Trending now

កម្ពុជាបើកសម្ពោធផ្លូវម្ហូបអាហារគំរូដំបូងនៅខេត្តកំពត

21:22 | 20/12/2019 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ផ្លូវម្ហូបអាហារត្រូវបានបើកដំណើរការគ្រាន់តែ ២ ថ្ងៃមុនពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅខេត្តកំពតដែលជាប់ព្រំដែនប្រទេសវៀតណាម។ ពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២០ដល់២២ ខែធ្នូ ហើយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរកន្លះលាននាក់ផងដែរ។ ផ្លូវលក់ម្ហូបអាហារប្រចាំតំបន់នេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរភាគច្រើនឱ្យមកលេងកំសាន្តខេត្តកំពត។

កម្ពុជាបើកសម្ពោធផ្លូវម្ហូបអាហារគំរូដំបូងនៅខេត្តកំពត (រូបថត៖ Vietnamplus.vn)

ផ្លូវម្ហូបអាហារនៅកំពតដំបូងបង្អស់មានស្តង់លក់អាហារឆ្ងាញ់ៗចំនួន ៥៥ កន្លែងនៅខេត្តកំពតព្រមទាំងធានាសុវត្ថិភាពនិងអនាម័យសម្រាប់ចំណីអាហារ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាលោក ថោងខុន មានប្រសាសន៍ថា ផ្លូវម្ហូបអាហារនឹងទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តកំពត និងនាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ចដល់ខេត្ត។ គួរបញ្ជាក់ថាផ្លូវម្ហូបអាហារនៅក្នុងខេត្តនីមួយៗគឺជាកន្លែងដែលបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌ម្ហូបអាហារក្នុងស្រុកនីមួយៗ។ ការបើកសម្ពោធផ្លូវម្ហូបអាហារគឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការណែនាំមុខម្ហូបដែលមានគុណភាពខ្ពស់ប្រចាំតំបន់នៃមូលដ្ឋានរៀងៗខ្លួននៅទូទាំងប្រទេសកម្ពុជា៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"