Trending now

ចម្ការផ្កាធំល្វឹងល្វើយ ៣ កន្លែងនៅកម្ពុជាស្អាតៗខ្លាំង ល្អបំផុតសម្រាប់អ្នកស្រឡាញ់ផ្កា

17:13 | 25/08/2020

ធម្មជាតិជាផ្កាកើតមកគឺសម្រាប់លម្អភពផែនដីយើងឱ្យមានភាពស្រស់បំព្រង ហើយក៏អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលផ្កាបញ្ចេញសម្រស់របស់វា ។ សម្រាប់អ្នកស្រឡាញ់ផ្កា ដឹងទេថាបើចង់ឃើញចម្កាផ្កាធំៗ ល្វឹងល្វើយប្រៀបដូចផ្ទាំងគំនូរគួរទៅទស្សនានៅទីណា? តស់! សូមមកស្គាល់ទាំងអស់គ្នាដូចខាងក្រោមនេះ៖

១. ចម្កាផ្កាពណ៌ស៊ីជម្ពូរដ៏ស្រស់បំព្រងនៅស្រុកបន្ទាយស្រី

ប្រសិនបើប្រិយមិត្តបានធ្វើដំណើរកម្សាន្តទៅកាន់ស្រុកបន្ទាយស្រី ខេត្តសៀមរាប កុំភ្លេចចូលថតរូបនៅចម្កាផ្កា នៅឃុំឃុនរាម ពិតជាស្រស់ស្អាតក្រៃលែង ។ អ្វីដែលអំណោយផលនាំឱ្យទីនោះ រំលេចទេសភាពកាន់តែស្រស់ត្រកាលប្រៀបដូចជាផ្ទាំងគំនូរនោះ គឺហ៊ុមព័ទ្ធដោយព្រៃភ្នំបង្កើនសម្រស់ឱ្យ​កាន់​​តែទាក់ទាញថែមទៀត ។ សួនផ្កាថ្មីនេះស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយធ្វើដំណើរហួស រមណីយដ្ឋានក្បាលស្ពាន បន្តិចហើយមានដីឡូតិ៍មួយកន្លែងខាងឆ្វេងដៃ ដល់ហើយ ។




២.ចម្ការផ្កាឈូករ័ត្ន និងស្បៃរឿងនៅខេត្តត្បូងឃ្មុំ

ចម្ការ​ផ្កា​ឈូក​រ័ត្ន​ និងស្បៃរឿងដែល​ស្ថិតនៅ​ក្នុង​ឃុំជីរោទ៍ទី១ ស្រុក​ត្បូង​ឃុំ ខេត្ត​ត្បូង​ឃ្មុំ ចាប់ផ្ដើមដល់រដូវរីកជាថ្មីម្ដងទៀត បង្អួតសម្រស់យ៉ាងស្រស់បំព្រងនៅលើផ្ទៃដីជាង ៥ហិកតា ។


ចម្ការផ្ដាដ៏ល្វឹងល្វើយនេះ បានក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់យុវវ័យ និងភ្ញៀវទេសចរទូទៅឱ្យទៅថតរូបលេងកម្សាន្ត និងគយគន់សម្រស់ផ្កា ចោលក្លិនក្រអូបភាយធ្វើឱ្យរំសាយអស់នូវរាល់ទុកកង្វល់ ។ ដោយសារការដាំយ៉ាងមានរបៀបរៀបរយ បានរំលេចឱ្យចេញជាទេសភាពដូចក្នុងរូបគំនូរ ធ្វើឱ្យយុវជនប្រុសស្រី ក្មេងចាស់ នាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដី ។



ផ្កាឈូករ័ត្នធំៗពណ៌លឿងខ្ចីកំពុងរីកយ៉ាងធំៗ ដំណាលគ្នានឹងផ្កាស្បៃរឿងកំពុងក្រពុំពេញទីបានធ្វើឱ្យទេសភាពនៅទីនោះស្អាតរកថាមិនត្រូវ ថតរូបមិនចេះជិនណាយ ។ ដោយឡែកដើម្បីអាចចូលទស្សនាចម្កាផ្កាដ៏ស្រស់ស្អាតនេះ មិនតម្រូវឱ្យទិញសំបុត្រចូលទស្សនាអ្វីឡើយ គ្រាន់តែបង់ថ្លៃម៉ូតូ ១០០០រៀល និងរថយន្ត ៣០០០រៀល ។


ដើម្បីអាចទៅដល់ទីនោះ ប្រិយមិត្តត្រូវ​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​គីហ្សូណា​ត្រើយ​ខាង​កើត​តាម​ផ្លូវ​បេតុង​ចម្ងាយ​៦​គីឡូម៉ែត្រ ជិត​ដល់​វត្ត​ជី​រោទ៍​បត់​ស្ដាំ​ដៃ​បន្តិច នឹងទៅដល់ទីនោះហើយ ។


៣.ចម្កាផ្កាលឿងនៅកំពង់ស្ពឺ

ចំណែកឯចម្កាផ្កាលឿង ដែលអ្នកស្រុកហៅថាផ្កាចង្ក្រងផ្កា នៅតាមផ្លូវទៅទឹកជ្រោះជ្រាវ ក្នុងភូមិអូរដា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានក្លាយជាទីតាំងដ៏ពេញនិយមបំផុតទាក់ទាញទេសចររាប់ពាន់នាក់ឱ្យទៅទស្សនាកម្សាន្ត ។ រដូវនេះផ្កាលឿងនេះចាប់ផ្ដើមរីកទៀតហើយ បញ្ចេញសម្រស់យ៉ាងស្រស់ស្អាតលាតសន្ធឹងជាប់ជើងភ្នំ ពិតជាស្អាតរកអ្វីប្រៀបប្រដូចមិនបាន ។ ចំណែក​ឯ​ផ្លូវធ្វើដំណើរទៅទីនោះ ​ក៏​ងាយ​ស្រួល​ធ្វើ​ដំណើរ មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត ៕





(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ