Trending now

ខេត្តព្រះវិហារ ផ្តោតលើការអភិវឌ្ឍវិស័យវិស័យទេសចរណ៍

17:07 | 26/05/2020 (សរុបដោយវិច្ឆិកា)

វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយរបស់ខេត្តព្រះវិហារដែលបានជំរុញការអភិវឌ្ឍរបស់ខេត្តដោយផ្អែកលើធនធាន វប្បធម៌ និងធម្មជាតិ ដែលខេត្តមាន។

ខេត្តព្រះវិហារ ផ្តោតលើការអភិវឌ្ឍវិស័យវិស័យទេសចរណ៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តព្រះវិហារដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២៦ ខែ ឧសភា នាទីស្តីការគណៈរដ្ឋមន្រ្តី លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ព្រះវិហារ បានបញ្ជាក់ថា ខេត្តមានគោលដៅទេសចរណ៍សំខាន់ចំនួន១៧កន្លែង ដើម្បី ទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកទស្សនាកម្សាន្តសប្បាយ។ ដោយ ឡែក​រមណីយដ្ឋានដែលភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកទស្សនាជាប្រចាំ នោះ មានចំនួន ៧កន្លែង ដែលរួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ, ប្រាសាទកោះកែរ, ប្រាសាទព្រះខ័នកំពង់ស្វាយ, ទឹកធ្លាក់ព្រះនិម្មិត, ទឹកធ្លាក់តេជោ បុស្ស ស្បូវ, ទឹកធ្លាក់ភ្នំត្បែង និងសហគមន៍ត្មាតប៉ើយ។

សូមជម្រាបជូនថា ខេត្តព្រះវិហារ គឺជាខេត្តដែលស្ថិតនៅភាគឧត្តរនៃប្រទេសកម្ពុជា ហើយខេត្តនេះមានចម្ងាយផ្លូវប្រមាណ៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កាត់តាមផ្លូវ​ជាតិលេខ ៦ ឆ្លងកាត់ផ្លូវជាតិលេខ ៦២ ដែលមានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃ ប្រទេសឡាវ ខាងត្បូងជាប់ខេត្តកំពង់ធំ និងខាងកើតជាប់នឹងខេត្តស្ទឹងត្រែង ហើយខាង​លិចជាប់នឹងខេត្តសៀមរាប និងខេត្ដឧត្តរមានជ័យ ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ