Trending now

ការធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ​របស់​ពលរដ្ឋ​ភូមិ​ព្រះ​ដាក់

14:17 | 29/06/2020

​មុខរបរ​ធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ របស់​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ពលរដ្ឋ​ព្រះ​ដាក់ បាន​បន្ត​របរ​ប្រពៃណី​មួយ​នេះ រហូតមកដល់​ទល់​ស​ព្វ​ថ្ងៃ ដែល​បច្ចុប្បន្ន​គឺជា​របរ​អាជីព​មួយ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​។

ការធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ​របស់​ពលរដ្ឋ​ភូមិ​ព្រះ​ដាក់

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​បាន​ចុះ​ពិនិត្យ​សកម្មភាព​ការងារ​មួយចំនួន​នៅក្នុង​ស្រុក​បន្ទាយស្រី និង​បាន​ឆ្លងកាត់​ភូមិ​នំ​បញ្ចុក​នេះ កាលពី​ថ្ងៃទី ២៥ ខែ មិថុនា បាន​កោតសរសើរ​អ្នកភូមិ​ព្រះ​ដាក់​មិន​ដាច់​ពី​មាត់ ចំពោះ​នំ​បញ្ចុក​ប្រកបដោយ​អនាម័យ​របស់​ពួកគាត់​។ មិនតែប៉ុណ្ណោះ អ្នកភូមិ​បានរួម​ចំណែក​ធំធេង ក្នុងការ​បង្ហាញ​វិធី​ធ្វើ​នំ​បញ្ចុក ទៅកាន់​ពិភពលោក​ផងដែរ​។

លោក​អភិបាលខេត្ត​សៀមរាប បាន​បន្តថា របរ​ធ្វើ​នំ​បញ្ចុក​នេះ បាន​ជួយ​លើកកម្ពស់​ជីវភាព​មួយផ្នែក​របស់​ពលរដ្ឋ ក្នុងពេលដែល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​ងាក​មក​ការងារ​ធ្វើស្រែ​ចម្ការ និង​បង្កបង្កើនផល​វិញ លោក ទៀ សីហា បានស្នើ​ឲ្យ​ប្រជាកសិករ បង្កបង្កើន​ដោយ​គោរព​ទៅតាម​បច្ចេកទេស​កសិកម្ម ដើម្បី​ធានា​គុណភាព​ដីស្រែ​កុំ​ឲ្យ​រីក​រឹល ឬ​ខ្សោះ​ជីវជាតិ ដែល​នាំ​ឲ្យ​ទ​ន្និ​ផល​ស្រូវ​ធ្លាក់ចុះ​។ លោក​អភិបាលខេត្ត បានស្នើ​ដល់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ឲ្យ​យកចិត្តទុកដាក់​រក​ទីផ្សារ​លក់​កសិផល ជូន​ប្រជាកសិករ​ផងដែរ​៕

រូបភាពពី រដ្ឋបាលខេត្តសៀមរាប៖







(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ