Trending now

កម្ពុជាទទួលបានការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍តាមរយៈកម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក

18:27 | 16/12/2019 (សរុបដោយវិច្ឆិកា)

កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាផ្ទះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នូវកម្មវិធីប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ (The 13th Miss Tourism Metropolitan International World Pageant) នៅសណ្ឋាគារ Naga World II នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដោយរំពឹងទទួលបានការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កាន់តែទូលំទូលាយថែមទៀត។

កម្ពុជាទទួលបានការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍តាមរយៈកម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក។ (ប្រភព៖ rasmeisnew)

កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន ​D’TouchInternationalSdn.Bhd.​សហការ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ហើយ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​សូ​ម៉ា​រ៉ា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​អមដោយ​លោក​ Tan Sri Datuk Danny Ooi ​ស្ថាបនិក​នៃ​កម្មវិធី​ប្រកួត​បរ​វ​កញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក ព្រមទាំង​បណ្ដា​ឯកអគ្គ​រាជ​-​រដ្ឋទូត​នានា និង​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង ២,០០០​នាក់​។​

ព្រឹត្តិការណ៍​នេះដែរ​ក៏ត្រូវ​បានធ្វើកា​ផ្សាយ​បន្ត​តាមរយៈ​ទូរទស្សន៍​ជាតិ​-​អន្តរជាតិ​មួយចំនួន​ព្រមទាំង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នានា​ដែលមាន​អ្នកទស្សនា​រាប់លាន​នាក់​។​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួត​បរ​វក​ញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​លើក​ទី​១៣ ដែលមាន​បវរកញ្ញា​មកពី​៣០​ប្រទេស​ជុំវិញ​ពិភពលោក​ចូលរួម​។​

​លោក​បាន​ថ្លែងថា នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ​លើកកម្ពស់ «​ទេសចរណ៍ វប្បធម៌ និង​មិត្តភាព​» និង​បន្ត​ផ្សព្វផ្សាយ​ពី «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​» និង​ចលនា​ប្រលងប្រណាំង​«​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​បដិសណ្ឋារកិច្ច​ល្អ​»​និង​«​ឆ្នេរសមុទ្រ​កម្ពុជា​ជាតា​រា​រះ​នា​ទិសនិរតី​»​ទៅលើ​ឆាក​អន្តរជាតិ​ឲ្យ​គេ​ស្គាល់​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ពិភពលោក​ទាំង​៣០​រូប​នឹង​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​តំណាងឱ្យ​ទេសចរណ៍វប្បធម៌​និង​មិត្តភាព​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​។​ព្រមជាមួយ​គ្នា​នោះ​ក៏បាន​ផ្លាស់ប្តូរ​និង​ពាំនាំ​អនុស្សាវរីយ៍​ល្អៗ​នៅ​កម្ពុជា​ទៅកាន់​ប្រទេស​ពួកគេ​ដែលជា​មធ្យោបាយ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ភាពជឿជាក់​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ