Trending now

ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​២០២០ ត្រូវបាន​ផ្អាក ដោយសារ​ជំងឺ​កូ​វីដ​-១៩

16:04 | 02/05/2020

ខួប​ទី​១៥៧​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​នេះ នឹងត្រូវ​ផ្អាក ដោយសារតែ​ស្ថានភាព​នៃ​ការឆ្លង​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា​។

សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​សរសេរ​លិខិត​ទូល​អំពី​សេចក្តីសម្រេច​ផ្អាក​ការរៀបចំ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​នេះ​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​។​

​នៅក្នុង​ព្រះរាជ​សារលិខិត​ឆ្លើយតប​ជូន​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​មាន​ព្រះរាជបន្ទូល​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​បានទទួល​លិខិត​ចុះ​ថ្ងៃទី​៣ ខែមីនា​ឆ្នាំ​២០២០ ស្តីអំពី​ការសម្រេច​ផ្អាក​ការ​ប្រារព្ធ​មេ​ទ្ទីង​ថ្នាក់ជាតិ​ដើម្បី​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​នៅក្នុង​ពេលដែល​ពិភពលោក ក៏​ដូច​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កូ​វីដ​-១៩ មកលើ​សង្គម និង​សេដ្ឋកិច្ចជាតិ​។​»​។​

​បើ​យោងតាម​ព្រះរាជ​សារលិខិត​របស់​សម្តេចម៉ែ​ដដែល សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម បានបញ្ជាក់​ទូលថ្វាយ​សម្តេចម៉ែ អំពី​ការបន្ត​រៀបចំ​កម្មវិធី​សំដែង​សិល្បៈ ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​របស់​ព្រះអង្គ​ដូច​រៀងរាល់ឆ្នាំ​ដដែល​។ ថ្ងៃ​ពិធី​ចម្រើន​ព្រះជន្ម​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី ព្រះវររាជ​មាតា គឺ​ថ្ងៃទី​១៨​ខែមិថុនា​។​

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ