Trending now

កីឡាជនពិការ រង់ចាំការបើកបញ្ជីរបស់ម្ចាស់ផ្ទះវៀតណាមសម្រាប់ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២១

15:01 | 01/10/2020

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បញ្ជាក់ថា ប្រភេទកីឡាជនពិការកម្ពុជារង់ចាំការបើកបញ្ជីទទួលចុះឈ្មោះរបស់ម្ចាស់ផ្ទះវៀតណាម នាខែធ្នូ ឆ្នាំ២០២០ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាឆ្នាំ២០២១។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ឯកឧត្តមលើកឡើងបន្ថែមថា សម្រាប់ប្រភេទកីឡាបាល់ទះអង្គុយរបស់កម្ពុជាមិនសូវអាក់ខានទេ ក្នុងការចូលរួមប្រកួតប្រជែងក្នុងអាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក ហើយសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វ៊ីលីពីនត្រូវបានលុបចោល ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ដោយពេលនោះមាន ៤ប្រទេសបានចុះឈ្មោះចូលរួម គឺប្រទេសកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងប្រទេសថៃ។ ទោះយ៉ាងនេះក្តី ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ ខាងមុខនេះ យើងកំពុងទន្ទឹងរង់ចាំការបើកបញ្ជីចុះឈ្មោះរបស់ម្ចាស់ផ្ទះ នាខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម យី វាសនា រំពឹងទុកថា បណ្តាប្រទេសក្នុងអាស៊ាននឹងចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយ នៅវៀតណាម ដោយមានត្រឹម៤ប្រទេសឡើងទៅ ហ្គេមគ្រប់ប្រភេទកីឡានឹងបើកចំហរអាចរៀបចំការប្រកួតលើប្រភេទកីឡានោះបាន។ សម្រាប់ការត្រៀមរបស់ប្រភេទកីឡាជនពិការរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រូវបានឯកឧត្តមបង្ហាញនូវក្តីរីករាយជាខ្លាំង ដែលគ្រូបង្វឹក កីឡាករពិការទាំងអស់សុទ្ធតែប្តេជ្ញាចិត្តខ្ពស់ ជាពិសេសគឺគ្រូបង្វឹ ក កីឡាករពិការលើប្រភេទកីឡាបាល់ទះអង្គុយ សន្យានៅចំពោះមុខឯកឧត្តមថា នឹងដណ្តើមមេដាយមាសឱ្យបាន ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្តម យី វាសនា មានប្រសាសន៍ថា «ខ្ញុំសែនរីករាយនៅត្រង់នេះ ដែលពួកគាត់មានឆន្ទៈខ្ពស់ ការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនជាជនពិការទាំងអស់ ប្តេជ្ញាដណ្តើមមេដាយយកមាសមកជូនជាតិ»។

សូមបញ្ជាក់ថា តាមរយៈការប្រកួតកីឡាបាល់ទះអង្គុយជនពិការដើមសប្តាហ៍នេះ យើងនឹងចម្រាញ់កីឡាករឆ្នើមៗសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២១ផង និងបន្តជ្រើសរើសយុវជនមានពិការភាពពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដើម្បីបើកឱកាសជូនដល់ពួកគាត់ឱ្យចូលរួមក្នុងវិស័យកីឡាជនពិការ ដើម្បីត្រៀមលក្ខណៈឱ្យកាន់តែរឹងមាំ ក្នុងដំណើរបាញ់ឆ្ពោះទៅទទួលរៀបចំព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយព្រឹត្តិការណ៍កីឡាជនពិការនេះនឹងប្រារព្ធធ្វើឡើង ក្រោយបញ្ចប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណពីរសប្តាហ៍៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់