Trending now

កាលវិភាគ World Cup 2022៖ កម្ពុជា​ទទួល​ហុងកុង​សម្រាប់​ជំនួប​បើកឆាក​នៅ​ថ្ងៃទី​៥ ខែកញ្ញា​

05:25 | 20/07/2019 (ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

ក្រោយ​ចាប់ឆ្នោត​ចែក​ពូ​ល​នៃ​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup ឆ្នាំ​២០២២ នៅ​កាតា នៅ​ថ្ងៃទី​១៧ ខែកក្កដា នាទី​ស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ពូ​ល C ដោយ​ត្រូវ​ជួប អ៊ីរ៉ង់ អ៊ីរ៉ាក់ បា​រ៉ែ​ន និង​ហុងកុង​។ សម្រាប់​កាលវិភាគ​ប្រកួត​ក៏ត្រូវ​បានបង្ហាញ​ហើយ​ដែរ ដោយ​ក្នុងនោះ កម្ពុជា​នឹង​ស្វាកមន៍​ហុងកុង​នា​ជំនួប​បើកឆាក​។​

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ពូ​ល C ដោយ​ត្រូវ​ជួប អ៊ីរ៉ង់ អ៊ីរ៉ាក់ បា​រ៉ែ​ន និង​ហុងកុង

ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​នៃ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ ចំនួន​៨​ប្រកួត​។ ហុងកុង​ជា​គូប្រកួត​របស់​កម្ពុ​ជាដំបូង​គេ​សម្រាប់​ព្រឹត្តិការណ៍​នេះ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក​វេលា​ម៉ោង ៦ និង​៣០​នាទី​ល្ងាច មុន​ទទួលភ្ញៀវ​បា​រ៉ែ​ន​នៅ​៥​ថ្ងៃ​បន្ទាប់ នៅវេលា​ម៉ោង​ដដែល​។​

​នៅ​ថ្ងៃទី​១០ ខែតុលា ក្រុម​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Keisuke Honda និង​លោក Filex Dalmas គ្រូបង្វឹក នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​អ៊ីរ៉ង់​ដែល​ក្រុម​ខ្លាំងជាងគេ​នៅ​តំបន់​អាស៊ី​។ នៅ​៥​ថ្ងៃ​ក្រោយមកទៀត កម្ពុជា​ត្រូវ​ទទួល​អ៊ីរ៉ាក់​សម្រាប់​ការប្រកួត​ទី​៤​របស់​ពួកគេ​ក្នុង​ពូ​ល C មុន​ត្រឡប់​ទៅ​ទឹកដី​ហុងកុង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

ហុងកុង បានយកឈ្នះកម្ពុជា ២-០ នាជំនួបមិត្តភាពអន្តរជាតិនៅ​ភ្នំពេញ កាលពីថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦។ រូបថត FFC

៣​ប្រកួត​ចុងក្រោយ កម្ពុជា​ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​បា​រ៉ែ​ន នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ និង​ស្វាគមន៍​អ៊ីរ៉ង់​នៅ​​ថ្ងៃ​ទី៣១ ខែឆ្នាំដដែល នា​កីឡដ្ឋាន​អូឡាំពិក​។ កម្ពុជា នឹង​ធ្វើជា​ភ្ញៀវ​វិញ​នៅពេល​ជួប​អ៊ីរ៉ាក់​សម្រាប់​ជំនួប​ចុងក្រោយ​នៃ​ការប្រកួត​ជម្រុះ​ជុំ​ទី​២​នេះ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​

សូមបញ្ជាក់ថា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup Qatar 2022 ក៏​ជាការប្រកួតសម្រាប់​ជម្រុះ​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី Asian Cup 2023 ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​៕

(ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់