Trending now

ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​បានតែ​ជាង​១៨​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៨​ខែ​

10:34 | 03/09/2020

ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ទង់ជាតិនៅក្នុងរបបមុនៗ ក៏ដូចទង់ជាតិនៃរបបយើងបច្ចុប្បន្នសុទ្ធតែមានរូបប្រាសាទអង្គរវត្តទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។

ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​បានតែ​ជាង​១៨​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៨​ខែ​។​ (រូបថត៖ Thmey Thmey.com)

ដូច្នេះប្រព័ន្ធ​សម្រាប់​ទិញ​សំបុត្រ​ចូល​ទស្សនា​នៅ​ប្រាសាទ​អង្គ​ករ​វត្ត​នឹង​ត្រូវ​លក់​បណ្តាញ​អ៊ីនធឺណិត​ ក្នុង​គោលបំណង​ពន្លៀន​សន្ទុះ​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកទេសចរ​ទាំ​អស់​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​មាន​តម្លាភាព​និង​ភាព​ប្រាកដ​ប្រា​ជា​នៃ​ប្រាក់​ចំណូល​បាន​មក​ពី​ការ​សំបុត្រ​ផង​។

តទ្ធិពល​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ ធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​។ របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ បង្ហាញថា មកដល់​ខែសីហា ឆ្នាំ​២០២០ រមណីយដ្ឋាន​អង្គរ ទទួលបាន​ភ្ញៀវ​បរទេស​ចំនួន ៣,៦៦៣​នាក់ និង​ចំណូល​បាន ១៦១,០២១​ដុល្លារ ដោយ​ចំនួន​ភ្ញៀវ ថយចុះ ៩៧,៦៨​ភាគរយ ហើយ​ចំណូល ថយចុះ​ដល់​ទៅ​៩៧,៧៥​ភាគរយ បើ​ធៀប​នឹង​ខែសីហាឆ្នាំ​២០១៩​។​

​បើ​គិត​រយៈពេល​៨​ខែ គឺ​ពី​ខេ​មករា ដល់​ខែសីហា ឆ្នាំ​២០២០ កម្ពុជា ទទួល​ចំណូល​បាន​ជាង​១៨​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវ​ជាង​៣៩​ម៉ឺន​នាក់ សម្រាប់​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​។ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា ៨​ខែ​ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវ​បរទេស ធ្លាក់ចុះ​៧៤,៦៦​ភាគរយ ហើយ​ចំណូល ធ្លាក់ចុះ ៧៣,៦១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់