Trending now

«ថ្ងៃខ្មែរ» ដោយស្លៀកសម្លៀកបំពាក់បុរាណ

17:00 | 05/03/2020 (ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីដែលហៅថា «ថ្ងៃខ្មែរ» ហើយសុំឲ្យសិស្សានុសិស្ស សាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបូរាណ ដើម្បីដើរលេងនៅតាមក្រុង ស្រុក តាមតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។

ស្លៀកសំលៀកបំពាក់ជាខ្មែរបូរាណ ដើម្បីដើរលេងនៅក្នុងក្រុង។

ក្នុងពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តសៀមរាប លោក ទៀ សីហា បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានគម្រោងចំពោះសាលាខេត្តយើង ហើយជាពិសេស គឺក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ខ្ញុំនឹងដឹកនាំឲ្យមានចូលរួមតុបតែងខ្លួនប្រាណ តាមបែបប្រពៃណីយ៍ជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ ជាខ្មែរបូរាណ ដើម្បីដើរលេង ដោយសារខេត្តសៀមរាប ជាខេត្តវប្បធម៌ ប្រវត្តិសាស្ត្រ និងមានមហាប្រាង្គប្រាសាទបូរាណជាច្រើន ហើយគម្រោងនេះ គឺហៅថាថ្ងៃខ្មែរ»។

លោក ទៀ សីហា បានគូសបញ្ជាក់ថា «ថ្ងៃខ្មែរ» នឹងប្រារព្ធពេញមួយថ្ងៃនៅខេត្តសៀមរាប ដែលមានន័យថា ជាការតុបតែងខ្លួនប្រាណ តាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបូរាណ ដើម្បីដើរលេងនៅក្នុងក្រុង នៅតាមស្រុកនានា។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើរ និងសុំឲ្យយុវជនដែលជាសិស្សានុសិស្ស ព្រមទាំងនិស្សិត ហើយក៏មានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមផងដែរ ដូច្នេះលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមជាមួយការងារសង្គម និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបានផ្សព្វផ្សាយនូវ «សៀមរាប ផ្ទះខ្ញុំ» ក៏ដូចជាបញ្ហាផ្សេងៗ ក្នុងខេត្តសៀមរាប ដើម្បីការងារយកចិត្តទុកដាក់ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងបរិស្ថាន នៅក្នុងក្រុង និងនៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ។

ស្លៀកសំលៀកបំពាក់ជាខ្មែរបូរាណ ដើម្បីដើរលេងនៅក្នុងក្រុង។

លោកអះអាងថា ព្រឹត្តិការណ៍នេះ ជាការលើកស្ទួយសិល្បៈ វប្បធម៌ អរិយធម៌ ជាយូរឡុងរបស់ខ្មែរ ដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះគួរផ្តល់តម្លៃ និងលើកស្ទួយនូវសម្លៀកបំពាក់ខ្មែរបូរាណ ពិសេសប្រើប្រាស់ផលិតផល ក្នុងស្រុកឲ្យបានច្រើន ដើម្បីជួយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូល នៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែមផងដែរ។

គួរជម្រាបថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានសហការគ្នារៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដែលមានទីតាំងនៅតំបន់ខាងមុខប្រាសាទអង្គរវត្ត ដូច្នេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមឲ្យបានច្រើនកុះករ៕

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាននិងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស