Trending now

តារាចម្រៀងហង្សមាស ១៩ ដួង រួមគ្នាច្រៀងបទចម្រៀងប្រឆាំងនឹងកូវីដ ១៩

15:32 | 19/04/2020 (សរុបដោយ ហេង វុធ្ធ)

ខណៈពេលដែលប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកកំពុងព្រួយបារម្ភជាមួយបញ្ហាមេរោគកូវីដ ១៩ យើងសង្កេតឃើញថាផលិតដែលធំ និង មានវ័យចំណាស់ជាងគេនៅកម្ពុជាគឺផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ដើម្បីអប់រំ និង ផ្ដល់កម្លាំងចិត្តរួមគ្នាទប់ស្កាត់ជាមួយមេរោគដ៏កាចសាហាវមួយនេះ

ក្រុមតារាចម្រៀង ចាប់ដៃគ្នាច្រៀងនៅចម្រៀង “កម្ពុជារឹងមាំ”

បច្ចុប្បន្ននេះ មានប្រទេសជាច្រើនកំពុងជួបជាមួយបញ្ហាជំងឺវីរុស Covid-19 ក្នុងនោះក៏មានប្រតេកម្ពុជាយើងផងដែរ ដែលពេលនេះកម្ពុជាករណីព្យាបាលជាសះស្បើយ បានកើនដល់ដល់ចំនួន ១០៥នាក់ និងមានអ្នកកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ១៧នាក់ប៉ុណ្ណោះ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះ។

ក្នុងនោះដែរ បន្ទាប់ពីមានករណីជំងឺវីរុស Covid-19 មានអ្នកឆ្លងនៅកម្ពុជារួច យើងឃើញសកម្មភាពល្អៗ របស់សិល្បៈករ សិល្បការិនីល្បីៗជាច្រើនដួង បានសហការគ្នាក្នុងការចំណាយជាថវិកាផ្ទាល់ខ្លួន ដើម្បីជួយទប់ស្កាត់នូវជំងឺផ្លូវដង្ហើមមួយនេះ ជាពិសេសក៏ឃើញមានការបង្ហោះវីដេអូ និយាយជាសារណែនាំពីវិធីសាស្ត្រការពារខ្លួនពីជំងឺវីរុស Covid-19 នេះ។

ក្រុមតារាចម្រៀង ចាប់ដៃគ្នាច្រៀងនៅចម្រៀង “កម្ពុជារឹងមាំ”

ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ មានតារាច្រៀងហង្សមាសជាច្រើនរូប បានចាប់ដៃគ្នាច្រៀងនៅចម្រៀង “កម្ពុជារឹងមាំ” ដែលបទមួយនេះ បានបង្កប់នូវអត្ថន័យជាច្រើន ដែលទាក់ទងជាមួយជំងឺថ្មី Covid-19 និង ចង់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចេះថែទាំសុខភាពរបស់ខ្លួន ដោយការប្រកាន់ខ្ជាប់នូវអនាម័យ ជាពិសេសពីទឹកចិត្តលោកគ្រូពេទ្យ និង អ្នកគ្រូពេទ្យទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីអ្នកជំងឺ និង ដើម្បីប្រទេសកម្ពុជាទាំងមូលបានជាសះល្បើយពីជំងឺ Covid-19 នេះទាំងអស់គ្នា។

អ្វីដែលមហាជនមិនសសើរមិនបាននោះគឺមុននេះបន្តិចផលិតមួយនេះបានបញ្ចេញបទចម្រៀងដ៏មានអត្ថន័យមួយបទទៀត អាចនិយាយបានថាជាលក្ខណៈទ្រង់ទ្រាយធំ មានការចូលរួមច្រៀងពីតារាចម្រៀងរហូតដល់ ១៩ ដួងផងនោះ មានចំណងជើងថា «កម្ពុជារឹងមាំ» ធ្វើឲ្យមហាជនទស្សនាហើយរំជួលចិត្ត ដែលនេះហាក់បង្ហាញឲ្យឃើញថាការទប់ស្កាត់ បញ្ឈប់ និង កម្ចាត់មេរោគមួយនេះផ្ដើមចេញពីគ្រប់វិស័យ ជាពិសេសគឺផ្ដើមចេញពីខ្លួនយើងម្នាក់ៗផ្ទាល់ ។

ក្រុមតារាចម្រៀង ចាប់ដៃគ្នាច្រៀងនៅចម្រៀង “កម្ពុជារឹងមាំ”

បទចម្រៀង “កម្ពុជារឹងមាំ” នេះផងដែរ មិនត្រឹមតែមានអត្ថន័យចង់ដាស់តឿន ដល់ប្រជាពលរដ្ឋនោះទេ តែបទមួយនេះផងដែរ ក៏បានយកឧបករណ៍ភ្លេងខ្មែរបុរាណមកប្រគំអមជាមួយបទនេះ ដោយស្ដាប់ហើយកាន់ពិតជាពីរោះ៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស