Trending now

ការអនុម័តគម្រោងដឹកជញ្ជូន តាមផ្លូវអាកាសរបស់ក្រុមហ៊ុនទេសចរណ៍វៀតណាម (ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines)

08:49 | 07/04/2020 (បកប្រែដោយឌីណា)

យុគសម័យ -លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ៤៥៧ / QD-TTg ដែលអនុម័តគម្រោងដឹកជញ្ជូន តាមផ្លូវអាកាសរបស់ក្រុមហ៊ុនទេសចរណ៍វៀតណាម (ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines) ។ វិនិយោគិននៃគម្រោងនេះគឺក្រុមហ៊ុនទទួលខុសត្រូវមានកំរិកអាកាសចរណ៍និងទេសចរណ៍វៀតណាម (Vietravel Airlines) ។

ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airline។ (រូបថត៖​ Thong tin Chinh Phu)

គោលដៅរបស់គម្រោងនេះគឺបង្កើតក្រុមហ៊ុនអាកាសចរណ៍មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិស័យទេសចរណ៍ ផ្គត់ផ្គង់សេវាដឹកជញ្ជូន តាមផ្លូវអាកាសក្នុងស្រុកនិងអន្តរជាតិ រួមចំណែកលើកកម្ពស់សមត្ថភាពដឹកជញ្ជូន តាមផ្លូវអាកាសរបស់ប្រទេសវៀតណាម និងការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទសមាហរណកម្ម។

ចំនួនយន្តហោះដែលប្រតិបត្តិការក្នុងឆ្នាំដំបូងគឺ ០៣ គ្រឿង នឹងកើនឡើងជាបណ្តើរៗ រហូតដល់ឆ្នាំទី ៥ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines មានយន្តហោះចំនួន ០៨ គ្រឿង។ ប្រភេទយន្តហោះរួមមាន Airbus / Boeing ឬប្រភេទយន្តហោះស្រដៀង។

ដើមទុនដែលបានវិនិយោគសរុបរបស់គម្រោងគឺ ៧០០ ពាន់លានដុងភាគហ៊ុនមានចំនួន ១០០% នៃដើមទុនវិនិយោគ។ រយៈពេលប្រតិបត្តិគឺ ៥០ ឆ្នាំ។

ទីតាំងសម្រាប់អនុវត្តគម្រោងនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Phu Bai ទីរួមខេត្ត Huong Thuy ខេត្តThua Thien Hue។

គម្រោងនឹងអនុវត្តការវិនិយោគ ចាប់ពីខែដំបូងរហូតដល់ខែទី ៩ ចាប់តាំងពីមានការអនុម័តគោលនយោបាយវិនិយោគ។ ដាក់ឲ្យដំណើរការ ចាប់ពីខែទី ១០ ។

លោកឧបនាយករដ្ឋមន្រ្តីបានចាត់តាំងគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ទទួលខុសត្រូវ ក្នុងការវាយតម្លៃឯកសារនៃគម្រោង ដែលជូនទៅក្រសួងផែនការនិងវិនិយោគស្របតាមច្បាប់។ ធានាថាក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines មានលក្ខខណ្ឌគ្រប់គ្រាន់ សំដៅអនុវត្តគម្រោងវិនិយោគនេះ ស្របតាមកាលវិភាគនិងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការវិនិយោគ។

ទន្ទឹមនឹងនេះដែរ ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines ក្នុងដំណាក់កាលវិនិយោគ បន្តធ្វើឱ្យសុក្រិតនូវគម្រោងនេះ យោងតាមការណែនាំរបស់ក្រសួងផែនការនិងវិនិយោគ និងក្រសួងនិងស្ថាប័នពាក់ព័ន្ធ។ ត្រួតពិនិត្យនិងពិនិត្យមើលនូវការអនុវត្តគម្រោងរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines ដោយអនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់ ការដឹកនាំរបស់នាយករដ្ឋមន្រ្តីនិងការណែនាំរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធរួមមាន៖ ការត្រួតពិនិត្យ ការពិនិត្យមើល កៀរគរមូលធនរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines តាមកាលវិភាគនៃការអនុវត្តគម្រោង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន