Trending now

ក្រុមហ៊ុនមិត្តហ្វូន (Metfone) ប្រារព្ធខួបគម្រប់ ១១ឆ្នាំរបស់ខ្លួនក្នុងការប្រតិបត្ដិការនៅកម្ពុជា

15:55 | 19/02/2020 (សរុបដោយ ហេង វុធ្ធ)

នៅក្នុងឱកាសខួបគម្រប់១១ឆ្នាំនេះផងដែរ មិត្តហ្វូន បានផ្តល់ជូនអតិថិជនទាំងអស់ជាមូយនឹងកម្មវិធីព្រមទាំងអត្ថប្រយាជន៍ពិសេសៗដូចជា៖ ទទួលបានពិន្ទុបីដងសម្រាប់អតិថិជន Metfone+​ នៅពេលបញ្ចូលលុយ ដើម្បីប្តូរជាកាដូរាប់លាន​​ពីដៃគូរសហការរបស់ មិត្តហ្វូន ជាង ២០០ កន្លែង ទូទាំងប្រទេស និងហ្គេមកងបង្វិលជាមូយឱកាសឈ្នះរង្វាន់រហូតដល់​៦,០០០ ដុល្លារ។

ក្រុមហ៊ុនមិត្តហ្វូន (Metfone) ប្រារព្ធខួបគម្រប់ ១១ឆ្នាំរបស់ខ្លួនក្នុងការប្រតិបត្ដិការនៅកម្ពុជា

ថ្ងៃទី១៩ ខែ​កុម្ភ: ​ឆ្នាំ២០២០ នេះ​គឺជាថ្ងៃខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុន មិត្តហ្វូន។​​ ថ្ងៃនេះផងដែរកាលពីឆ្នាំ២០០៩ មិត្តហ្វូន បានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកំឡុងប្រតិបត្តិការរយ:ពេល​១១ឆ្នាំមកនេះ មិត្តហ្វូន បានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចំបង។

ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់ជាពិសេស ពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធ ដែលតែងតែចង្អុលបង្ហាញ និងលើកទឹកចិត្ដ រាល់សកម្មភាពអាជីវកម្មរបស់មិត្តហ្វូន។ បន្ទាប់មក មិត្តហ្វូន បានផ្តោតការយកចិត្តទុកដាក់ បំរើសេវាកម្មជូនអតិថិជនរបស់ខ្លួនជាង៩លាននាក់ ដែលតែងតែជឿទុកចិត្តលើសេវាកម្មរបស់មិត្តហ្វូនគ្រប់ពេលវេលា។ ទាំងអស់នេះ គឺបានទទួលពីការខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់ ពីបុគ្គលិកជាង ៣,០០០នាក់របស់មិត្តហ្វូន ជាមួយមហិច្ឆតានៃការចូលរួមចំណែក ដែលធ្វើឲ្យមិត្តហ្វូនទទួលបានជោគជ័យដូចពេលនេះ។

រហូតមកដល់ឆ្នាំ២០២០នេះ មិត្តហ្វូនបានបំពេញនូវបេសកកម្មយ៉ាងពេញលេញ និងល្អបំផុត ដោយបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ជាមួយនឹងស្ថានីយ៍ផ្សាយសេវាជាង ១១,០០០អង់តែន នៃច្ចេកវិទ្យា 2G, 3G, 4G, 4.5G និងបន្ថែមនូវបច្ចេកវិទ្យា 5Gឆាប់ៗ; 23,000គីឡូម៉ែត កាបអុបទិចគ្របដណ្តប់គ្រប់ទីកន្លែងនៃព្រះរាជាណាចក្រ រូមបញ្ចូលទាំងការតភ្ជាប់តំបន់ដាច់ស្រយាលផងដែរ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់ពហុសេវានៅក្នុងប្រទេស ដោយបានផ្គត់ផ្គង់នូវគ្រប់សេវាកម្មទូរស័ព្ទគ្រប់លំដាប់ថ្នាក់ដូចជា សេវាអ៊ីនធឺណិតអចល័ត សេវាកម្ម Leased Line ក្នុងស្រុក-ក្រៅស្រុក ePayment (អ៊ី-ម៉ាន់នី) និង ICT Solutions ផងដែរ។

មិត្តហ្វូនផ្ទាល់ បានបង្កើតនូវរបកគំហើញទីផ្សារទូរគមនាគមន៍ ដោយបាននាំយកនូវសេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទៅកាន់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ហើយលើសពីនោះទៀតមិត្តហ្វូន បានចូលរួមចំណែកលុបបំបាត់នូវភាពខុសឆ្ងាយពីគ្នា នៃលក្ខខណ្ឌជីវិត រវាងអ្នកនៅជនបទ និងអ្នកទីក្រុង ព្រមទាំងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅកាន់កម្រិតថ្មីទៀតផងដែរ។

ក្រុមហ៊ុនមិត្តហ្វូន (Metfone) ប្រារព្ធខួបគម្រប់ ១១ឆ្នាំរបស់ខ្លួនក្នុងការប្រតិបត្ដិការនៅកម្ពុជា

ជាមួយទស្សនៈវិស័យ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» ចាប់តាំងពីថ្ងៃដំណើរការសេវាកម្មដំបូងរបស់ខ្លួន មិត្តហ្វូនជាប្រតិបត្តិករឈានមុខគេ ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Activities) ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌជីវិត សុខុមាលភាព ការអប់រំប្រជាជន។

ជាពិសេស ការផ្គត់ផ្គង់នូវសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ទៅកាន់សាលារៀនជិត១,៥០០កន្លែង ក្នុងរយ:ពេល៥ឆ្នាំមកនេះ ហើយក៍បានកំពុងឧបត្ថម្ភកម្មវិធី «នេះមិនមែនជាសុបិន» ដើម្បីជួយស្វែងរកអ្នកបាត់បង់សាច់ញាតិក្នុងសម័យសង្គ្រាមជាង១០០គ្រួសារ បន្តឧបត្ថម្ភការព្យាបាលវះកាត់ សម្រាប់កុមារក្រីក្រជាង ៤៧២នាក់ ផ្គត់ផ្គង់អ៊ីនធឺណិតសំរាប់អង្គការ Cambodia Research Education Network (CamREN) រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងការរៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលដល់ការផ្គត់ផ្គង់សម្ភារសិក្សាទៅកាន់សាលារៀនសម្រាប់សិស្សក្រីក្រផងដែរ។

សរុបថវិកា ដែលមិត្តហ្វូនបានចូលរួមចំណែកក្នុងកិច្ចការជួយសង្គម រហូតមកដល់បច្ចុប្បន្ននេះ បានកើនឡើងប្រម៉ានជា ៨៥លានដុល្លារ។ ក្រៅពីនោះផងដែរ មិត្តហ្វូនបានផ្តល់ការងារ ជាមួយប្រាក់ចំណូលថេរ ផ្តល់លក្ខខណ្ឌជីវិតសម្រាប់បុគ្គលិកមិត្តហ្វូន៣,០០០នាក់ និងជាង៣ម៉ឺនគ្រួសារ។

ចាប់ពីឆ្នាំ២០២០នេះតទៅ ដើម្បីឱ្យសមស្របជាមួយឧស្សាហកម្ម 4.0 មិត្តហ្វូនបានប្តេជ្ញាពាំនាំយកនូវបច្ចកវិទ្យាថ្មីៗរួមជាមួយសេវាកម្មថ្មីៗជួនគ្រប់អង្គភាព អាជីវកម្ម គ្រួសារនិងអ្នកគ្រប់គ្នា រួមទាំងបច្ចេកវិទ្យា 5G, សេវា FTTx, Ultra-Wide Fiber, Cable Technologies, ទីក្រុងឆ្លាតវៃ, ដំណោះស្រាយ e-government បច្ចេកវិទ្យាឌីជីថលសំរាប់អាជីវកម្ម និងសហគមន៍ទាំងអស់ ដើម្បីបំពេញបេសកម្មរបស់ខ្លួនជាក្រុមហ៊ុន កសាងយុគសម័យបច្ចេកវិទ្យា។

នៅក្នុងឱកាសខួបគម្រប់១១ឆ្នាំនេះផងដែរ មិត្តហ្វូនបានផ្តល់ជួនអតិថិជនទាំងអស់ ជាមូយនឹងកម្មវិធីព្រមទាំងអត្ថប្រយាជន៍ពិសេសៗដូចជា៖ ទទួលបានពិន្ទុបីដងសំរាប់អតិថិជន Metfone+ នៅពេលបញ្ចូលលុយ ដើម្បីប្តូរជាកាដូរាប់លាន ពីដៃគូរសហការរបស់មិត្តហ្វូនជាង២០០កន្លែងទូទាំងប្រទេស និងហ្គេមកងបង្វិលជាមូយឱកាសឈ្នះរង្វាន់រហូតដល់ ៦,០០០ដុល្លារ៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន