Trending now

ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ទទួល​ជួយឧបត្ថម្ភ​គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​ខាងលិច​ក្រុង​អង្គរធំ​

15:48 | 19/04/2020

តាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា​លោកស្រី​ សៀង​ចាន់​ហេង​ទទួល​ជួយឧបត្ថម្ភ​គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​ខាងលិច​ក្រុង​អង្គរធំ​។​

គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​ខាងលិច​ក្រុង​អង្គរធំ។

លោក​យិ​ត​ចាន់​ដា​រដ្ឋ​បាន​និយាយថា​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​រហាត់ទឹក​និង​ស្រះស្រង់​ដោយផ្ទាល់​។​រួចមក​លោកស្រី​សៀង​ចាន់​ហេង​អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​រួមជាមួយ​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត​តាត​មហា​ទី​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ខ្លោងទ្វារ​តា​កាវ​ដែល​ស្ថិតនៅ​បរិវេណ​ខាងលិច​នៃ​រាជធានី​អង្គរធំ​ក្នុង​តំបន់​អង្គរ​។

​លោក​បាន​បន្តថា​កន្លង​មក​ខ្លោងទ្វារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ដែល​អាច​បង្ក​ហានិភ័យ​ដល់​អ្នកធ្វើដំណើរ​ហើយ​ត្រូវបាន​បិទ​មិនឱ្យ​រថយន្ត​ធ្វើដំណើ​ឆ្លងកាត់​ឡើយ​។​ដោយ​សន្តាន​ចិត្ត​ចង់​ចូលរួមចំណែក​ក្នុង​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ជាតិខ្មែរ​លោកស្រី​បានប្រកាស​ជួយ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ថវិកា​ដើម្បី​ជួសជុល​អភិរក្ស​ខ្លោងទ្វារ​តា​កាវ​ដែលជា​កេរ​មរតក​ដូនតា​ដ៏​មានតម្លៃ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន​ឱ្យមាន​លក្ខណៈ​ដូចដើម​ឡើងវិញ​។​

​លោក​បាន​បន្តថា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ការងារ​អភិរក្ស​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​។​ជាពិសេស​ជួយ​សម្រួល​បញ្ហា​កកស្ទះ​ចរាចរ​នៅក្នុង​តំបន់​អង្គរធំ​នាពេល​បុណ្យទាន​និង​រដូវ​មាន​ភ្ញៀវ​ច្រើន​ផងដែរ​។​

នេះ​ជា​គម្រោង​ទី​៣​ហើយ​ដែល​លោកស្រី​សៀង​ចាន់​ហេង​ស្ម័គ្រ​ចូលរួម​ការងារ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ដែល​គម្រោង​ទី​១​គឺ​ការជួសជុល​រហាត់ទឹក​នៅ​សួន​បណ្ដុះ​កូនឈើ​ប្រាសាទតាកែវ​។​ទី​២​គម្រោង​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​និង​ទី​៣​នេះ​គឺ​គម្រោង​ជួសជុល​ខ្លោងទ្វារ​តាកែវ​៕

(ប្រភពព័ត៌មាន: raismey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់