Trending now

ទាំងចាស់​និង​ក្មេង​ជនជាតិដើម​ភាគតិច​ព្នង រួមគ្នា​រក្សា​និង​ផ្សព្វផ្សាយ​តម្បាញ​ដូនតា​

10:46 | 10/04/2020

ទោះ​មមាញឹក​នឹង​ការងារ​នឹង​ការ​ត្បាញ​ផ្ទាល់ខ្លួន និង​លក់​អីវ៉ាន់​ចាប់ហួយ​យ៉ាងណា ក៏​ស្ត្រី​ជនជាតិដើម​ភាគតិច​ទំ​ពូន ប្រា ឌិន ឆ្លៀតពេល​បង្រៀន​តម្បាញ​តាមបែប​ប្រពៃណី​ដល់​យុវជន និង​ស្ត្រី​ជនជាតិ​ព្នង​។ គោលបំណង​ដែល​ស្ត្រី​វ័យ​៤០​ឆ្នាំ រូបនេះ លះបង់​ទាំង​ពេលវេលា និង​មិន​យក​កម្រៃ​ពី​ការបង្រៀន​តម្បាញ​នេះ គឺ​ចង់ឃើញ​តម្បាញ​បែប​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​រស់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

សម្រស់ស្អាតនៃក្រណាត់ដែល​ត្បាញតាមបែបប្រពៃណីរបស់ជនជាតិព្នង។

​បច្ចុប្បន្ន អ្នកស្រី ប្រា ឌិន កំពុង​ប្រក​បរបរ​ត្បាញ​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​បាន​បង្រៀន​តម្បាញ​ប្រពៃណី​ដល់​កូនសិស្ស​ចំនួន​២០​នាក់​។ «​ដោយសារ​ខ្ញុំ​ស្រលាញ់​ការងា​តម្បាញ​ហ្នឹង អីចឹង​ខ្ញុំ​ចង់​ចែកចាយ​ឱ្យ​បងប្អូន​ផ្សេង​ចេះ​ដូច​ខ្ញុំ​ដែរ​។ សំខាន់​យើង​អត់​ចង់​ឲ្យ​បាត់បង់ និង​ឱ្យ​ពួកគាត់​អាច​ប្រកប​របរ​នេះ​បាន​ដូច​ខ្ញុំ​ដែរ​»​។ នេះ​ជា​សម្ដី​របស់​អ្នកស្រី ប្រា ឌិន ដែល​ឥត​រួញរា​នឹង​បង្រៀន​តម្បាញ​ប្រពៃណី​ដល់​ស្ត្រី​ជនជាតិ​ព្នង​ជាច្រើន ដើម្បីឱ្យ​តម្បាញ​ប្រពៃណី​នេះ​នៅតែ​បន្ត​រស់​យូរអង្វែង​។​


​សម្រាប់​យុវតី ត្វែ​ក ជី​ង ជនជាតិដើម​ភាគតិច​ព្នង ដែល​កំពុង​រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី កំពុង​រៀន​ត្បាញ​តាមបែប​ប្រពៃណី​នេះ​ពី​ម្តាយមីង​របស់ខ្លួន គឺ​អ្នកស្រី ប្រា ឌិន នៅ​ក្រុង​សែ​នស​មនោ​រម្យ​។ ទំនេរ​ពី​ការសិក្សា​យុវតី​វ័យ​១៦​ឆ្នាំ រូបនេះ រួមទាំង​មិត្ត​ភក្តី​របស់​នាង​មួយចំនួនទៀត តែងតែ​ឆ្លៀត​រៀន​តម្បាញ​ប្រពៃណី​នេះ ដើម្បី​អភិរក្ស និង​ផ្សព្វផ្សាយ​មរតក​ដូនតា​ខ្លួន​ដល់​អ្នកជំនាន់ក្រោយៗ​ទៀត​./.

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ