Trending now

ត្មាតភ្លើង ប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក ត្រូវបានរកឃើញ មាននៅកម្ពុជាប្រមាណ ៥០ក្បាល

12:11 | 29/10/2019 (សរុបដោយវិច្ឆិកា)

សត្វត្មាត​ភ្លើង​ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុតពូជ​បំផុត​នៅលើ​ពិភព​លោក ចំនួន ៣​សំបុក ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន អង្គការWCS និង​សហគមន៍ រក​ឃើញ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប នៃ​ខេត្ត​ព្រះវិហារ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WCS នៅ​ថ្ងៃ​ទី២៩ ខែ​មករា​នេះ។

សត្វត្មាត​ភ្លើង​។ (ប្រភព៖ Wonders of the Mekong)

អង្គការ WCS បញ្ជាក់​ថា ចំនួន​សត្វត្មាត​នៅលើ​សកលលោក មានការ​ធ្លាក់ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ដោយ​ឡែក​នៅ​កម្ពុជា មាន​វត្តមាន​សត្វ​នេះ​ មិនដល់ ៥០ក្បាល​ឡើយ។ ការ​រកឃើញ​សំបុក​នេះ គឺជា​ក្តី​សង្ឃឹម​ដ៏ធំ​មួយ​ដើម្បី​អភិរក្ស​ប្រភេទ នេះ​កុំឲ្យ​បាត់បង់​នៅពេល​ខាង​មុខ​ដ៏ខ្លី។

សូម​ជម្រាប​ថា សត្វត្មាត​នៅ​កម្ពុជា​មាន​ចំនួន ៣​ប្រភេទ គឺ​ត្មាត​ភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ។ សត្វត្មាត​ទាំង៣​ប្រភេទ​នេះ ស្ថិតនៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុតពូជ​បំផុត​លើ​សកលលោក។ នៅក្នុង​ប្រទេស​កម្ពុជា សត្វត្មាត​ទាំង៣​ប្រភេទ​នេះ​មាន​ចំនួន ២០០-៣០០ក្បាល​ប៉ុណ្ណោះ ដែលជា​ចំនួន​ច្រើន​ជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ការ​កើនឡើង​នៃការ​បាត់បង់​ព្រៃឈើ និងការ​ផ្លាស់ប្តូរ​ដី​ព្រៃ​តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច និងការ​កាប់​ឆ្ការ​ដីព្រៃ បាន​ជះ​ឥទ្ធិពល​ដល់​ការ​បាត់បង់​ទី​ជម្រក​ពងកូន និង​កាត់​បន្ថយ​ប្រភេទ​សត្វ​ជា​ចំណី​របស់​ហ្វូង​ត្មាតផងដែរ។ សត្វត្មាត​យ៉ាងតិច​ចំនួន​៣០ក្បាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​សម្លាប់​នៅក្នុង​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ការ​ប្រើប្រាស់​ថ្នាំពុល​ដាក់តាម​ត្រពាំង​ក្នុងព្រៃ​ដើម្បី​ចាប់​សត្វ​ស្លាប និង​ថនិក​សត្វ មាឌ​តូច។ បញ្ហានេះ​បាន​បង្ក​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ចំនួន សត្វត្មាត​នៅ​កម្ពុជា។

លោក តាន់ សុផាន់ មន្ត្រី​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វត្មាត របស់​អង្គការWCS ប្រចាំដែន​ជម្រក​សត្វព្រៃ​ឆែប បាន​និយាយ​ថា ត្មាតភ្លើង​គឺជា​ប្រភេទ​ដ៏​កម្រ​បំផុត​នៅ​កម្ពុជា ហើយ​ចំនួន​របស់​ពួកវា​មាន​តិចតួច​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ និង​ប្រឈម​ខ្ពស់​នឹងការ​ផុតពូជ។ ក្រៅពី​កម្មវិធី​ការពារ​សំបុក អង្គការ​នេះ ក៏​បាន​រៀបចំ​ជា​អាហារដ្ឋាន​ត្មាត​ដើម្បី​ផ្តល់​ចំណី​ឲ្យ​ពួកវា​ជា​រៀងរាល់​ខែ​ផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម