Trending now

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះសីហនុ នឹងនៅតែទទួលបានកំណើនភ្ញៀវទេសចរច្រើន

16:19 | 11/09/2020 (បូកសរុបដោយឌីណា)

ឱកាសពិធីបណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្ពុជានៅតែរំពឹងថានឹងទទួលបានកំណើនទេសចរ ច្រើនចេញធ្វើដំណើរកម្សាន្ដនៅតាមតំបន់គោលដៅទេសចរណ៍ ប៉ុន្ដែអាចនឹងមិនច្រើនដូចថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរកាលពីកន្លងទៅនោះទេ ដោយសារតែមានភ្លៀងធ្លាក់ច្រើនរំខានដល់ការដើរកំសាន្ត។

ខេត្ត​ព្រះសីហនុ មាន​ឆ្នេរសមុទ្រ​ដែលមាន​ខ្សាច់​សក្បុស និង​ត្រូវបាន​ភ្ញៀវទេសចរ​ស្គាល់ ជា​យូរ​យ៉ាង​មកហើយ​។ (រូបថត៖ Thmey Thmey.com)

ខេត្ត​ព្រះសីហនុ មាន​ឆ្នេរសមុទ្រ​ដែលមាន​ខ្សាច់​សក្បុស និង​ត្រូវបាន​ភ្ញៀវទេសចរ​ស្គាល់ ជា​យូរ​យ៉ាង​មកហើយ​។ ក្រៅពី​តំបន់ឆ្នេរ ខេត្ត​នេះ ក៏មាន​កោះ​តូច​-​ធំ ដែល​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍​ចំនួន​៣២ និង​មាន​ផ្ទៃក្រឡា​ជាង​១៦២ គីឡូម៉ែត្រ មាន​ឆ្នេរសមុទ្រ​ប្រវែង ១៧៥,៨ គីឡូម៉ែត្រ​។ នេះ​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ពី​វឌ្ឍនភាព និង​ទិសដៅ​ការងា​បន្ត​របស់​ខេត្ត​ភាគ​និរតី​មួយ​នេះ​កាលពី​ថ្ងៃទី​៩ ខែមិថុនា​។​

បណ្តា​តំបន់​ទេសចរណ៍​តាម​ឆ្នេរ និង​កោះ​ដែលមាន​អំណោយផល​ពី​ធម្មជាតិ​ទាំងនោះ​រួមមាន ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា​កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​សង្សារ និង​កោះពស់​ជាដើម​។

​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ភ្ញៀវទេសចរ អាច​យក​កន្ទេល​ទៅ​ក្រាល​អង្គុយលេង និង​ទទួលទាន​អាហារ នៅតាម​បណ្តោយ​ឆ្នេរ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិនចាំបាច់​បង់ប្រាក់​នោះទេ​។ លើសពីនេះ ទេសចរ​ក៏​អាច​ប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​ជាង​២០​កន្លែង និង​បន្ទាប់​ចល័ត​ដែល​អាជ្ញាធរ​នឹងដាក់​ពង្រាយ​តាម​បណ្តោយ​ឆ្នេរ​ទាំងនោះ ដោយ​ឥតគិតថ្លៃ​ដែរ​។​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ដូច្នេះ​។​

​ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ អាច​យក​កន្ទេល​ទៅ​ក្រាល​អង្គុយលេង និង​ទទួលទាន​អាហារ​ជុំ​គ្រួសារ​នៅ​បណ្តោយ​ឆ្នេរ ដោយ​មិនចាំបាច់​បង់ប្រាក់​នោះទេ​។ ​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បញ្ជាក់ថា ដូច្នេះ​៖«​ភ្ញៀវ​អាច​សម្រាក​កម្សាន្ត​, គាត់​មាន​កន្ទេល អាច​ទៅ​ក្រាល​សម្រាក​លេង​។ ពេល​គាត់​ទៅវិញ គាត់​សំអាត​ឆ្នេរ​វិញ​ទៅ ដោយ​មិនមាន​ការបង់ប្រាក់​នោះទេ​»​។​

​ក្រៅពី​អនុញ្ញាត​ឲ្យ​ក្រាលកន្ទេល​បរិភោគ​អាហារ​បាន អ្នកទេសចរ ក៏​អាច​ប្រើប្រាស់​បន្ទប់ទឹក​ដែលមាន​ស្រាប់​នៅតាម​បណ្តា​ឆ្នេរ​ទាំងអស់នោះ​ដោយ​ឥតគិតថ្លៃ​ដែរ​។ នេះ​បើតាម​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ដោយ​លោក​បន្ថែមទៀតថា បន្ទប់ទឹក​ដែលមាន​ស្រាប់​មាន​ជាង​២០​កន្លែង ហើយ​អាជ្ញាធរ កំពុង​សាងសង់​២០​កន្លែង​បន្ថែមទៀត នៅតាម​បណ្តោយ​ឆ្នេរ​សាធារណៈ​ទាំងអស់ នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុងករណី​សង់​មិន​រួចរាល់ អាជ្ញាធរ​នឹង​ប្រើប្រាស់​បន្ទប់ទឹក​ចល័ត​ជា​បណ្ដោះអាសន្ន​សិន ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

​យ៉ាងណាក៏ដោយ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ក៏​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ ចូលរួម​រក្សា​អនាម័យ និង​ប្រមូល​សំរាម​របស់ខ្លួន ទៅ​ដាក់​នៅក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​អា​ជីករ​ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ ក៏ដូចជា​ចៀសវាង​ការដំឡើង​ថ្លៃទំនិញ និង​សេវា​ហួសហេតុ​ផងដែរ​។ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បន្ថែមថា​៖ «​ទេសចរ ឬ​អាជីវករ​ដែល​មិន​ស្ដាប់ ខាង​មន្ទីរ​ទេសចរណ៍ ក៏មាន​កម្លាំង​អាជ្ញាធរ ប្រមូល​សម្ភារ​របស់​ពួកគាត់​តែម្ដង​»​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ រំពឹងថា ក្នុងពេល​ឈប់សម្រាក​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខេត្ត​ព្រះសីហនុ នឹង​នៅតែ​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ច្រើន ដូច​អំឡុង​ឈប់សម្រាក​បុណ្យចូលឆ្នាំ​កន្លងទៅ​ដែរ ដោយសារ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ មាន​សក្តានុពល​ទេសចរ​សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្អាត សម្បូរ​ឆ្នេរ​ស្អាតៗ ក៏ដូចជា​ការពង្រឹង​សន្តិសុខ សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​នោះ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ