Trending now

កម្ពុជាកំណត់យកខែមិថុនា ដើម្បីរៀបចំព្រឹត្តិការណ៍ ASEAN Para Games 2023

08:54 | 09/07/2020 (បូកសរុបដោយឌីណា)

កម្ពុជាបានកំណត់យកខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃរៀបចំការប្រកួតកីឡាជនមានពិការភាពប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEA Para Games 2023។ ការកំណត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា(CAMSOC)កាលពីពេលថ្មីៗ។

សម្តេច ទៀ បាញ់ ពេលចូលរួមកិច្ចប្រជុំបូកសរុបឆមាសទី១របស់ CAMSOC កន្លងមក។ (រូបថត៖ CAMSOC)

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC បាន​ឯកភាព​យក​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០២៣ ដើម្បី​រៀបចំ​ការប្រកួត​កីឡា ASEAN Para Games 2023 លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ពោលគឺ​១៥​ថ្ងៃ​បន្ទាប់ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games លើក​ទី​៣២ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៥-១៧ ខែឧសភា ឆ្នាំ​២០២៣​។

​ការកំណត់​យក​កាលបរិច្ឆេទ​ខាងលើ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១ និង​ដាក់​ផែនការ​យុទ្ធ​អនុវត្ត​សម្រាប់​ឆមាស​ទី​២​របស់​គណៈកម្មការ CAMSOC តាម​សំណើរ​របស់លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។

CAMSOC ដែល​ទទួលបន្ទុក​រៀប​ចំការ​ប្រកួត​កីឡា ASEAN Para Games ផង​នោះ មិនទាន់​កំណត់​ពី​ចំនួន​ប្រភេទ​កីឡា​ដែល​ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើតាម​លោក យី វាសនា កម្ពុជា​គ្រោង​ដាក់​កីឡា​ចន្លោះ​ពី​១៦​ទៅ​១៧​ប្រភេទ​កីឡា​ឲ្យ​ប្រកួតប្រជែង​។

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Para Games លើកទី ១០ ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីន ត្រូវបានក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគេ្នយ៍ ឯកភាពគ្នាលុបចោលហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ (Covidi-19)។

ការសម្រេចលុបចោលព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយកាលពីចុងសប្ដាហ៍មុន ដោយមានការចូលរួមទាំងអស់ ពីសមាជិកគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគេ្នយ៍ ដើម្បីពិភាក្សាគ្នា ក្រោយម្ចាស់ផ្ទះហ្វីលីពីន បានស្នើលុបចោលព្រឹត្តិការណ៍នេះ។ ជាលទ្ធផលសមាជិកទាំងអស់ បានឯកភាពគ្នាតាមសំណើម្ចាស់ផ្ទះ ដ្បិតប្រទេសនីមួយៗសុទ្ធតែមានការព្រួយបារម្ភពីបញ្ហាកូវីដ-១៩ ដូចគ្នា។ នេះបើតាមការឲ្យដឹងពីលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់