ពេលមកទស្សនាភូមិ Na Luong យើងខ្ញុំបានរស់ជាមួយគ្រួសារ​ជនជាតិ​
ភាគតិច​នៅក្នុងផ្ទះ​ឈើផុតពីដីដោយបានភ្លក់ម្ហូបរបស់គេ។យើងខ្ញុំបាន
ទៅចាប់ត្រីនៅអូរ​ ទៅ​បេះទំពាំងក្នុងព្រៃហើយត្រូវបានអ្នកភូមិបង្រៀន
វិធីធ្វើក្រឡាន អាំងសាច់ទៀតផង។នាពេលយប់ក្រុមភ្ញៀវទេសចរបាន
ទស្សនាការសំដែងសិល្បៈជាមួយបទចំរៀងប្រជាប្រិយនានារបស់បណ្ដា
ជនជាតិ។ប្រជាពលរដ្ឋនៅភូមិ Na Luongរក្សាបានទំនៀមទំលាប់នឹង
​វប្បធម៌ប្រពៃណីស្ទើតែទាំងស្រុង។យើងខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល
បានមកទស្សនានិងស្វែងយល់ជីវភាពរស់នៅរបស់ប្រជាជននៅភូមិ
Na Luong ”។

បើមកទស្សនាស្រុកTam Duongភ្ញៀវទេសចរអាចចូលទស្សនាឃុំ Ban Hon
ជា​កន្លែង​រស់នៅរបស់ជនជាតិ Lu។​ភូមិទេសចរណ៍សហមន៍នេះមានផ្ទះឈើ
​ចំនួនជាង​១០០​ខ្នងរួមជាមួយរបរតម្បាញចរបាប់​ប្រពៃណី។មកទស្សនាភូមិ
នេះ ​ភ្ញៀវទេសចរក៏​បានទស្សនាការសំដែងសិល្បៈរួមមានបទចំរៀង របាំ
ប្រជាប្រិយក្នុងសំលេងចាប៉ី​ ស្គរ ​ខ្លុយ​និងគងឃ្មោះទៀតផង។អ្នកស្រី Van
Anh មកពីទីក្រុងហូជីមិញបានចែករំលែកថា

“​ពេលមកទស្សនាឃុំ Ban Honនេះខ្ញុំបានស្នាក់នៅជាមួយគ្រួសារម្ចាស់ផ្ទះ។
​នេះ​ជាផ្ទះ​ឈើផុតពីដីជាប្រពៃណីយ៉ាងល្អស្អាតដែលផ្ទះមួយខ្នងអាចទទួលបាន
​ភ្ញៀវចំនួន​ពី១០ដល់១៥នាក់មកស្នាក់នៅ។តំលៃស្នាក់នៅមួយយប់សំរាប់មនុស្ស
មួយនាក់ត្រឹមតែ១០ហ្មឺនដុងតែប៉ុណ្ណោះ។ម្ហូបក៏ថោកដែរហើយដោយសារអ្នក
ភូមិដាំដុះចិញ្ចឹមដូចជាបន្លែ ត្រី មាន់។គ្រួសារខ្ញុំនៅ៤ថ្ងៃហើយបានឡើងភ្នំ
និងទៅចំការបេះបន្លែមកធ្វើម្ហូបដោយខ្លួនឯង”។

ខេត្តLai Chauនៅមានកន្លែងទេសចរណ៍ជាច្រើនផ្សេងៗទៀតដែលទាក់
ទាញ​ភ្ញៀវទេសចរដូចជាទីរួមស្រុកSin Ho​​ រូងភ្នំTien Son​ នៅឃុំ Binh Lu
ស្រុក Tam Duong ​ឃុំGia Khau នៅឃុំNam Loong ទីក្រុងLai Chauជាដើម។
ក្រៅពីទេសភាពស្រស់ស្អាត​ ខ្យល់អាកាសបរិសុទ្ធនោះ បណ្ដាទីកន្លែង
ទេសចរណ៍សហគមន៍នៅខេត្តLai Chauកាន់​តែទាក់ទាញការចាប់អារម្មណ៍
ពីភ្ញៀវទេសរជាតិនិងអន្តរជាតិដោយសារតំលៃវប្បធម៌ប្រពៃណីរបស់ជន
រួមជាតិគ្រប់ជនជាតិ។ទេសចរណ៍សហគមន៍ក៏ជាវិធានការដែលខេត្តកំពុង
វិនិយោគប្រាក់អភិវឌ្ឍន៏​។តាំងពីនោះឈានទៅរកការធ្វើសេវាកម្ម​
ទេសចរណ៍​ចីរភាព រួមចំណែកថែរក្សាវប្បធម៌របស់ប្រជាជនក្នុងខេត្ត
ក៏ដូចជា​នៅក្នុង​តំបន់​ប៉ែក​ពាយព្យវៀតណាមផងដែរ៕

Vinh Phong

-VOVWORLD


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់