Trending now

ទស្សនាឃ្លីបវីដេអូអ្នកនាង Angelina Jolie ថតស្ប៉តពាណិជ្ជកម្មលើទឹកដីខ្មែរ ឲ្យម៉ាកទឹកអប់ល្បីឈ្មោះមួយរបស់បារាំង

20:39 | 19/12/2019

កាលពីប៉ុន្មានខែមុនតារាហូលីវូដដ៏ល្បីល្បាញ គឺអ្នកនាង អ៊ែនជីលីណា ចូលី (Angelina Jolie) បានថតផ្សាយពាណិជ្ជកម្មម៉ាកទឹកអប់ដ៏ល្បីមួយរបស់ប្រទេសបារាំង ខណៈការថតនោះត្រូវបានធ្វើឡើងនៅគេហដ្ឋានរបស់អ្នកនាងផ្ទាល់ ដែលស្ថិតក្នុងប្រទេសកម្ពុជា។

ទស្សនាឃ្លីបវីដេអូអ្នកនាង Angelina Jolie ថតស្ប៉តពាណិជ្ជកម្មលើទឹកដីខ្មែរ ឲ្យម៉ាកទឹកអប់ល្បីឈ្មោះមួយរបស់បារាំង៕

ក្រៅពីឃ្លីបពាណិជ្ជកម្មផ្ទាល់ ក្រុមហ៊ុនទឹកអប់បារាំង Guerlain ថែមទាំងបានបញ្ចេញឃ្លីបវីដេអូមួយផ្សេងទៀត ដែលបង្ហាញពីសកម្មភាពនៅ ពីក្រោយការថតវីដេអូពាណិជ្ជកម្មនោះផងដែរ។ ក្នុងនោះអ្នកនាង Jolie បាននិយាយថា កាលប៉ុន្មានឆ្នាំមុនអ្នកនាងបានថតឃ្លីបពាណិជ្ជកម្ម ស្រដៀងគ្នានេះឲ្យម៉ាកទឹកអប់ Guerlain នេះដែរនៅឯគេហដ្ឋានអ្នកនាង ក្នុងប្រទេសបារាំង ប៉ុន្តែនៅឆ្នាំនេះអ្នកនាងបានសម្រេចជ្រើសរើសយក ទីតាំងថតនៅគេហដ្ឋានក្នុងប្រទេសកម្ពុជាវិញ ព្រោះវាធ្វើឲ្យអ្នកនាងមានអារម្មណ៍ស្និទ្ធស្នាល និងរស់រវើក។ គេហដ្ឋាននោះស្ថិតនៅក្នុងខេត្តមួយ ប៉ុន្តែពុំត្រូវបានដឹងលម្អិតជាសាធារណៈឡើយ។

តារាសម្តែងអាមេរិក ដែលមានសញ្ជាតិកម្ពុជាអ្នកនាង Angelina Jolie បានបន្តរក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែអ្នកនាងមាន កូនប្រុសច្បងគេ ដែលកើតនៅកម្ពុជាប៉ុណ្ណោះទេ ខ្សែភាពយន្តមួយកាលពីឆ្នាំ២០១៧ ដែលអ្នកនាងបានដឹកនាំមានចំណងជើងថា «ដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ក៏រៀបរាប់នូវសម័យកាលដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជា នៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀតផង។

អ្នកនាង Angelina Jolie បានយល់ព្រមផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទឹកអប់ Guerlain ដែលស្ថិតក្នុងចំណោមទឹកអប់ មានអាយុកាលចំណាស់ៗបំផុតនៅលើពិភពលោក ព្រោះវាជាម៉ាកទឹកអប់ ដែលម្តាយអ្នកនាងពេញចិត្តជាងគេ។ រីឯចំណូលទាំងប៉ុន្មានដែលអ្នកនាងទទួលបានពីក្រុមហ៊ុនទឹកអប់នេះ ត្រូវបរិច្ចាគចូលទៅក្នុងមូលនិធិសប្បុរសធម៌។

គួរបញ្ជាក់ថា Guerlain គឺជាប្រ៊ែនទឹកអប់មានប្រភពកំណើតនៅបារាំងសុទ្ធសាធ។ យីហោនេះត្រូវបានបង្កើតឡើងដោយលោក ព្យែរ៉េ ហ្វ្រង់ស្វ័រ ប៉ាស្កាល់ ហ្គែឡាំង (Pierre François Pascal Guerlain) នៅទីក្រុងប៉ារីសក្នុងឆ្នាំ១៨២៨។ វាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារ Guerlain អស់រយៈពេលជាង ១៥០ឆ្នាំហើយបន្ទាប់មកនៅឆ្នាំ១៩៩៤ វាត្រូវបានក្រុមបារាំងមួយទៀតឈ្មោះ LVMH ទិញយកដែលមានប្រ៊ែនល្បីៗដូចជា Louis Vuitton នៅក្នុងនោះផងដែរ៕

(ប្រភពព័ត៌មាន: FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍