Trending now

គោលដៅទេសចរណ៍ វត្ដឈើខ្មៅ

07:19 | 20/03/2020 (ប្រភពព័ត៌មាន៖.battambang.gov.kh)

វត្ដឈើខ្មៅ មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបងដែលមានចំងាយ ៥៤.១០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់វត្ដ។

ទេសភាព​នៃវត្តឈើខ្មៅ។

ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅកាន់ទីនោះដោយមធ្យោបាយ កាណូត អូប័រ ដោយប្រើរយៈ ពេលប្រហែល ៤ៈ៣០ ម៉ោង ឬ ៥ៈ០០ ម៉ោងនៅរដូវវស្សា។ វត្ដឈើខ្មៅមានទីតាំងភូមិសាស្ដ្រកូអរដោនេ X : 339019, Y : 1476368 ។

វត្ដឈើខ្មៅ មានទីតាំងនៅលើទួលមួយ ដែលកាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះ យកមកធ្វើព្រះវិហារ ទើបគេអោយឈ្មោះថាវត្ដឈើខ្មៅ។ វត្ដឈើខ្មៅបានសាងសង់នៅឆ្នាំ ១៨៨៧ ជំនាន់ព្រះគ្រូចៅអធិការព្រះនាម សឿ ហើយទួលនេះគឺជាទួលសក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាប ទោះបីជា មានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថា ទួលអណ្ដែត។

ទេសភាព​នៃវត្តឈើខ្មៅ។

វត្ដឈើខ្មៅ ជាវត្ដបុរាណមួយ ដែលសាងសង់នៅតំបន់ព្រៃរនាម។ នៅរដូវប្រាំងព្រះវិហារនេះ មើលទៅដូចជា ប្រាសាទមួយនៅកណ្ដាលព្រៃ ដែលលេចធ្លោទៅលើអាកាស។ នៅលើទួលនេះមានសល់ទូក ង មួយដែលគេកសាង ឡើងតាំងពីពេលកកើតវត្ដដែលទូកនោះធ្វើពីឈើគគី ដែលដុះនៅលើទួលនោះ ហើយមានបារមីមិនដែលចាញ់ទេ ពេល ប្រណាំងម្ដងៗ។

(ប្រភពព័ត៌មាន៖.battambang.gov.kh)

(ប្រភពព័ត៌មាន៖.battambang.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន