Trending now

ក្នុងឆ្នាំ២០១៩នេះ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកទទួលភ្ញៀវទេសចរ មកទស្សនាកម្សាន្តជិត ២៦០០០០

08:48 | 03/01/2020

ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ --លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ក្នុងឆ្នាំ២០១៩ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្តបានចំនួន២៥៧៦២១នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៣៧៣៨៣នាក់ និងភ្ញៀវអន្តរជាតិចំនួន២០២៣៨នាក់។


ភ្ញៀវយ៉ាង​ច្រើនកះកុរមកទស្សនាប្រាសាទសំបូរព្រៃគុក។​ (ប្រភព៖​ AKP)

លោក សេង អាន បញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើន បានធ្វើឱ្យពួកគាត់មានលទ្ធភាពក្នុងការធ្វើដំណើរកម្សាន្ត។ ម្យ៉ាងទៀត ដោយតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ និងមាន​ការរៀបចំផ្សព្វផ្សាយកម្មពិធីកម្សាន្តផ្សេងៗ នៅទីនោះ បានធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើន។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។​ (ប្រភព៖​ AKP)

ប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ នៅភាគឦសានទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ។

លោក សេង អាន បានឱ្យដឹងទៀតថា ក្នុងរយៈពេល១ឆ្នាំនេះ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ធំដូចជារមណីយដ្ឋានវប្បធម៌និងធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានកែច្នៃ ស្ទឹងជីនិត រមណីយដ្ឋានបឹងសំរឹទ្ធ រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទគុកនគរ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកទទួលភ្ញៀវទេសចរមកទស្សនា កម្សាន្តសរុបចំនួន ៣៧២០២៧ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣៤៩៥៣៤ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានការថយចុះ១១,៩៣ភាគរយនិងភ្ញៀវអន្តរជាតិចំនួន ២២៤៩៣ នាក់ មានការថយចុះ៩,១៥ភាគរយ។ មានភ្ញៀវទេសចរមកស្នាក់នៅតាមសណ្ឋាគារនិងសេវាស្នាក់នៅក្នុងខេត្តមានចំនួន ១០៤៨៣៨ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៩៦៤៩១ នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨មានការកើនឡើង២៦,២៧ភាគរយ និងភ្ញៀវអន្តរជាតិ

ចំនួន ៨៣៤៧ នាក់ មានការថយចុះ២៧,២០ភាគរយ៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់