Trending now

កម្ពុជាស្វែងរកបានគ្រឹះ​កំពែង​បុរាណ​ដែល​កប់​ក្នុង​ដី​នៅជំវិញប្រាសាទអង្គរវត្ត​​(ខេត្តសៀមរាប)​

13:52 | 22/04/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - កាលពី​ចុងខែ​មិនា និង​ពាក់កណ្តាល​ខែមេសា​នេះ ក្រុមមន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​រកឃើញ​របក​គំហើញ​ថ្មី​នៃ​សំណង់​ឈើ​ដែលមាន​អាយុកាល​ប្រមាណ ១​ពាន់​ឆ្នាំ រួម​និង​រូប​បដិមា​ព្រះ​គណេស នៅ​ចំ​កណ្តា​លបាត​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត និង​បំណែក​ព្រះពុទ្ធ​បដិមា​ជាង ១៤០​បំណែក ឬ​ស្មើនឹង​២១​អង្គ លាយឡំ​ជាមួយ​សំណល់​សម័យ​ទំនើប​ក្នុង​ទស្សវត្ស​ទី​៦០​ទៅ​៧០ ដែល​កប់​ក្នុង​ដី នៅ​ផ្នែក​ខាងត្បូង​នៃ​បរិវេណ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។ ការរកឃើញនេះនឹងផ្តល់ទិន្នន័យថ្មីសម្រាប់ការសិក្សាខាងបុរាណវិទ្យា ប្រវត្តិសាស្រ្តនិងស្ថាបត្យកម្មរបស់កម្ពុជា។

ទីតាំងដែលរកឃើញគ្រឹះ​កំពែង​បុរាណ

បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រកឃើញ​គ្រឹះ​កំពែង​បុរាណ​ដែល​កប់​ក្នុង​ដី​ជាង ១០០​ឆ្នាំ រួម​និង​កុលាលភាជន៍​មួយចំនួន នៅ​ជុំវិញ​ប្រាសាទលលៃ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ប្រធាន​ក្រុម​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទលលៃ លោក​ថូ ថុ​ន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​បុរាណ​វិទូ បានចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​ទីនោះ ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា មកដល់​បច្ចុប្បន្ននេះ ក្នុង​នោះបាន​ប្រទះឃើញ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​នៃ​រចនាសម្ព័ន្ធ​សំណង់​បុរាណ​ជាច្រើន មានដូចជា ខ្លោងទ្វារ​ចូល កម្រាល​ឥដ្ឋ កុលាលភាជន៍ និង​ជញ្ជាំង​កំពែង ដែល​បាន​កប់​ក្នុង​ដី​ក្រោម​សំណង់​សាសនា តាំងពី​សម័យ​អ​ណា​និគម​និយម​បារាំង​មក​។​

​លោក​បន្តថា ក្រុមការងារ​បាន​បើក​រណ្តៅ​កំណាយ​បាន​ចំនួន ១០​រណ្តៅ នៅក្រោម​អតីត​សំណង់​សាសនា​នៅ​ផ្នែក​ខាងកើត ខាងជើង និង​ខាងលិច​ប្រាសាទ ហើយក៏​បាន​ប្រទះឃើញ​រចនាសម្ព័ន្ធ​សំណង់​ខ្លោងទ្វារ​ចូល​ទាំង​៣​ទិស​, កំពែង​៣​ជាន់​ព័ទ្ធជុំវិញ​តួ​ប៉ម​ទ​ទាំង​៤​នៃ​ប្រាសាទ​, រចនាសម្ព័ន្ធ​កំពែង​ប្រាសាទ​, កម្រាល​ថ្មបាយក្រៀម កម្រាល​ឥដ្ឋ​ជាច្រើន​ទីតាំង និង​ចម្លាក់​ដែលមាន​ក្បាច់់លម្អ ព្រមទាំង​ភាពខុសគ្នា​នៃ​ខឿន​ប្រាសាទ​ត្រង​ព្រះវិហារ​ជាដើម​។

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ប្រាសាទលលៃ មាន​ទីតាំងនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង គឺជា​កោះ​ដ៏​ពិសិដ្ឋ​មួយ​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ឥ​ន្ត្រ​ត​ដាក​(​បារាយណ៍​លលៃ​)​នា​បុរាណ​កា​។ ទីនោះ​ត្រូវបាន​ប្រែប្រួល​បន្តិច​ម្តងៗ ដោយ​ការរៀបចំ​ថ្មី និង​មាន​សំណង់​សាសនា​មួយចំនួន​តាម​សម័យកាល​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៩​នេះ សំណង់​សាសនា​ទាំងនោះ ត្រូវបាន​ព្រះគ្រូ​ចៅអធិការ​វត្ត​លលៃ និង​គណៈកម្មការ​គ្រប់គ្រង​វត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ជុំវិញ​វត្ត ដោយមាន​ការឯកភាព​សំណាក់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស បានសម្រេច​រំកិល​ចុះមក​ក្រោម ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​អភិរក្ស និង​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ