Trending now

ទស្សនីយភាពនៃឧទ្យានជាតិ​គីរីរម្យ ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា

12:16 | 16/04/2020 (សរុបដោយ ហេង វុធ្ធ)

ឧទ្យានជាតិ​គីរីរម្យ ឬក៏គេច្រើនហៅថា គីរីរម្យ រីស៊ត មានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~៦៥ គីឡូម៉ែត្រពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។

ផែនទីនាំទៅកំសាន្តកាន់ឧទ្យានជាតិ​គីរីរម្យ

ឧទ្យានជាតិ​គីរីរម្យស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ឧទ្យានជាតិ​, ព្រៃភ្នំ, ទឹកជ្រោះឬទឹកធ្លាក់, កន្លែងស្នាក់នៅ, កន្លែងញុំអីឬកញ្ចុះញុំអី និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានឧទ្យានជាតិ​គីរីរម្យដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច, លេងទឹកឬហែលទឹក, បោះជំរុំឬបោះតង់, ថតរូបអាពាហ៍ពិពាហ៍, ខ្យូសញុំអី និងចំណុចផ្សេងៗទៀត។ ឧទ្យានជាតិ​គីរីរម្យមានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~65km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។ ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។

ទស្សនីយភាពនៃឧទ្យានជាតិ​គីរីរម្យ ខេត្តកំពង់ស្ពឺ

ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូររស់នៅទីនោះ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឧទ្យានជាតិ​គីរីរម្យ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឧទ្យានជាតិ​គីរីរម្យ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានឧទ្យានជាតិ​គីរីរម្យមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ហើយក៏មានភោជនីយដ្ឋានផងដែរ ប៉ុន្តែសម្រាប់អាហារដ្ឋានពុំទាន់មាននៅឡើយទេ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានឧទ្យានជាតិ​គីរីរម្យមានបឹងហ្គាឡូ ប៉ុន្តែសម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារពុំទាន់មាននៅឡើយទេ។

ម៉ូតែលស្នាក់នៅជំវិញ ឧទ្យានជាតិ​គីរីរម្យ

លក្ខណៈពិសេស​នៃ​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​​ទាំងនោះ​ពិតជា​ស្រស់ត្រកាល​ណាស់​ដូចជា​៖

* អំពែ​ភ្នំ ៖
​បើ​និយាយ​អំពី​ទី​រមណីយដ្ឋា​ន​អំពែ​ភ្នំ​នោះ​នរណា​ក៏​គេ​ស្គាល់​កន្លែង កម្សាន្ត​ប្រកប ដោយ​ខ្យល់ជំនោរ​ត្រជាក់ ផុស​ចេញពី​ទឹកស្ទឹង​​ហូរ​បត់បែន​វែង​អន្លាយ​​នេះដែរ ជាពិសេស​ក្រុម​យុវ​ជន​យុវនារី​តែម្តង​។

អំពែ​ភ្នំ​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង ភ្នំពេញ​នោះឡើយ​​គឺមាន​ចម្ងាយ​​ផ្លូវ​ត្រឹម​តែ​៤៦​គីឡូ​ម៉ែត្រ​តែ​ប៉ុណ្ណោះ​រួច បត់​ឆ្វេង​ដៃ​ចូល​តាមផ្លូវ​​ក្រួស​ក្រហម​ប្រហែល​​ជា​២​គីឡូម៉ែត្រ​នោះ​នឹង បាន​ពើបប្រទះ​​ស្លាក​សញ្ញា​​រមណីយដ្ឋាន​នេះ​ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង ភូមិ​អំពែ​ភ្នំ ឃុំ​សុពណ៌​ទេព និង​ឃុំ​ស្វាយ ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ​។

តំបន់​នេះ​​មាន​ទេសភាព​នៃ​​ទឹកស្ទឹង​ហូរ​ឆ្លងកាត់​រួម ផ្សំ​លម្អ​​ដោយ​ដើមឈើ​ធំៗ​​ប្រឹង​ដុះ​​ប្រជ្រៀត​​គ្នា​តាម​មាត់​ស្ទឹង និង​ជើងភ្នំ​ដែល​មាន​ស្ពាន​យោល​​ឆ្លងកាត់​ពី​ភូមិ​តាំង​​ទន្លេ​ត​ភ្ជាប់​​ឆ្លង ទៅ​ភូមិ​អំពែ​ភ្នំ​។ ក្រៅពីនេះ​​យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​​អារាម​ចាស់​មួយ​​បណ្តែត​​ខ្លួន​នៅលើ កូនភ្នំ​ដែលជា​ទី សក្ការ​របស់​ប្រជា ពលរដ្ឋ​គ្រប់​ស្រ​ទាប់វណ្ណៈ​ទៅធ្វើ​បុណ្យទាន​តាម​លក្ខណៈ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ផងដែរ។​

*​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត​ឬ​ឧទ្យាន​ជាតិ​គិរី​រម្យ ៖
​គឺជា​រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​​ជាតិ​ធំៗ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលមាន​សម្រស់​ទេសភាព​​ប្រៀបបាន​នឹង​ឋានសួគ៌​លម្អ​ដោយ​​ដើម​ស្រល់​​ដុះ​ពី ធម្មជាតិ​នៅលើ​ខ្ពង់រាប​គិរី​រម្យ និង​មាន​ទឹក ជ្រោះ​ជាច្រើន​កន្លែង​រួមទាំង​ហ្វូង​ម្រឹគី​ម្រឹគា​រស់នៅ​ទីនោះ​​ថែម​ទៀតផង​។

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​ពី​ក្រុងភ្នំពេញ​​ទៅ​ទស្សនា​រមណីយដ្ឋាន​​នេះ​បាន តាមរយៈ​កំណាត់​​ផ្លូវជាតិ​លេខ​៤​លុះ​ធ្វើដំណើរ​ទៅ​ដល់​បង្គោលគីឡូម៉ែត្រ​លេខ ៨៧​ត្រង់​ម្តុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​​នឹង​បានឃើញ​ផ្លូវបំបែក​​ទៅខាង​ស្តាំ ដៃ​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​គិរី​រម្យ​​ដែល​ស្ថិតក្នុង​ចម្ងាយ ផ្លូវ​២៧​គីឡូម៉ែត្រ ក្នុងនោះ​​រយៈ​ចម្ងាយ ផ្លូវ​១០​គីឡូ​ម៉ែត្រ​ដំបូង​គឺជា​ផ្លូវ​រាប​ស្មើ​នឹង​១៧ ​គីឡូម៉ែត្រ​បន្ទាប់ គឺជា​ផ្លូវ​ឡើង​ចុះ​ភ្នំ​។​

រមណីយដ្ឋាន​​គិរី​រម្យ​មាន​ចម្ងាយ​​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​១១៤​គីឡូម៉ែត្រ និង​១៤៧​គីឡូម៉ែត្រ​​ពី​ក្រុងព្រះសីហនុ​​ឬ​ចម្ងាយ ៤៤ គីឡូម៉ែត្រ​ពី​ផ្សារ​កំពង់ស្ពឺ​។ ឧទ្យាន​ជាតិ​គិរី រម្យ​មាន​ផ្ទៃដី ប្រមាណ​៨៤០១​ហិកតា​ដែល​ស្ថិតនៅ​លើ​ខ្ពង់រាប​មាន​កម្ពស់​ចាប់​ពី​៣០០​ទៅ​១០០០ ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​។ រមណីយដ្ឋាន​គិ​រី​រម្យ​គឺជា​តំបន់​ឧទ្យាន​​ធម្មជាតិ​ដ៏​ធំ និង​នៅ ជិត​រាជធានី​ភ្នំពេញ​​ផងដែរ​។

តំបន់​នេះ​រាជរដ្ឋាភិបាល​​កម្ពុជា​បាន​ចុះបញ្ជី​រមណីយដ្ឋាន គីរីរម្យ​ជា​ឧទ្យាន​​ជាតិ​ព្រះ​សុរា​ម្រឹត​​ដែលមាន​ផ្ទៃដី​៥០០០​ហិកតា​តាម ព្រះរាជក្រឹត្យ​​របស់​ព្រះករុណា​​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​វរ្ម័ន​ចុះ​ថ្ងៃទី​០១ វិច្ឆិកា ឆ្នាំ​១៩៩៣ និង​បាន​​សម្ពោធ​ជា​ផ្លូវការ​​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​១៩៩៥ ហើយ​ក៏​បាន​ចងក្រង ទុកជា​ប្រវត្តិ​ផងដែរ​។​

ទស្សនីយភាពនៃឧទ្យានជាតិ​គីរីរម្យ ខេត្តកំពង់ស្ពឺ



*​ភ្នំ​ព្រៃ​ខ្មែរ ៖

​គឺជា​រមណីយ​ដ្ឋាន​ធម្មជាតិ​មួយ​ដ៏​ទាក់​ទាញ​ដែល​ ស្ថិតនៅ​ក្នុងភូមិ ក្រាំ​ពោធិ ឃុំ​ក្រាំ​ពោធិ ស្រុក​ភ្នំស្រួច តាម បណ្តោយ ​​ផ្លូវជាតិ​លេខ​៤​មាន​​ចម្ងាយ​ផ្លូវ ៧០​គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ និង​២២ គីឡូម៉ែត្រ​ពី​​​ទី​រួម​ខេត្តកំពង់ស្ពឺ​។

តំបន់​នេះ​​មាន​ទេសភាព​ប្រណីត​ណាស់​​សម្រាប់អ្នកទេសចរ​​ដោយ​ឃើញ​មានកូន​ភ្នំ តូចៗ​នៅជាប់​គ្នា និង​មាន​ផ្លូវ​អាច​បើកបរ​រថយន្ត​​ឡើង​ទៅដល់​កំពូល​ភ្នំ​តែម្តង​ដោយ​​លោកអ្នក អាចធ្វើ​ដំណើរ​​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយទៀត និង​នៅលើ​ភ្នំ​មាន​ខ្ចូ​ស​​សម្រាប់​ភ្ញៀវទេសចរ អង្គុយ​លេង​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​។ និយាយ​រួម​​ចំពោះ​អ្នកទេសចរ​​ដែល​ធ្វើដំណើរ​​មកលេង​កម្សាន្ត​​នៅ​តំបន់ រមណីយដ្ឋាន​ទេស​ចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​​ទាំង​៤​ខាងលើ​នៅ​ទឹកដី​ខេត្ត កំពង់ស្ពឺ​​នេះ​ជឿជាក់ថា ប្រាកដជា​បាន​សប្បាយ​​រសាយ​អស់​នូវ​ទុក្ខ​កង្វល់​​ជាក់​ជាមិនខាន​ឡើយ។

​*​ទឹកធ្លាក់​ចំបក់ ៖
​នៅ​អម​តាម​​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​ទី​រមណីយ​ដ្ឋាន​ទេសចរណ៍​ធម្មជាតិ ទឹកធ្លាក់​ចំបក់​គឺ​គ្រប់​អ្នក​ទេសចរ​​ទាំងអស់​អា​ច​គយ​គន់​ទេសភាព​បណ្តើរ ដែល​មាន​ជ្រលង​​ភ្នំ​ប្រមូលផ្តុំ ដោយ​​ព្រៃឈើ​ដុះ​ស្អេក​ស្កះ​គួរ​ឲ្យ​ជំពាក់​ចិត្ត​ក្រៃលែង​។

ក្រោយ​ពី​យើង​ធ្វើដំណើរ​​ក្នុង​ចម្ងាយ​ផ្លូវ​៣ គីឡូម៉ែត្រ​កាត់​​ព្រៃ​នោះ​យើង​​នឹងត្រូវ​បន្ត ដំណើរ​​ដោយ​ថ្មើរ​ជើង​វិញ​ម្តង​ប្រហែលជា​១​គីឡូម៉ែត្រ​​ទៀត​ក្នុង​សភាព​ផ្លូវ រដិបរដុប​ទើប​បាន​ដល់​ទឹកធ្លាក់​ចំបក់​ដែល​​លាក់ខ្លួន​ពួន​អាត្មា​នៅ​កណ្តាលព្រៃ​ជ្រៅ​។

យើង​អាចធ្វើ​​ដំណើរ​ទៅកាន់​ទឹក​ធ្លាក់​ចំបក់​បាន​​ដោយ​ចេញពី​រាជធានី​ភ្នំពេញ តាម​បណ្តោយ​​​ផ្លូវជាតិ​លេខ​៤​ចុះ​នៅ​ត្រែងត្រយឹង​​ឬក៏​លោកអ្នក​អាច​ជិះឡាន ទេសចរ​ខ្នាត​តូច​ទៅ​ត្រែងត្រយឹង​​ផ្ទាល់​តែម្តង​ទៅដល់​​ទឹកធ្លាក់​ចំបក់ដែល មាន​ចម្ងាយ​​ជាង​២០​គីឡូម៉ែត្រ លុះដល់​​ជើងភ្នំ​គិរី​រម្យ​បត់​​ស្តាំ​តាមផ្លូវ​ក្រួស​ក្រហម​​ចម្ងាយ​៨ គីឡូម៉ែត្រ​បន្ទាប់​មក​យើង​ត្រូវ​បន្ត​ដំណើរ​ដោយ​ការ​ជិះ​​រទេះគោ​ចេញពី​វត្ត ចំបក់​ទៅ​ទឹកធ្លាក់​​ចម្ងាយ​៣ គីឡូម៉ែត្រ ៨​ម៉ែត្រ ទៀត​នោះ​​យើង​នឹង​បានមក​​ដល់​ទឹក​ចំបក់​ជាក់​​ជាមិនខាន​ដែល​ស្ថិត​នៅក្នុង​ទឹក ដី​ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: guidetrip.pro និង everyday.com.kh)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់