Trending now

U22 កម្ពុជា ត្រូវប៉ះវៀតណាម វគ្គ ៤ក្រុមនៅ SEA Games ក្រោយវៀតណាម ទប់ស្មើ ២-២ ជាមួយអតីតម្ចាស់មេដាយមាស U22 ថៃ

08:35 | 06/12/2019 (ប្រភព៖ Freshnews - សរុបដោយ ហេងវុធ្ធី)

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា បានរកឃើញបេក្ខភាពត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី០៧ ខែធ្នូខាងមុខហើយ គឺក្រុមជម្រើសជាតិ U22 វៀតណាម។

ក្រុមកីឡាបាល់ទាត់ U22 វៀតណាម (រូបថត៖ Freshnews)

ក្រុម U22 វៀតណាម បានក្លាយជាក្រុមកំពូលតារាងពូល B បន្ទាប់ពីពួកគេវាយបកតាមស្មើក្រុមការពារមេដាយមាស U22 ថៃ ដោយលទ្ធផល ២-២។ ដូច្នេះវៀតណាម បានឈរលេខ១ ក្នុងពូល ដោយមាន ១៣ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួត ឈ្នះ៤ និងស្មើ១ គ្រាដែលលេខ២ បានទៅក្រុម U22 ឥណ្ឌូនេស៊ី ដែលមាន ១២ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម U22 ឡាវ ក្នុងលទ្ធផល ៤-០ ក្នុងម៉ោងដំណាលគ្នានៅល្ងាចថ្ងៃព្រហស្បតិ៍នេះដែរ។

យោងតាមរូបមន្ដប្រកួតនៃព្រឹត្តិការណ៍នេះ ក្រុមលេខ១ និងលេខ២ នៃពូល A និងពូល B ត្រូវប្រកួតខ្វែងគ្នា ។ ដូច្នេះក្រុម U22 កម្ពុជា ដែលឈរលេខ២ ក្នុងពូល A ត្រូវជួបក្រុមកំពូលតារាងពូល B គឺក្រុម U22 វៀតណាម នាវេលាម៉ោង ៧យប់(ម៉ោងនៅកម្ពុជា) នាថ្ងៃទី០៧-ធ្នូ ខណៈក្រុមកំពូលតារាងពូល A មីយ៉ាន់ម៉ា ត្រូវជួបក្រុមលេខ២ ពូល B គឺក្រុម U22 ឥណ្ឌូនេស៊ី នាវេលាម៉ោង ៣រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

សូមរំឭកថា នេះគឺជាប្រវត្តិសាស្ដ្រហើយ ដែលក្រុមបាល់ទាត់កម្ពុជា បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ក្នុងប្រវត្តិធ្លាប់ចូលរួម ១៤លើក។ ចំពោះលទ្ធផលក្នុងពូលរបស់ក្រុមគោព្រៃកម្ពុជា គឺឈ្នះ ២ ស្មើ ១ និងចាញ់ ១ រួមមានឈ្នះទីម័រខាងកើត ៥-០, ឈ្នះម៉ាឡេស៊ី ៣-១, ស្មើម្ចាស់ផ្ទះហ្វីលីពីន ១-១ និងចាញ់មីយ៉ាន់ម៉ា ២-១ ដោយរកបាន ៧ពិន្ទុ ឈរលេខរៀងទី២ ក្នុងពូល A។

ក្រុមកីឡាបាល់ទាត់ U22 កម្ពុជា (រូបថត៖ Freshnews)

ក្រឡេកមកមើលលទ្ធផលមេដាយរបស់អត្តពលិកកម្ពុជាវិញ គិតត្រឹមល្ងាចថ្ងៃទី០៥ ខែធ្នូនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ២២គ្រឿង រួមមានមេដាយមាស២, ប្រាក់៣ និងសំរឹទ្ធ១៧ ហើយឈរលេខរៀងទី៧ បណ្ដោះអាសន្ន។ ចំពោះអត្តពលិកដណ្ដើមបានមេដាយជូនជាតិពេលនេះរួមមាន៖

• កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១៧)។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាសីកន្ត្រក់ (នៅមានប្រកួតបន្ដ)។
• កីឡាប៉េតង់ ឈ្នះមេដាយមាស ១គ្រឿង (នៅមានការប្រកួតបន្ដ)៕

(ប្រភព៖ Freshnews - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ Freshnews - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម