Trending now

ដឹងទេ! កម្ពុជាធ្លាប់មានកំពង់ផែដ៏មមាញឹកមួយ ជាទីប្រសព្វពាណិជ្ជកម្មជាមួយឥណ្ឌា និង ចិន

12:40 | 13/09/2020

នៅក្នុងសម័យនគរភ្នំ និង សម័យហ្វូណន សេដ្ឋកិច្ចកម្ពុជាក៏បានពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យពាណិជ្ជម្មដែលមានកំពង់ផែ អូកែវជាទីប្រសព្វពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និង ចិន ។

យោងតាមសៀវភៅប្រវត្តិសាស្ត្រ កម្ពុជារវាងសៀម យួន និង អាណានិគមន៍បារាំង ដោយ សាស្រ្តាចារ្យបណ្ឌិត ឥន សុផល បានឱ្យដឹងថា ទំនិញដែលប្រទេសទាំង ៣ បានធ្វើពាណិជ្ជកម្មជាមួយគ្នា រួមមានដូចជា គ្រឿងមាស ប្រាក់ និង ភ្លុកដំរីដែលពលរដ្ឋហ្វូណនធ្វើជាគ្រឿងអល្លង្ការ និង គ្រឿងលម្អផ្សេងៗ រួមទាំងផលិតផលកសិកម្មមួយចំនួនទៀត ។

តាមកំណត់ត្រានៅក្នុងសៀវដដែលនោះ ដើម្បីធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មឱ្យដំណើរការល្អ អាណាចក្រហ្វូណនក៏បានផលិតប្រាក់មួយប្រភេទដែលអាចធ្វើចរាចរណ៍បាននៅទីផ្សារទាំង ៣ ប្រទេស ។ ក្នុងនោះដែរ ប្រាក់ហ្វូណននេះត្រូវបានអ្នកស្រាវជ្រាវរូបិយវត្ថុអន្តរជាតិរកឃើញថា មានតាំងពីសតវត្សទី ១ រហូតដល់សតវត្សទី ៦ និង បន្តពីសតវត្សទី ៦ ដល់សតវត្សទី ១១ គ្រាន់តែមានការផ្លាស់ប្តូរទម្រង់នៃរូប នៃផ្នែកម្ខាង នៃប្រាក់ប៉ុណ្ណោះ ។

គួរឱ្យស្ដាយនៅក្នុងសតវត្សទី ៦ អាណាចក្រហ្វូណនមានសង្រ្គាមបែងចែកទឹកដីចេនឡាទឹក និង ចេនឡាគោក ហើយសង្រ្គាមនេះក៏បានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មនៅកំពង់ផែ អូកែវ ដោយសារបញ្ហាអសន្តិសុខ ។ បន្ទាប់មកគេក៏ឃើញមានកំពង់ផែថ្មីមួយទៀតត្រូវបានបង្កើតឡើងនៅលើកោះជ្វា ដូច្នេះសកម្មភាពពាណិជ្ជកម្មរវាងឥណ្ឌា និង ចិន បានប្តូរទៅកំពង់ផែថ្មីនោះវិញ ធ្វើឱ្យកំពង់ផែអូកែវស្ងាត់សកម្មភាពពាណិជ្ជកម្មតាំងពីពេលនោះ ។ ទោះបីជាពុំសូវមានសកម្មភាពខាងពាណិជ្ជកម្ម ព្រមទាំងប្រទេសជាតិមានសង្រ្គាមបានអូសបន្លាយរយៈពេលយ៉ាងយូរក៏ដោយ ក៏គេឃើញនៅ មានប្រាក់់ហ្វូណន រហូតមកដល់សតវត្សទី ១១ ដែរ ៕

(ប្រភពព័ត៌មាន: សៀវភៅ កម្ពុជារវាងសៀម យួន និង អាណានិគមន៍បារាំង បោះពុម្ពឆ្នាំ ២០១៦ ដោយសាស្រ្តាចារ្យបណ្ឌិត ឥន សុផល)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ