Trending now

ជនជាតិដើមភាគតិចជងឃុំអូរសោមបន្តរស់នៅបែបប្រពៃណីរបស់ខ្លួន

09:34 | 01/03/2021

ប្រជាជនប្រមាណ ៩០ភាគរយក្នុងឃុំអូរសោម ជាជនជាតិដើមភាគតិចជង។ ជនជាតិដើមភាគតិចជង បានផ្លាស់ប្ដូរការរស់នៅពីតាមតំបន់ព្រៃភ្នំ មករស់នៅទីប្រជុំជនវិញ។ លោក សុខ បឿន មេឃុំអូរសោម បានប្រាប់សារព័ត៌មាន ThmeyThmey25ថា ការរស់នៅ ទំនៀមទម្លាប់ប្រពៃណី ការសែនព្រេន និងធ្វើកសិកម្ម មិនបានផ្លាស់ប្ដូរទាំងស្រុងនោះទេ សម្រាប់ជនជាតិដើមភាគតិចជងក្នុងឃុំមួយនេះ។

ជនជាតិដើមភាគតិចជងឃុំអូរសោមបន្តរស់នៅបែបប្រពៃណីរបស់ខ្លួន

ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានប្រជាជនរស់នៅជិត ៩០០គ្រួសារ ក្នុងនោះមានប្រជាជនប្រមាណ៨០០គ្រួសារហើយ ជាជនជាតិដើមភាគតិចជង។ ដ្បិតបានប្ដូរពីការរស់នៅក្នុងតំបន់ព្រៃ មកនៅទីប្រជុំជន ប៉ុន្តែជនជាតិដើមភាគតិចជង នៅតែពឹងផ្អែកលើធម្មជាតិ សម្រាប់ការរស់នៅដូចជាការបេះក្រវាញ បោចវល្លិ និងការនេសាទ។

លោក សុខ បឿន មេឃុំអូរសោម បានប្រាប់សារព័ត៌មាន ThmeyThmey25ថា ទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចជង នៅតែត្រូវបានអនុវត្តក្នុងឃុំអូរសោម ទោះមិនបានខ្ជាប់ខ្ជូនដូចមុនក្ដី។ លោកបានបញ្ជាក់ដូច្នេះថា៖ «ពីមុនគឺប្រពៃណីជនជាតិដើមជង ឥឡូវមានការបែកសាច មានការរស់នៅចម្រុះ។ ជនជាតិដើមជង ទីមួយគឺយើងមានសែនធម្មតា ទី២យើងមានការកណ្ដាល ទី៣មានការផ្ដាច់។ ការផ្ដាច់ គឺការផ្ដាច់ខ្មោចពីខាងស្រី ទៅនៅខាងប្រុស។ បើការកណ្ដាល គឺការនៅខាងស្រីទាំងអស់។ ជនជាតិដើមភាគតិចជង នៅតែរក្សាប្រពៃណីដដែល »។

ប្រជាជនដើមភាគតិចជង ក្នុងឃុំអូរសោមបច្ចុប្បន្ន ក៏បានធ្វើកសិកម្មច្រើនមុខទៀត ក្រៅពីការធ្វើស្រែ និងនេសាទ។ ជនជាតិដើមភាគតិចជង មានដាំដំណាំ ដំឡូងមី ពោត សណ្ដែក ត្រាវ រមៀត ខ្ញី និងដំណាំជាច្រើនទៀត តាមគ្រួសារនីមួយៗ។ នេះជាការបន្ថែមរបស់លោក សុខ បឿន៕

(ប្រភពព័ត៌មាន: thmey thmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់