Trending now

កម្ពុជា​សម្បូរ​ដោយ​ជីវៈចម្រុះ​ជិត ៤​ពាន់​ប្រភេទ​

09:57 | 05/06/2020

US Agency for International Development (USAID) ឆ្នាំ​២០១៩ បានបង្ហាញ​ថា​នៅ​កម្ពុ​ជាមាន​រុក្ខជាតិ​ចម្រុះ​ប្រមាណ ២ ៣០០​ប្រភេទ និង​ប្រភេទ​សត្វ​ដូចជា ថនិកសត្វ ១២៣​ប្រភេទ​, សត្វ​ស្លាប​ប្រមាណ៥៤៥​ប្រភេទ ឧរង្គសត្វ​ ៨៨​ប្រភេទ​ ជាដើម។

កម្ពុជា​សម្បូរ​ដោយ​ជីវៈចម្រុះ​ជិត ៤​ពាន់​ប្រភេទ​

របាយការណ៍​ជាតិ​លើក​ទី​៤ ស្ដីពី​ជីវចម្រុះ​របស់​អង្គការ US Agency for International Development (USAID) ឆ្នាំ​២០១៩ បានបង្ហាញ​ថា​នៅ​កម្ពុ​ជាមាន​រុក្ខជាតិ​ចម្រុះ​ប្រមាណ ២ ៣០០​ប្រភេទ និង​ប្រភេទ​សត្វ​ដូចជា ថនិកសត្វ ១២៣​ប្រភេទ​, សត្វ​ស្លាប​ប្រមាណ​, ៥៤៥​ប្រភេទ ឧរង្គសត្វ​, ៨៨​ប្រភេទ​, ត្រី ៨៧៤​ប្រភេទ និង​ថលជលិក ៦៣​ប្រភេទ សរុប​ចំនួន ៣ ៩៩៣​ប្រភេទ​។


​ស្របពេល​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ក្រសួង​បានកំណត់​យក​ប្រធានបទ​ស្របតាម​ពិភពលោក​គឺ «​អភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​»​។ បើតាម​ក្រសួងបរិស្ថាន​គោលបំណង​បង្កើត​ទិវា​នេះ គឺ​ដើម្បី «​លើកទឹកចិត្ត​ឲ្យ​សាធារណជន មានការ​ចូលរួម​កាន់​តែ​ប្រសើរឡើង​ថែមទៀត ក្នុង​សកម្មភាព​មេត្រីភាព​បរិស្ថាន ជាពិសេស​ការចូលរួម​ដើម្បី​អភិរក្ស​ជីវៈចម្រុះ ក៏ដូចជា​ដើម្បី​យើងទាំងអស់គ្នា​»​។​

​នៅ​ភាគ​ខាងជើង និង​ឦសាន​នៃ​ប្រទេស​កម្ពុ​ជាមាន​ប្រភេទ​ព្រៃ​ល្បោះ និង​ព្រៃស្រោង​កំពុង​គ្របដណ្ដប់ នៅ​ភាគ​និរតី​មាននូវ​ព្រៃរងទឹកភ្លៀង​នៃ​តំបន់​ជួរ​ភ្នំក្រវាញ និង​ភាគ​កណ្ដាល មាន​ប្រព័ន្ធ​ផ្លូវទឹក​ដ៏​ធំធេង​នៃ​បឹង​ទ​ន្ល​សាប និង​ទន្លេមេគង្គ​។ បើតាម​សំណេរ​របស់​ក្រសួងបរិស្ថាន​ក្នុងចំណោម​រុក្ខជាតិ​-​សត្វ​ទាំងនោះ មួយចំនួន ស្ថិតក្នុង​ប្រភេទ​មាន​ដោយ​កម្រ និង​ប្រភេទ​ជិត​ផុត​ពូជ​ដែល​មិន​មាននៅ​តំបន់​ណា​ផ្សេង ក្រៅពី​ប្រទេស​កម្ពុជា​នោះទេ​៕

(ប្រភពព័ត៌មាន: ThmeyThmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម