Trending now

ដែនឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី

13:51 | 01/07/2020 (សរុបដោយវិច្ឆិកា)

វាលធំ ជាតំបន់ធម្មជាតិដ៏ប្រណិត វាលនេះគ្រប ដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនារដូវវស្សា និងពណ៌មាសនៅរដូវប្រាំង មានទំហំ ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់ លោក Gregory McCann បានឱ្យដឹងថា គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី មកប្រគួតសម្រស់ធម្មជាតិវាលធំបានឡើយ។ វាលធំស្ថិតក្នុងឃុំកោះប៉ង ស្រុកវើនសៃ និង ឃុំតាវែងក្រោម ស្រុកតាវែង នៃឧទ្យានជាតិវីរៈជ័យ ទឹកដីខេត្តរតនគិរីភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។


វាលធំ យើងអាចមើលទេសភាព ៣៦០ដឺគ្រេ អាចមើលថ្ងៃលិច ថ្ងៃរះ វាជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តឡើងភ្នំគយគន់មើលទេសភាពធម្មជាតិពិតៗ។ បើអ្នកចង់ទៅទស្សនាសម្រស់ធម្មជាតិទាំងអស់នេះ គឺត្រូវធ្វើដំណើរចេញពីស្រុកតាវែង ទៅដល់វាលធំ ចម្ងាយផ្លូវ ៣២គីឡូម៉ែត្រ។ អាចជិះម៉ូតូដល់វាលធំក្នុងករណីអត់ភ្លៀង បើករណីមានភ្លៀងជិះម៉ូតូបាន ១៨គីឡូម៉ែត្រដល់ជើងភ្នំជីអីក ត្រូវដើរពីជើងភ្នំទៅវាលធំ ១៤គីឡូម៉ែត្រ។

សូមបញ្ជាក់ថាឧទ្យានជាតិវិរៈជ័យ​មាន​ទី​តាំងនៅភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យាន​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេសលាវ និង វៀតណាម​ហើយ​មាន​ផ្ទៃ​ក្រឡា ៣.៣២៥ គីឡូម៉ែត្រ​ក្រឡា និង ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រជុំជួរ​ភ្នំអាណោម ដែល​ចេញ​ពី​ប្រទេសវៀតណាម និង ស្ថិត​នៅ​ជាយ​វាល ព្រៃ​ជម្រុះ​ស្លឹ​កឥណ្ឌូចិន កណ្តាល ។ ឧទ្យាន​ជាតិវិរៈ​ជ័យ ចាត់​ទុក​ជា​ដែន​ជម្រក​មួយ​សម្រាប់​ពពួក​ថនិក​សត្វ​ធំៗ​របស់​ប្រទេសកម្ពុជា មាន​ដូចជា​ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជា​ដើម ។ លក្ខណៈ​ជីវសាស្ត្រ​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​សារ​សំខាន់​ដល់​ការងារ អភិរក្ស​អន្តរជាតិ ។



ឧទ្យានជាតិនេះជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង ៧៥ ភាគរយ នៃផ្ទៃប្រទេស ។ ភាគ​ច្រើន​នៃ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃ​ជម្រុះ​ស្លឹក និង ព្រៃ​ពាក់​កណ្តាល​ស្រោង ។ ព្រៃ​ឈើ​ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់​កណ្តាល​ស្រោង និង ព្រៃ​ស្រោង​បៃតង​ជានិច្ច ។ ទិដ្ឋភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ ក៏​បង្កប់​ផង​ដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល​ស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។


ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃ​ឈើ​នៅសល់​ចុង​ក្រោយ​គេ​បំផុត​ដែល មាន​រុក្ខជាតិ ប្រចាំ​តំបន់​ចាំ​បាច់​ត្រូវ​ការពារ ។ មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសេសាន នៅ​ភាគ​ខាង​ត្បូង និង ទន្លេសេកុង នៅ​ភាគ​ខាង​លិច ជាប់​នឹង​ឧទ្យានជាតិ ។ ទន្លេ​ធំៗ​ទាំងពីរ និង ស្ទឹង​ធំៗ​មួយ​ចំនួន​ទៀត ដែល​មាន​នៅ​ក្នុង​ឧទ្យានជាតិ គឺ​ជា​ប្រភព​អាង ទឹក ដ៏​សំខាន់​របស់​តំបន់​​នេះ ហើយ​វា​ក៏​បាន​ទ្រទ្រង់​ដល់​ធម្មជាតិ និង សត្វ​ទឹក​នានា​មួយ​ចំនួន​ធំ​ដែល​ខ្លះ​ជា​ប្រភេទ​ប្រចាំ​តំបន់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន